Part 10: ជនបោកប្រាស់

122 16 2
                                    

<< រកអាមួយនេះមែនទេ? >> Yeonjunលើកសក់ ដែលវែងអន្លាយ បង្ហាញទៅBeomgyu។

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

<< រកអាមួយនេះមែនទេ? >>
Yeonjunលើកសក់ ដែលវែងអន្លាយ បង្ហាញទៅBeomgyu។

<< .... >> ក្អឹក! នាយតូចគាំងមួយ
កន្លែង អង្គុយលេបទឹកមាត់ក្អឹកៗ ចាប់
ផ្ដើមភ័យខ្លួន។

<< នេះយប់មិញ...? >> នាយតូចចាំ
រឿងដែលកើតយប់មិញមិនបានទេ។
ក្នុងខួរក្បាលព្យាយាមរកនឹក តែនឹកមិន
ឃើញអីសោះ។

<< យប់មិញ រឺមួយឯងនៅគិតថាជា
យល់សប្តិទៀត? >>

<< យល់សប្តិ? >> ពេលនេះនាយតូច
ចាំរឿងកាលពីយប់មិញ បានខ្លះហើយ
មានទាំងដោះសក់ ដោះសម្លៀកបំពាក់
ថែមទាំងជេនាយទៀត។ មិនដឹងថាស្លាប់រឺពិការទៅផ្ទះវិញទេ។

<< លោកខ្ញុំសុំទោស!! ខ្ញុំគ្មានចេតនា
កុហកលោកទេ ខ្ញុំចាំបាច់ពិតមែន បើខ្ញុំ
មិនធ្វើអញ្ចឹងទេ ខ្ញុំ.ខ្ញុំគ្មានលុយយកទៅ
ព្យាបាលម្ដាយខ្ញុំដែលដេកឈឺនៅពេទ្យ
ទេ ហ្ហឹក លោកកុំសម្លាប់ខ្ញុំអី ខ្ញុំសុំអង្វរ លោក >> នាយតូចចុះពីលើគ្រែរត់
សម្ដៅទៅកន្លែងនាយ លូតជង្គង់សំពះ
នៅមុខនាយ ដែលកំពុងអង្គុយគងទាក់
ខ្លាមើលនាយតូច។

<< ហឹុស! មើលម្ដាយឈឺ? ពិតជាជន
ឆបោកពិតមែន >> នាយក្រោកដើរ ទៅកន្លែងនាយតូចមួយជំហានៗយឺតៗ
ក្នុងដៃមានកាន់កាំភ្លើងមួយដើម ដែល
ជាកាំភ្លើងសំណព្វចិត្តរបស់នាយ។

<< ឯងមើលទៅថាវាជាស្អី >>
រាងក្រាស់បោះក្រដាស់ឲ្យនាយតូចមួយ
សន្លឹកធ្លាក់ទៅលើឥដ្ឋការ៉ូ។

<< អ្ហើយ!! ជាន់កខ្លួនឯងទាល់តែបាន
អាGyu!! >> នាយតូចលួចរអ៊ូរ
បន្ទោសខ្លួនឯងស្ងាត់ៗទាំងឱនមុខ។
ព្រោះក្រដាស់នោះជាក្រដាស់ប្រវត្តិរូប
របស់ខ្លួនអោយច្បាស់ចេស ចង់កុហក
យ៉ាងមិចទៀតក៏លេងទៅរួចដែរ។

Secret PoliceWhere stories live. Discover now