Ep5.ស្នាមត្រា

437 55 0
                                    

ថ្ងៃថ្មីក៏ឈានមកដល់រឿងរបស់លោកវ៉ាងក៏រាងស្ងាត់បន្តិចប៉ុន្តែការងារដែលស្វែងរក J ក៏នៅតែបន្ត ។ ផននិងជេមបើកឡានមកដល់វីឡា Robin Eléonor ហើយតែថាជេមមុខមិនស្រស់សោះព្រោះតែមិនចង់មក។

+ក្រាក! សំឡេងទ្វាបានបន្លឺឡើងហើយអ្នកដែលមកបើកលើកនេះមិនមែនជាភូវីនទេតែគឺជាហ្វូត។ថ្ងៃនេះមិនជក់បារីទេតែបៀមស្ករគ្រាប់តែកុំច្រលំថាបៀមមួយដើមណា៎គឺដល់ទៅបីដើមឯនោះ គេយកកៅស៊ូមកចងដងស្ករគ្រាប់ទាំងបីនឹងចូលគ្នាហើយក៏បៀម។
(ចម្លែកមែន!!)

«សួស្ដី! លោកប៉ូលីស!!»ហ្វូតពោលឡើងយ៉ាងពិរោះ...តែស្ករគ្រាប់ក្នុងមាត់នឹងមិនដកចេញសិនទេគឺនិយាយទាំងស្ករក្នុងមាត់តែម្ដង

«បាទសួស្ដី!!»ផនដើរចូលក្នុងមុនតែជេមមិនទាន់ចូលទេគេនៅសម្លឹងមុខហ្វូតមួយសន្ទុះទើបនាយតូចសួរ..

«មើលមុខខ្ញុំចង់បានមួយដើមដែរមែនទេ?? ហឹម?»ហ្វូតចាប់ផ្ដើមអាស្នាមញញឹមឌឺហ្នឹងទៀតហើយ។ រាងក្រាស់មិនមាត់ហើយក៏ដើរចូលក្នុងបាត់ទៅ ពេលដើរនឹងគេចង់តែបំបុកស្មាហ្វូតអោយផ្គាប់មុខទៅក្រោយទេតែដោយសារហ្វូតទាបពេកគេខ្ចិលវិញខ្លាចក្មេងយំ។

« ហុឹស!»រាងតូចហាក់ពេញចិត្តនឹងការញ៉េះញ៉ោះនេះណាស់...ព្រោះវាសប្បាយនោះអីមាសស្នេហ៌:>

+ខាងក្នុង
«អ៎ សួស្ដីលោកប៉ូលីសខ្ញុំរវល់ទើបមិនបានចេញទៅទទួល!!»ភូវីនដើរចេញពីចង្រ្កានបាយជាមួយអាវអៀមរបស់គេដើម្បីមកទទួលផននិងជេម

«បាទ! នេះលោកចេះធ្វើម្ហូបដែរឬ??»ផន

«ត្រូវហើយ ខ្ញុំនៅតែពីរនាក់! បើមិត្តខ្ញុំមិនចេះហើយខ្ញុំមិនចេះទៀតប្រាកដជាបាយក្រៅរហូតដល់ក្រមិនខានទេ ហិហិ»ភូវីនពោលហើយក៏សើចយ៉ាងស្រស់ចំណែកឯអ្នកលួចក្រាស់គេនេះវិញគឺ រលាយ រលាយ រលាយបេះដូងខ្ទេចតែម្ដង </៣

«បានហើយលោកទៅអង្គុយសិនទៅ!!»ហ្វូតនិយាយកាត់ហើយកម្លោះទាំងពីរក៏ដើរទៅអង្គុយចាំទៅ

អង្គុយបានមួយភ្លេតហ្វូតក៏យកទឹកសុទ្ធពីរដបមកអោយផន និងជេម។ ចំណែករាងក្រាស់ឃើញហើយក៏និយាយបញ្ចុសតែម្ដង...

The criminal (ឧក្រិដ្ឋជន)Where stories live. Discover now