Part 18: អនាគតប្ដីស្អី?

170 27 21
                                    

<< យើងគិតមិនខុសមែនថាឯងប្រាដកជាមកChoi Beomgyu! >>
Yeonjunនាយឈរញញឹមចុងមាត់។

<< ខ្ញុំប្រាកដជាមកដើម្បីចាប់លោក
ញាត់គុកហ្នឹងហើយ >> Beomgyu
ស្រែកតបជាមួយដៃកំពុងតែផ្ជង់នាយ
ពីចម្ងាយដដែរ។នាយតូចសម្រេចចិត្ត
ថានឹងមកទីនេះដោយគ្មានក្រុមប៉ូលីស
ព្រោះចង់ចាប់នាយដោយផ្ទាល់ដៃទាំង
មិនបានប្រាប់រឿងរ៉ាវដែលខ្លួនដឹងពីទីតាំងរបស់នាយពិតប្រាដកទៅលោកអធិការធំឡើយ។

<< ជុ ជុ លោកប៉ូលីសChoiពិតជាគួរ
ឲ្យអស់សំណើចខ្លាំងណាស់ ហាស
ហាស >> Yeonjunផ្ទុះសំណើចចេញមកធ្វើឲ្យក្នុងចិត្តBeomgyu
ចាប់ផ្ដើមមិនស្រួលភ្លាមៗ។

<< លោកឯងមានគំនិតអាក្រក់ស្អីទៀតហើយ? >>Beomgyuចោទសួរ
នាយជាមួយបេះដូងកំពុងតែលោតឌុគ
ឌាក់ ព្រោះមើលទៅក្រសែភ្នែករបស់នាយខុសពីមុនឆ្ងាយណាស់។

<< ធ្វើអី? ហឹុស! បើលោកប៉ូលីសចង់
ចាប់យើងខ្លាំងទៅហើយ អញ្ចឹងខ្ញុំមានវិធីដែលល្អជាងនេះ ហើយវាក៏ងាយ
ស្រួលផងដែរ >>

<< វិធីអី!? >> Beomgyuស្រែកសួរ
នាយទាំងឆ្ងល់។

<< Beomgyuកុំស្ដាប់តាមគេអី តើ
មានហេតុផលអីដែលគេមានវិធីល្អសម្រាប់ពួកយើងនោះ >> Sanដែល
មកនៅជិតនោះបានមកដាស់តឿន
Beomgyuទាំងក្ដីព្រួយបារម្ភ។

<< បងកុំបារម្ភអី ខ្ញុំក៏ចង់ដឹងដែលថា
មនុស្សដូចជាគេនៅសល់ភាពល្អនៅ
ក្នុងខ្លួនដែលរឺអត់ >>

<< ហឹុស! យើងចូលចិត្តមនុស្សដែល
ហ៊ានដូចជាឯង Choi Beomgyu >> Yeonjunនាយញញឹមចុងមាត់
មើលទៅនាយតូចដែលកំពុងផ្ចង់កាំ
ភ្លើងមកកាន់នាយ។

<< ឆាប់ប្រាប់មកវិធីល្អស្អីរបស់លោកឯង? >> Beomgyuស្រែកសួរនាយ
យ៉ាងអន្ទះអន្ទែងចង់ដឹង។

ក្ដុគ*

សម្លេងទម្លាក់កាំភ្លើងទៅលើដីដោយ
ស្នាដៃរបស់Yeonjun នាយបានបោះ
កាំភ្លើងសំណព្វចិត្តរបស់នាយទៅលើដី
ហើយញញឹមខូចមើលទៅនាយតូច។

<< បានន័យថាមិច? >> Beomgyu
ឃើញនាយទម្លាក់កាំភ្លើងទៅលើដីក៏បានលើកចិញ្ចើមសួរនាយទាំងឆ្ងល់ នេះនាយចង់លេងអីជាមួយខ្លួនអោយប្រាដក។

Secret PoliceWhere stories live. Discover now