ប្រូស!!
<< ជ.ជួយផង... >> Beomgyu
ស្រែកហៅជំនួយស្របពេលខ្លួនស្រាលដូចសំឡីដួលទៅលើដីទាំងភ្នែកមើលមុខអ្នកដែលឈរចំពោះមុខមិនច្បាស់។<< យើងសម្លាប់ឯងពេលនេះមិនទាន់បានទេអាល្អិត ព្រោះមើលទៅរូបរាងឯងក៏មិនអន់ដែល ដូច្នេះយើងសុំមាន
ក្ដីសុខជាមួយឯងហើយចាំសម្លាប់ឯងតាមក្រោយក៏មិនហួសពេលដែរ >>
បុរសមិនស្គាល់មុខបោះដំបងចោលហើយឡើងទ្រោមពីលើBeomgyu
ទាំងកណ្ដាលព្រៃស្ងាត់វាលល្ហល្ហេវ។ទីត!! ទីត!!
សម្លេងសុីផ្លេឡានធ្វើឲ្យបុរសនោះក្រោកចេញពីBeomgyuភ្លាមៗហើយ
សម្លឹងរកមើលតាមខ្សែសម្លេងនោះ។<< ចង្រៃយ៍!! អាណាក៏ទំនេរម្ល៉េះមក
សុីផ្លេស្អីកន្លែងហ្នឹង!!? >> បុរសនោះ
ងើយមើលទើបដឹងថាវាជាឡានសេរីទំនើបមួយឈប់នៅប្រវែងមិនឆ្ងាយពី
កន្លែងខ្លួន។<< ឯងកំពុងតែធ្វើស្អីនឹងហា៎ស!? >>
Dojungចុះពីលើឡានរត់ស្រែកថាឲ្យ
បុរសនោះ។<< ចង្រៃយ៍អ្ហើយ!!! >> បុរសនោះក៏
បានស្ទុះរត់ចូលក្នុងព្រៃក្បែរនោះបាត់ទៅ។Dojungក្រឡេកឃើញBeomgyu
ដេកក្នុងថ្លុកឈាមនៅលើដីក៏បានរត់ទៅមើល។<< Beomgyu! Beomgyu! >> Dojungលើកត្រកងBeomgyu
ស្រែកហៅអ្នកដែលបានបិទភ្នែកសន្លប់
បាត់មាត់ឈឹង។Skip
មន្ទីរពេទ្យនៅមុខបន្ទប់សង្រ្គោះបន្ទាន់បង្ហាញឲ្យឃើញDojungកំពុងដើរចុះ
ដើរឡើងឆ្លេឆ្លាធ្វើមើលតែមនុស្សបាត់គោរ។ក្រាក~
សម្លេងទ្វារបើកដោយស្នាដៃគ្រូពេទ្យ
<< គ្រូពេទ្យប្អូនខ្ញុំយ៉ាងមិចហើយ? >>
Dojungគ្រាន់តែឃើញគ្រូពេទ្យភ្លាម
ស្ទុះក្រោកទៅសួរភ្លាម។<< អ្នកជំងឺបាត់បង់ឈាមអស់ច្រើន
ណាស់ចំណែកក្បាលក៏រងរបួសធ្ងន់ធ្ងរ
ដែល ប៉ុន្តែសូមលោកកុំបារម្ភអីខាងពេទ្យនឹងព្យាយាមតាមដានអាការៈបន្ត ទៀត >> ថារួចលោកគ្រូពេទ្យក៏បានដើរចូលបន្ទប់សង្គ្រោះបន្ទាន់វិញម្ដង
ទៀត។
YOU ARE READING
Secret Police
Akcjaខ្ញុំចូលមកក្នុងជីវិតរបស់គេ ក៏ព្រោះតែការងារប៉ុណ្ណោះ។ ប៉ុន្តែហេតុអីខ្ញុំចេះតែមានអារម្មណ៍ប្រច័ណ្ឌគេទៅវិញ? ពេលដែលឃើញគេនៅជាមួយអ្នកផ្សេង។