Part 16: ឯងគ្មានសិទ្ធិទៅចោលយើងទេ!!

129 22 12
                                    

កាត់មកព្រឹកថ្ងៃបន្ទាប់Yeonjunនៅ
ក្នុងបន្ទប់ធ្វើការ នាយនៅតែស្រងោចស្រងល់មិនអស់ចិត្តនូវរឿងដែលកើត
ឡើងកាលពីយប់មិញ វាដូចជាខ្លួនកំពុងតែបង្ខំឲ្យមនុស្សដែលខ្លួនមានចិត្ត
ទៅលើឲ្យទៅស្លាប់យ៉ាងអញ្ចឹង។ ប៉ុន្តែ
នាយក៏នៅតែចិត្តដាច់មិនអើពើជាមួយ
ហេតុការណ៍យប់មិញសូម្បីបន្តិច ព្រោះ
ក្រោយហេតុការណ៍យប់មិញហើយនាយបានឲ្យអង្គរក្សនាយទាំងអស់មិន
ឲ្យខ្វាយខ្វល់រឺមួយស្វែងរកនាយតូចឡើយ។

គុក* គុក*

<< ចូលមក! >>

ក្រោក~

ដោយលឺសម្លេងអនុញ្ញាតហើយអ្នក
ខាងក្រៅក៏បានបើកទ្វារចូលទៅ។

<< Boss គ្មានដំណឹងBeomgyuទេ
ទាន >> Dojungចូលមកនិយាយទាំងមុខស្រពោន។

<< អ្នកណាឲ្យឯងទៅខ្វល់ជាមួយវា?
ចង់វាងាប់រឺរស់គ្មានពាក់ព័ន្ធជាមួយយើង!! ឯងឈប់និយាយឈ្មោះវានៅ
ចំពោះមុខយើងទៀត ឆាប់ចេញពីមុខ
យើងទៅ!! >> Yeonjunគ្រាន់តែលឺ
ដំណឹងបែបនោះភ្លាមនាយមានការខឹង
ក្រោធដូចជាខ្មោចចូលភ្លាម ទាំងដែល
នាយជាអ្នកឲ្យDojungទៅសើបអំពី
Beomgyu។ មិនដឹងថានាយស្អប់នាយតូចដល់ឆ្អឹងមិនចង់សូម្បីស្ដាប់លឺឈ្មោះ រឺមួយក៏នាយទទួលយកការពិត
មិនបានខ្លួនឯងទេ។

<< .... >> Dojungអោនគោរពនាយ
ជាមួយទឹកមុខស្ងួតរួចដើរចេញទៅខាង
ក្រៅវិញ Dojungជាមនុស្សម្នាក់ដែល
យល់ចិត្តនាយខ្លាំងណាស់ ប៉ុន្តែក៏ចង់
ទុកពេលឲ្យនាយយល់ច្បាស់អំពីចិត្តរបស់ខ្លួនឯង។

ប្រាវ~

<< ចង្រៃយ៍អ្ហើយ!!! ឯងគ្មានសិទ្ធិទៅ
ចោលយើងទេChoi Beomgyu!!ឯងគ្មានសិទ្ធិទៅជាដាច់ខាត!! >>
Yeonjunពេលនេះនាយពិតជាខឹង
ខ្លាំងណាស់ របស់របរធ្វើការនៅលើតុត្រូវនាយក្រវាសធ្វើឲ្យធ្លាក់រាយរប៉ាត់
រប៉ាយបែកខ្ទេចខ្ទីអស់ទៅហើយ។

<< ហេតុអីយើងត្រូវគិតពីវា!? វាជាជនក្បត់សមនឹងទទួលបែបនោះហើយ >>
នៅក្នុងចិត្តក្ដៅឆេះឆួលដូចជាមានអ្នកកំពុងដុតធ្វើឲ្យនាយទប់កំហឹងខ្លួនឯងមិនបាន នាយស្រែកលោលាពេញ
បន្ទប់បោករបស់របរមិនខ្វល់ថាវាមាន
តម្លៃប៉ុណ្ណាឡើយ។

Secret PoliceWhere stories live. Discover now