<< ហឹុស! យើងគិតថាអែងកែប្រែចរឹក
បែបនេះយូរណាស់ហើយតើ >>
Yeonjunដៀងភ្នែកមើលនាយតូច
នឹកគិតក្នុងចិត្តទាំងអស់សំណើច។<< មើលអី? >> Beomgyuក្រឡេក
ភ្នែកមកឃើញនាយកំពុងតែមើលខ្លួន
ក៏សួរ។<< ដឹងត្រឹមថាយើងមិនបានមើលឯង
ទៅបានហើយ >> Yeonjunថារួច
នាយក្រោកដើរទៅក្នុងបន្ទប់បាត់ទៅ។<< ស្អីគេ? មិនបានមើលខ្ញុំ? ប៉ុន្តែសម្លឹងខ្ញុំឡើងចង់ជ្រុះគ្រាប់ភ្នែកនោះ
បានន័យថាមិច? >> Beomgyu
ស្រែកសួរនាយស្របពេលដេញតាម
មើលដំណើររបស់នាយរហូតដាច់កន្ទុយភ្នែក។Skip
ក្រឡេកមកមើលផ្ទះSunghoonវិញ
តាំងពីនាយស្គាល់Jaeyunមក ផ្ទះនាយមិនដែលស្ងាត់ដូចពីមុនៗឡើយ។
Jaeyunតែងតែនាំនាយធ្វើនេះធ្វើនោះ
ដែលនាយមិនដែលធ្លាប់ធ្វើវាពីមុនមក
ដូចជាដុតនំ ធ្វើម្ហូប មើលថែសត្វចិញ្ចឹម
ដែលពួកគេបានយកវាមកចិញ្ចឹមជា
មួយគ្នា។<< Sunghoonកុំភ្លេចយកនំដាក់ក្នុង
ម៉ាយក្រូវេវរួចដេគ័រវាឲ្យស្អាតផងខ្ញុំយក
Laylaទៅងូតទឹកមួយភ្លេត >>
Jaeyunស្រែកប្រាប់នាយស្របពេលកំពុងដើរចេញទៅខាងក្រៅដើម្បីយក
Layla។<< អឹម..... >> Sunghoonតបស្របពេលដែលកំពុងឈ្ងោកមុខឱន
រៀបចំនំដើម្បីដុត។_____________________________
15នាទីក្រោយនំក៏បានឆ្អិនល្មមហើយ
Jaeyunក៏បានងូតទឹកឲ្យLaylaរួច
រាល់ផងដែរ។Sunghoonក៏បានដេគ័រ
នំរួចរាល់ដោយគ្មានអីពិបាកសម្រាប់
នាយ។<< Sunghoonសាកភ្លក់មើលថាមានរស់ជាតិយ៉ាងមិចដែរ ព្រោះនំនេះលក់ដាច់ណាស់នៅហាងរបស់ខ្ញុំ >>
Jaeyunដើរមកជិតនាយហើយមើល
ទៅថាសនំដែលនៅលើតុ។<< ....... >> Sunghoonនាយក៏
បានយកនំមកញាំ ហើយក៏មានអារម្មណ៍ប្លែក ព្រោះនំនេះមើលទៅសាមញ្ញធម្មតាប៉ុន្តែរស់ជាតិឆ្ងាញ់ពិត
មែន។<< យ៉ាងមិចដែរ? >> Jaeyunសួរ
នាយយ៉ាងអន្ទះសារចង់ដឹង។<< ឆ្ងាញ់! >> Sunghoonងក់ក្បាល
ធ្វើមុខរីករាយបំផុត ទាំងដែលនាយមិន
ដែលធ្វើមុខបែបនេះពីមុនមក។នាយ
មានទម្លាប់ឡើងសំទៅហើយ បិះនឹង
ភ្លេចទៀតផងថានាយមានញញឹមស្រស់សង្ហាបែបនេះ។
YOU ARE READING
Secret Police
Actionខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។