MY SISTER

240 18 0
                                    

Part13

NUZA SCARLES_POV

ពេលកំពុងបើកឡានត្រឡប់ទៅផ្ទះវិញសំលេងទូរស័ព្ទក៏រោទិ៍ឡើង
ហើយអ្នកដែលខលមកគឺជាហុីនហ្យូមិនបងស្រីជាទីស្រលាញ់របស់ខ្ញុំអេមិនមែនបងស្រីជាទីស្រលាញ់ទេគឺជាចោរលួចបេះដូងរបស់ខ្ញុំទើបត្រូវ-.-ខ្ញុំទាញកាសមកដាក់នឹងត្រចៀកហើយនិយាយជាមួយគាត់..

# In Call

"ឯងទំនេរឬអត់" គាត់និយាយមកកាន់ខ្ញុំនៅពេលដែលខ្ញុំលើកទូរសព្ទរបស់គាត់។

"មិនទំនេរក៏មិនរវល់ប៉ុន្តែបើសម្រាប់បងគឺទំនេរ 24 ម៉ោង"

"មកជួបយើងនៅក្រុមហ៊ុនបន្តិចបានឬអត់?"

"បានប្រាកដជាបាន"

ក្រោយបញ្ចប់ទូរស័ព្ទខ្ញុំក៏ប្រញាប់បត់ឡានទៅក្រុមហ៊ុនរបស់គាត់វិញ មួយសន្ទុះក្រោយមកខ្ញុំក៏បានមកដល់មុខក្រុមហ៊ុន XG GROUP ហើយឆ្ងល់ថាតើគាត់ហៅខ្ញុំមកមានការអីប៉ុន្តែខ្ញុំក៏មិនបានគិតច្រើនដែរនឹងប្រញាប់ទៅរកគាត់ព្រោះខ្ញុំដឹងថាគាត់មិនចូលចិត្ដការរងចាំឡើយ ក្រោយមកដល់ office របស់គាត់ខ្ញុំក៏បានដើរចូលទៅរកគាត់ប៉ុន្តែមិនបានឃើញគាត់ឡើយ តើគាត់ទៅណា? ខ្ញុំឈរអេះក្បាលតិចៗទាំងភ្នែកកំពុងសម្លឹងមើលចុះឡើងក្នុងបន្ទប់នេះហើយសម្រេចចិត្ដថាដើរទៅអង្គុយលើសាឡុងដើម្បីរងចាំគាត់ខ្ញុំអង្គុយចុះហើយទាញទូរស័ព្ទមកឆាតទៅរកគាត់ តែភ្លាមនោះសម្លេងបើកទ្វារក៏បានបន្លឺឡើងខ្ញុំងាកទៅមើលអ្នកដែរបានដើរចូលមកដោយក្នុងចិត្ដគិតស្មានថាជាបងស្រីហ្យូមិនតែមិនមែនទេដោយអ្នកដែលបានដើរចូលមកនោះគឺជាជុងយុងហ្គី គេមកមានការស្អី?បងមិនហៅគេមកឬ? ខ្ញុំបានត្រឹមតែឆ្ងល់ហើយអង្គុយដោយមិនបាននិយាយអីទាំងអស់ហើយនៀកមកចុចទូរស័ព្ទវិញដូចធម្មតាព្រោះខ្ញុំពិតជាជ្រេញមុខបុិកនឹងខ្លាំងមែនទែនចង់តែហក់ពុះកែងឲ្យណាណីទេ។

" អ្នកប្រុសយុងហ្គី នូហ្សា មករកហ្យូមិនមែនទេ" សំលេងរបស់អេននីដែលត្រូវជាមិត្ដរបស់បងមិនក៏បន្លឺឡើងនៅពេលដែលគាត់ដើរចូលមកក្នុងដោយក្នុងដៃក៏មានកាន់ឯកសារផងដែរ។

MY SISTER Where stories live. Discover now