MY SISTER

697 21 9
                                    

Part 7

នាងដើរចេញពីបន្ទប់ប្រជុំមកទាំងតានតឹងក្នុងចិត្ដខួរក្បាលនាងពេលនេះស្ទើតែបែកទៅហើយនាងគិតអ្វីមិនចេញឡើយនាងក៏មិនដឹងថាធ្វើយ៉ាងម៉េចទើបអាចដោះស្រាយបញ្ហាទាំងនេះបានដូចគ្នានាងដើរបណ្ដើរយកដៃទៅឈ្លីក្បាលរបស់ខ្លួនបណ្ដើរ
"នូហ្សា"នាងដើរចេញមកបានបន្តិចក៏ឃើញនូហ្សាដែលកំពុងតែអង្គុយរងចាំខ្លួនទើបនាងហៅឈ្មោះរបស់គេតែម្ដង។
"តើមិនអីទេមែនទេ?ហើយមានបញ្ហាអីឬអត់?ហើយបងមានកើតអ្វីដែរទេ?"ដាក់ខ្លួនអង្គុយចុះមិនទាន់ដល់សាឡុងផងសំណួរហូរដូចទឹកសួរមកកាន់នាងធ្វើឲ្យនាងក៏សើចចេញមកទាំងដែរអម្បាញ់មិញនេះជិតកើតប្រសៃប្រសាទទៅហើយ។
"ហេតុអ្វីបានជាបងសើចតើវាកំប្លែងឬ?" នូហ្សាសួរទាំងឆ្ងល់នៅពេលឃើញបងស្រីសើចចេញទៀតពេលមានបញ្ហាធំបែបនេះកើតឡើងទៅហើយ។
"មិនកំប្លែងទេ"
"អញ្ជឹងហេតុអ្វីបានជាបងសើច?"

"យ៉ាងម៉េចគ្រាន់តែសើចខុសដែរឬ?"

"គឺប្រាកដជាបាន តែថាបងមិនអីពិតមែនហេស" នាងលើកចញ្ចើមឡើងដើម្បីសួរបញ្ជាក់ ចំណែកហ្យូមិនគ្រាន់តែងក់ក្បាលតិចៗដើម្បីឆ្លើយតប។
Tingg~tingសំលេងឆាតរបស់ទូររស័ព្ទក៏បានបន្លឺឡើងហើយហ្យូមិនក៏បើកសារនោះដើម្បីមើលដោយអ្នកដែលបានផ្ញើសារចូលមកគឺជានាយយុងហ្គី
#In Message

"អ្នកនាងហ្យូ មិនអីទេមែនទេ?"

"ខ្ញុំទើបតែបានមើលព័ត៌មានអម្បាញ់មិញនេះទេ"

"តើមានបញ្ហាធំឬអត់?

"ហើយអ្នកនាងកុំគិតច្រើនអីគួរតែសម្រាកសិនក៏បានរឿងទាំងអស់នឹងចាំគិតនៅពេលក្រោយក៏បាន"

ហ្យូមិនគ្រាន់តែមើលដោយមិនបានឆ្លើយតបអ្វីទាំងអស់

"អ្នកណាឆាតមក?" នូហ្សានាងប្ដូរទឹកមុខភ្លាមនៅពេលឃើញមានគេឆាតមកបែបនេះទើបនាងសួរឡើងទាំងមានចំហាយប្រច័ណ្ឌភាយចេញមកតិចៗផងដែរប៉ុន្តែហ្យូមិនវិញនាងមិនដឹងឡើយក៏តបទៅវិញបែបធម្មតា

"អ្នកប្រុសយុង" នាងឆ្លើយទៅកាន់នូហ្សាវិញដោយធម្មតានឹងថែមទាំងមិនបានមើលមុខរបស់នូហ្សាទេព្រោះនាងរវល់តែផ្ចង់អារម្មណ៍ទៅលើទូរស័ព្ទរបស់នាងនូហ្សាវិញកាន់តែមានអារម្មណ៌មិនល្អនៅពេលដែរនាងមិនយកចិត្ដទុកដាក់លើគេបែបនេះ។

MY SISTER Where stories live. Discover now