MY SISTER

205 7 0
                                    

Part15

IKA HINORI_POV

"កំពុងគិតអី?"

"គ្មានអីទេ"នាងនិយាយហើយក៏ងាកទៅមើលកុំព្យូទ័ររបស់នាងវិញ។

"ន៎ែ កុំកុហកឯងមិនដែលបែបនឹងទេ" ខ្ញុំនិយាយទាំងយកដៃក្ដោបថ្ពាល់នាងទាំងសងខាង។

"គ្មានទេ"

"តែយើងថាមាន"នាងមើលមុខខ្ញុំតែមិនបាននិយាយអីឡើយដោយឃើញបែបនេះខ្ញុំអូសដៃនាងចេញទៅក្រៅបន្ទប់ដើម្បីឲ្យកុំឲ្យមានអារម្មណ៍ថា Stress ណាមួយពួកយើងមិនសូវបានសម្រាកប៉ុន្មានទេខ្ញុំខ្លាចថានាងមានអារម្មណ៍មិនល្អដោយសារតែការងារច្រើនពេក។

"នាំយើងមកទីនេះធ្វើអី?" នាងឆ្ងល់ដោយសារតែខ្ញុំនាំនាងឡើងមកឈរនៅលើវេរ៉ង់ដា។

"ហុីណា ឯងមិនមែនជាមនុស្សដែលពូកែកុហកនោះទេឯងធ្វើអ្វីប្លែកៗតាំងពីលឺបេសកកម្មលើកនេះ ប្រាប់យើងមកថាឯងកើតអី" នាងមើលមកខ្ញុំហើយដកដង្ហើមធំ។

"ខ្ញុំដឹងថាខ្ញុំមិនអាចកុហកឯងបាននោះទេ វាគ្មានអីនោះទេគ្រាន់តែថាបេសកកម្មនេះខ្ញុំមានអារម្មណ៏ថាចម្លែក ហើយខ្ញុំមានអារម្មណ៍ថានឹងមានរឿងអាក្រក់កើតឡើង ប៉ុន្តែខ្ញុំមិនដឹងថាមានរឿងអ្វីទេ" ខ្ញុំក្រឡេកមើលនាងប៉ុន្តែនាងមើលទៅខាងក្រោមទាំងព្រួយបារម្ភនឹងរឿងអ្វីមួយ។

"យើងធ្លាប់បានរួចជីវិតច្រើនដងមកហើយ ហើយលើកនេះយើងគិតថាយើងនៅតែអាចដោះស្រាយបានពួកយើងជាក្រុមពូកែបំផុតដឹងទេហុីណា" វាជាការពិតពួកយើងជាក្រុមដែលពូកែបំផុតក្នុងចំណោមក្រុមប៉ូលីសទាំងអស់ហើយពួកយើងក៏ធ្លាប់ទទួលពានប៉ូលីសឆ្នើមបំផុតជាច្រើនដងផងដែរ ហុីណានាងតែងតែឈរលើចំណាត់ថ្នាក់លេខ1ខ្ញុំឈរនៅលើចំណាត់ថ្នាក់លេខ2 ។

"ខ្ញុំដឹងប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ថាបេសកកម្មនៅនេះវាពិតជាគ្រោះថ្នាក់ណាស់" ខ្ញុំសម្លឹងមើលនាង ហើយអាចមើលឃើញពីរទឹកមុខកំពុងតែងព្រួយបារម្ភរបស់នាង។

"តោះទៅដើរលេងវិញ" ក្រោយពីស្ងាត់មួយសន្ទុះនាងក៏និយាយឡើងទាំងញញឹម ខ្ញុំងក់ក្បាលតិចៗយល់ព្រម។

MY SISTER Where stories live. Discover now