# ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យចែចាំងចូលតាមទ្វារកញ្ចក់ ដោយហេតុរំខានដល់អ្នកដែលកំពុងដេករហូតដល់ភ្ញាក់។
<< ហឹម >> Yeonjunនាយគ្រហឹម
បំពង់កបម្រែបម្រួលខ្លួន ហើយក៏ក្រោក
អ្វីដែលនាយនឹកឃើញមុនគេគឺទាញ
កន្សែងចូលទៅងូតទឹកជម្រះកាយ។# 15នាទីក្រោយ
នាយក៏បានជម្រះកាយហើយរួចរាល់
ចាប់ផ្ដើមស្លៀកសម្លៀកបំពាក់ដើម្បីទៅ
ជួបភ្ញៀវ។ក្រាក~ ឌឹប*
សម្លេងបើកទ្វារលាយជាមួយសម្លេង
មនុស្សដែលផ្ងារក្រោយដេកនៅនឹងការ៉ូ
នាយបើកទ្វារភ្លាមក៏បានឃើញ
Beomgyuដែលគេងផ្អែកទ្វារដួលចូលមក។យប់មិញនាយពិតជាដាច់
ចិត្តឲ្យនាយតូចគេងនៅខាងក្រៅពិត
មែន។<< ឯងនៅដេកដល់ណាទៀត? >>
រាងក្រាស់យកជើងកេះហៅអ្នកដែល
ដេកលក់យ៉ាងស្កប់ស្កល់ ទោះបីេជាមានស្ថានភាពណាក៏ដោយ។ព្រោះយប់
មិញរវល់តែខ្លាចគ្មានបានដេកពួនអីទេ។<< ស្លាប់ហើយ!! ខ្ញុំភ្លេចឲ្យឈឹងថាត្រូវ
ទៅជួបភ្ញៀវ ខ្ញុំសុំពេល15នាទីទៅងូត
ទឹកសិន >> Beomgyuបន្ទាប់ពីឃើញនាយភ្លាមនឹកឃើញភ្លេត ក៏
ប្រញាប់ប្រញាល់រូតរះក្រោកទៅងូតទឹកSkip
ក្រឡេកមកមើលភូមិគ្រឹះLeeវិញ
Felixកំពុងតែមិនសុខចិត្ត នៅពេល
ដែលដឹងថាHyunjinត្រូវមកនៅភូមិ
គ្រឹះជាមួយខ្លួនមួយរយៈ រហូតដល់ថ្ងៃ
ដែលYeonjunត្រូវត្រឡប់មកវិញ។<< ចេញទៅ! ខ្ញុំមិនត្រូវការមនុស្សរោគ
ចិត្តដូចលោកមកនៅជាមួយទេ >>
Felixស្រវេស្រវារបស់ជិតខ្លួនគុបនាយ
ផង ច្រាននាយចេញផង ប៉ុន្តែនាយនៅ
តែមុខក្រាស់ជ្រែងហៅប៉ៅដើរចូលទៅខាងក្នុងទាំងមិនខ្វល់។ សូម្បីតែអង្គរក្សដែលឈរយាមរួមទាំងDojungទៀត ឃើញហើយក៏ស្ញើចសរសើរនាយដែរដែលទ្រាំទ្រនូវអាវត្ថុធំៗរបស់Felix
បាន។<< បានបងមកនៅជាមួយហើយ កុំ
ប្រកែកអី ចាំបងមើលថែអូនឲ្យបានល្អ
ជាងបងប្រុសរបស់អូនទៅទៀត >>
នាយនិយាយបណ្ដើរសើចបណ្ដើរដូច
ជាមនុស្សសតិអារម្មណ៍ដូចដែល
Felixគិតអញ្ចឹង។
YOU ARE READING
Secret Police
Acciónខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។