Ep12. ជាគូរព្រេង!

238 36 2
                                    

+ Paris city
ឡានស៉្ពតពណ៌ខ្មៅជាច្រើនគ្រឿងបានបើកបរលើផ្លូវនៃប្រទេសបារាំងជាជួរៗយ៉ាងមានសណ្ដាប់ធ្នាប់ជាទីបំផុត!....វាហាក់ដូចជាការហែរហម មន្រ្ដីដែលមានយសស័ក្តិណាមួយទៅកាន់កន្លែងដែលមានសុវត្ថិភាពអញ្ចឹង!។

«លោកពូ! ហេតុអីមិនជិះឡានជាមួយលោកប៉ាអញ្ចឹង?» ក្មេងប្រុសសម្បុរ ស ក្បុសសក់ពណ៌ទង់ដែងមានអាយុប្រហែលជា18ឆ្នាំ បង្ហើបសួរអ្នកជាពូដែលអង្គុយក្បែរខ្លួននោះ

«ពូជិះជាមួយប៉ាក្មួយមិនបានទេ! ព្រោះវាជាឡានរបស់រដ្ឋមន្រ្ដីតែប៉ុណ្ណោះ!» លោកវ៉ាងតបទាំងភ្នែកសម្លឹងមើលទៅឡានខ្មៅខាងមុខដោយទឹកមុខរឹងកំព្រឺស

« អរ...តែហេតុអីបានជាឡានលោកប៉ាបើកលឿនបែបនេ-»
**ផាំងង**

«លោកប៉ា!!!!!» ហ្វូតស្រែកឡើងអស់មួយទំហឹង បន្ទាប់ពីឃើញឡានដែលបើកខាងមុខខ្លួនផ្ទុះឡើងភ្លាមៗបែបនេះ

**ងឺត**
គ្រាន់តែឡានឈប់ភ្លាមហ្វូតរត់ចេញទៅរកឡានដែលឆេះសន្ធោរសន្ធៅនោះភ្លេត រាងតូចប្រុងរត់ចូលទៅក្នុងភ្លើងនោះទៅហើយស្រាប់តែអង្គរក្សប្រហែលជា5 នាក់រត់មកឃាំងនាយជាប់យ៉ាងលឿន

«លោកប៉ា!!...ហុឹកៗ..លេងខ្ញុំ!!» ហ្វូតព្យាយាមរើចេញពីដៃអង្គរក្សរបស់ខ្លួនយ៉ាងខ្លាំង ប៉ុន្តែគេនៅតែមិនអាចគេចរួច។ រហូតដល់មានឡានពន្លត់អគ្គីភ័យ និង អ្នកកាសែតជាច្រើនបានមករុំព័ទ្ធជុំវិញទីនេះទាំងអស់

**វ៉េវ វ៉េវ**
សំឡេងឡានប៉ូលីស ឡានពេទ្យជិះក្រវែលទៅក្រវែលមកមិនដាច់សូរ វាកាន់តែធ្វើឲ្យរាងតូចយំកាន់តែខ្លាំងឡើងៗជាមួយអារម្មណ៌ភ័យតក់ស្លុតមិនចេះតិច នេះវាមានរឿងអ្វីកើតឡើងចំពោះគេដែលត្រូវមកមើលឃើញការស្លាប់របស់ឪពុកខ្លួនឯងទាំងឆៅបែបនេះ?

ហ្វូតជូតទឹកភ្នែករបស់ខ្លួនចេញទាំងពិបាក សម្លឹងមើលទៅកាន់ទឹកដែលពន្លត់ភ្លើងឡាននោះ...គេស្រាបតែប្រទះឃើញសកម្មភាពធម្មតារបស់ពូគេទៅវិញ..មិនបញ្ចេញទុក្ខសោកដែរបាត់បង់មិត្តភិក្ត..មិនចេញមកហាមឃាត់ខ្លួនកុំឲ្យរត់ចូលភ្លើង! នេះឬជាទង្វើរមិត្តសម្លាញ់របស់លោកប៉ាគេនោះ?

The criminal (ឧក្រិដ្ឋជន)Where stories live. Discover now