Part 3: មនុស្សស្រីចូលបន្ទប់ទឹកមនុស្សប្រុស?

122 19 0
                                    

# ហាងកាហ្វេ Jaeyun

ក្រោយជួបហេតុការណ៍អម្បាញ់មិញ
ហើយ Beomgyuអង្គុយថ្មឹងគិតដូច
មនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនអញ្ចឹង។

<< ហេតុអីក៏ឯងយូម្ល៉េះ? យើងសឹងតែគ្មានរបស់ឲ្យភ្ញៀវទៅហើយ >> Jaeyunលើកតែទឹកដោះគោយកមក
ឲ្យមិត្តដែលអង្គុយមិនដឹងជាភ្លឹកទៅ
ដល់ណាក៏មិនដឹង។

<< នែ៎! លឺយើងសួររឺអត់! >> ឃើញ
Beomgyuរវល់តែភ្លឹក Jaeyunក៏អង្រួនដៃអ្នកម្ខាងទៀត។

<< ហាស៎! ហាស៎! ឯងនិយាយថា
មិច? >>

<< យើងសួរថាហេតុអីក៏យូរម្ល៉េះ? >>

<< គឺ...យើងបានជួបម្ចាស់បំណុលតាមផ្លូវហ្នឹងណា! >> Beomgyuតប
ទាំងមុខស្អុយ

<< ហាស៎! ចុះគេចាំមុខឯងបានរឺអត់? >> Jaeyunគ្រាន់តែឮភ្លាមក៏ភ័យមិន
ស្ទើរដែរ។ ព្រោះYeonjunជាម៉ាហ្វៀ
ជានាយនិនចូលចិត្តការកុហកទេ បើដឹងថាBeomgyuចូលទៅជិតនាយមានបំណងអ្វីនោះ ពិតជាស្លាប់មិន
ខាន។

<< មើលទៅ..គេដូចជាចំណាំយើងមិន
បានទេ ព្រោះយើងទៅធ្វើការនៅក្លឹប
របស់គេពេលយប់ ហើយយើងតែងខ្លួន
ជាមនុស្សស្រីទៀត អញ្ចឹងហើយទើបគេចាំយើងមិនបាន >>

<< បើបានអញ្ចឹង យើងក៏ធូរទ្រូងដែរ
តែឯងត្រូវតែប្រយ័ត្នផង គេមិនមែន
មនុស្សធម្មតាទេ ឯងក៏ដឹង >>

<< អឹម! កុំគិតវាទៀតអី តោះចាំយើង
ជួយឯងធ្វើខេក >> ថាហើយនាយតូច
ក៏ដើរទៅជួយធ្វើខេក។ចំណែកនាយ
តូចម្នាក់ទៀត ដើរទៅឆុងកាហ្វេឲ្យភ្ញៀវ
របស់គេ។

_____________________________

# ល្ងាចម៉ោង5

ពេលនេះរៀងព្រលប់ៗទៅហើយ ភ្ញៀវ
ក៏ចាប់ផ្ដើមអស់បណ្ដើរហើយដែល។
BeomgyuនិងJaeyunក៏ចាប់ផ្ដើម
រៀបចំហាងបណ្ដើរៗដូចគ្នា។

<< Jaeyunឯងគិតចង់ទៅក្លឹបជា
មួយយើងដែលទេ? >>Beomgyu
កំពុងជូតតុចោទសួរទៅJaeyunដែល
កំពុងរៀបចំកែវកាហ្វេ។

<< ឯងក៏ដឹង ថាយើងមិនចូលចិត្តកន្លែងបែបហ្នឹង >>

<< ណា៎....តែម្ដងទេ...ឯងទៅឋានៈជាភ្ញៀវក៏បាន គ្រាន់តែតែងខ្លួនជាស្រីដូចជាយើងទៅបានហើយ យ៉ាងម៉េចដែលព្រមទេ? >> Beomgyuដើរទៅ
អង្រួនដៃJaeyun ទម្រាំជើង ធ្វើមុខ
កំពុងអង្វរ។

Secret PoliceWhere stories live. Discover now