1.gangster x criminal

638 60 3
                                    

« Stars don't shine without darkness » unknown

+ផ្ដើមសាច់រឿង

*ដឹប ដឹប
សំឡេងដាល់គ្នារវាងក្មេងស្ទាវទាំងពីរក្រុមកំពុងតែវាយប្រតាយប្រតប់គ្នាទៅវិញទៅមកបែកមុខបែកមាត់ហូរឈាមប្រលាក់ពេញខោអាវ។ ទិដ្ឋភាពមួយនេះគឺអាក្រក់ខ្លាំងណាស់ដោយសារតែពួកគេវាយគ្នាឈាមហូរស្ទើរតែពាសពេញដី មានមនុស្សពីរបីនាក់ឆ្លងកាត់ហើយឃើញតែក៏មិនហ៊ានចូលជួយបានត្រឹមតែឈរថតដើម្បីអោយប៉ូលីស មកតែប៉ុណ្ណោះ។

«អាចង្រៃ* បើខ្លាំងចូលមកវាយមួយស្មើជាមួយអញមក កុំលេងព្រួត!!!»ក្មេងប្រុសម្នាក់មានសភាពបែកមាត់ហូរឈាមប្រលាក់ពេញអញ្ជាញធ្មេញបានស្រែកឡើង

«អញដែរខ្លាចអែង? ចូលមកអាក្មេង!»ក្មេងមាឌឌាំងម្នាក់បានចូលមកនិយាយជាមួយសម្ដីឌឺដង ទំនងជាមេគេក្នុងក្រុម

«អាត'ណើប! អញមែនក្មេងដូចហ្អែងទេ!!អាកាក»

និយាយចប់ពួកគេក៏ចូលមកវៃគ្នាយ៉ាងសាហាវ ក្មេងមាឌឌាំងនោះបានប្រលែងមួយដៃចំមុខរបស់ក្មេងម្នាក់ទៀត តែក្មេងនោះក៏សងមកវិញមួយដៃចំភ្នែកឡើងចង់អស់លំនឹង ពួកគេដាល់ទៅដាល់មកដោយគ្មានសំចៃដៃ! ប៉ុន្តែដាល់យូរៗទៅក្មេងប្រុសមាឌឌាំងនោះក៏ចាញ់ប្រៀបគេទើបវាដកកាបិតមករកចាក់សម្លាប់តែម្ដងតែដោយសារតែក្មេងប្រុសម្នាក់ទៀតគេចទាន់ទើបកាំបិតនោះឆូតត្រូវតែខ្នងរបស់គេ ឈាមឡើងរហាចពេញផ្លូវ ធ្វើអោយគេទន់ជង្គង់ភ្លាមៗ

«ហាស៎ហា៎ បើហ្អែងមកសំពះអញ អញទុកជីវិតអោយអែង!!»ក្មេងមាឌឌាំងនោះនិយាយហើយក៏សើច កខឹកទាំងមានមោទភាពលើខ្លួនឯង

«ធ្វឺយ!! អញសុខចិត្តងាប់ក៏មិនសំពះសត្វពាហនៈដែរ»ក្មេងនោះស្ដោះទឹកមាត់កណ្ដាលមុខហើយក៏និយាយជាមួយទឹកមុខឌឺទៅកាន់ក្មេងមាឌឌាំង ដែលកាន់តែបញ្ឆេះកំហឹងវាថែម

«អាថោកទាប!! ចាំមើលថាអញសម្លាប់ហែងមិច!!!»វានិយាយហើយប្រុងយកកាបិតទៅអា-ក ទៅហើយតែក៏លឺសំឡេង...

«ប៉ូលីសមកហើយៗៗ..»

ក្រុមក្មេងទាំងនោះក្រោយលឺហើយក៏បំបែកវ៉ូងគ្នាអស់នៅសល់តែក្មេងប្រុសដែលរយះខ្នងនិងគ្នីគ្នាតែប៉ុន្នោះ។

The criminal (ឧក្រិដ្ឋជន)Where stories live. Discover now