MY SISTER

209 10 5
                                    

Part14

KANG FINA_POV

នៅពេលការប្រជុំប្រព្រឹត្តទៅបានពាក់កណ្ដាលទ្វារបានបើកហើយនារីដែលខ្ញុំបានដើរបុកនោះបានចូលមកក្នុងប្រហែលជាលេខារបស់គាត់ហើយមើលទៅនាងដើរទៅខ្សឹបអ្វីមួយក្បែរត្រចៀកនាងលោកហុីនមុននឹងត្រឡប់ទៅវិញការប្រជុំចេះតែបន្តទៅមុខដូចធម្មតាតែអ្វីដែលមិនធម្មតាគឺជាខ្ញុំព្រោះខ្ញុំជាជាងថត ខ្ញុំមិនដឹងថាត្រូវត្រៀមអ្វីខ្លះនោះទេនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

"ហេតុអ្វីបានជាមិនលើកទូរស័ព្ទរបស់ខ្ញុំ?ដឹងទេថាខ្ញុំខលទៅឯងឡើងចង់បែកមេដៃហើយ" លោកហានដែរអង្គុយក្បែរខ្ញុំគាត់បានសួរមកខ្ញុំ។

"សុំទោសផងលោកហានទូរស័ព្ទខ្ញុំអស់ថ្មហើយទើបមិនដឹងថាលោកខលមក"

~~~
កិច្ចប្រជុំបានបញ្ចប់លោកហុីនងើបឡើងនិយាយអរគុណសម្រាប់ការមកប្រជុំនៅថ្ងៃនេះហើយអ្នកទាំងអស់គ្នាក្រោកឈរឡើងហើយប្រមូលយករបស់របរមុនពេលគ្រប់គ្នាដើរចេញទៅ។

លោកLeeគាត់ហៅខ្ញុំឲ្យដើរតាមគាត់ទៅកាន់ office លោកហុីនហើយនារីម្នាក់មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ខ្ញុំមើលនាងតាំងពីរដើរចូលមករហូតដល់អង្គុយហើយក៏មិនចង់ដកភ្នែកចេញដែរហើយមានអារម្មណ៍ថាដូចជាធ្លាប់ឃើញនាងនៅកន្លែងណាក៏មិនដឹង។

"យ៉ាងម៉េចដែរស្គាល់គ្នាមែនទេ?"លោកហុីនគាត់សើចដាក់ខ្ញុំមុននឹងគាត់និយាយមកកាន់ខ្ញុំ។

"អត់ទេខ្ញុំគ្រាន់តែប្រហែល" ខ្ញុំសើចដាក់គាត់តិចៗហើយគាត់ក៏ចាប់ផ្ដើមណែនាំខ្លួននារីដែលឈរនៅក្បែរគាត់តាមពិតនាងគឺជា JU ANNIE(ជូអេននី)ដែលជាម៉ូដែលល្អផ្ដាច់គេតែមួយគត់ប្រចាំក្រុមហ៊ុនអញ្ចឹងតើបានជាខ្ញុំមានអារម្មណ៍ថាប្រហែលៗក្រោយណែនាំចប់ពួកយើងក៏ចាប់ដៃគ្នាជាការស្វាគមន៍។

លោកហុីនបានឲ្យលោកលីនឹងលោកហានជូនខ្ញុំទៅកាន់officeរបស់CEOទៅតាមផ្លូវទៅកាន់officeលោកលីនឹងលោកហាននិយាយថាខ្ញុំត្រូវតែពិភាក្សាជាមួយCEOរបស់ក្រុមហ៊ុនបច្ចុប្បន្នអំពី ព្រឹត្តិការណ៍ខាងមុខនេះ ខ្ញុំមានអារម្មណ៍ថាភ័យៗព្រោះមិនដឹងត្រូវប្រឈមមុខនឹងគាត់យ៉ាងម៉េចបើតាមខ្ញុំលឺពីនូហ្សានិយាយមកថាគាត់កាចណាស់ហើយមុខមិនសូវញញឹមទៀតទោះបីគាត់ជាបងស្រីរបស់មិត្ដខ្ញុំក៏ដោយប៉ុន្តែខ្ញុំមិនដែលបានឃើញមុខគាត់ទេសូម្បីម្ដងមកដល់ office ភា្លមលោកហាននឹងលោកលីប្រាប់ឲ្យខ្ញុំនៅចាំសិនព្រោះ CEO មិនទាន់មកដល់ទេហើយពួកគាត់ក៏ត្រឡប់ទៅវិញ។

MY SISTER Where stories live. Discover now