«បម្រើស្នេហ៍» (ភាគទី:១)
«ក្មេងបម្រើ!!»ចន ជុងគុក ទៅរៀននៅបរទេសអស់រយៈពេល១០ឆ្នាំជាងទីបំផុតក៏ត្រូវត្រឡប់មកវិញ ដើម្បីបន្តការងារពីលោកចននៅក្រុមហ៊ុនជេយ៍វាយជេយ៍ជាក្រុមហ៊ុនផលិតកប៉ាល់មួយដ៏ល្បីល្បាញប្រចាំប្រទេសមិនថាក្នុងស្រុកឬនៅក្រៅស្រុក
«អ្នកម៉ាក់!!» នាយកម្លោះដើរញាប់ជើងចូលទៅរកអ្នកជាម្ដាយអ្នកស្រីចនអោបកូនជាប់ដោយក្ដីនឹករលឹក
«នឹកលោកប៉ាណាស់» ជុងគុក បែរមកអោបលោកចនម្ដងទាំងស្នាមញញឹមស្រស់សង្ហារខាបព្រលឹងអស់នារីដែលតាមមើល
«បានហើយកូនធ្វើដំណើរផ្លូវឆ្ងាយតោះប្រញាប់ទៅភូមិគ្រឹះទៅនិងបានសម្រាក»
«នឹកអ្នកម៉ាក់ដល់ហើយ» នាយតាមអោបថើបអ្នកស្រីចនគាត់ញញឹមខ្ជិបបែកកូនយូរមកវិញគួរឲ្យស្រឡាញ់ណាស់ស្រស់សង្ហារបែបនេះទៀតមិនដឹងជាទៅនៅទីនោះស្រីគដូចភ្នំឬអត់ផង !!
ភូមិគ្រឹះចន!!
ងឺត!! សម្លេងឡានឈប់អ្នកបម្រើប្រញាប់ចេញមកទទួលរួចជាមួយក្មេងល្អិតអាយុ២៣ឆ្នាំមកដែល គេតាមមើលមុខនាយក្រាស់ជាប់ដោយក្ដីនឹករលឹកនាយកាន់តែសង្ហារគេសឹងតែលង់បាត់ទៅហើយ
«អ្នកប្រុសរបស់ម៉ែដោះ» ម៉ែដោះចូលទៅអោបនាយកម្លោះអោបតបវិញ ទម្លាក់ទឹកមុខញញឹមមួយរំពេចន៍ក្រោយសម្លឹងឃើញមនុស្សមាឌតូចឈរនៅពីក្រោយ នាយតាមមើលមិនដកភ្នែកថេយ៍អោនមុខចុះបន្តិចមិនហ៊ានមើលនាយវិញ
«មោះបានហើយទៅសម្រាកទៅ ថេយ៍ជួយរៀបចំសម្លៀកបំពាក់ឲ្យកូនជុងផងណា» អ្នកស្រីចន
«ម៉េចក៏ជាគេ??» ជុងគុក លើកចិញ្ចើមមិនពេញចិត្ត
«អៅ!! ថេយ៍ជាក្មេងគួរឲ្យទុកចិត្តបំផុតមិនថាបន្ទប់គេងឬបន្ទប់ការងារកូនទេម៉ាក់ជាអ្នកឲ្យគេរៀបចំ»
«កូនមិនពេញចិត្ត ឲ្យអ្នកផ្សេងធ្វើទៅ»
«មិនបាន!!»
«ម៉ាក់....»
«ហាមជំទាស់!!»
«ហ្ហឹម» ជុងគុក ក្រហឹមមុខមាំដើរចេញឡើងទៅបន្ទប់ដោយមិននិយាយអ្វីបន្តដឹងច្បាស់ម៉ាក់នាយជាមនុស្សបែបណាមិនអាចជំទាស់គាត់បានទេ
«យកទៅទុកមុខបន្ទប់ទៅ ថេយ៍ចាំរៀបចំឲ្យផងណា» អ្នកស្រីចន ប្រាប់អ្នកបម្រើផ្សេងទៀតឲ្យយកវ៉ាលីជុងគុកទៅខាងលើក៏មិនភ្លេចប្រាប់ថេយ៍ឲ្យជួយរៀបចំបន្ទប់កូនប្រុសដែលគាត់ទុកចិត្តក្មេងនេះបំផុតជាក្មេងស្លូតត្រង់ស្មោះត្រង់និងគួរឲ្យស្រឡាញ់ណាស់ !!
«បាទ» ថេយ៍ឡើងទៅខាងលើដើម្បីរៀបចំសម្លៀកបំពាក់ជុងគុកដាក់ទូរឲ្យបានរៀបរយ គេអូសវ៉ាលីដែលអ្នកបម្រើដទៃទៀតយកមកដាក់មុខបន្ទប់ចូលក្នុងមិនបានឃើញនាយកម្លោះទេតែឮសម្លេងទឹកប្រហែលជាកំពុងងូតទឹក
«គាត់កាចដូចមុនឬអត់ណ៎??» ដាក់សំណួរសួរខ្លួនឯងទាំងមានអារម្មណ៍រអានិងនាយក្រាស់ព្រោះមុននេះនាយប្រកែកយ៉ាងមុតមាំថាមិនពេញចិត្តគេប្រហែលជាស្អប់គេដូចមុនដដែលហើយ !! ថេយ៍ក្រវីក្បាលឈប់គិតប្រញាប់រៀបចំខោអាវនាយដាក់ទូរនិងរបស់របបដាក់តុសម្អាងឲ្យបានរៀបរយយ៉ាងលឿនខ្លាចនាយចេញមកឃើញគេហើយចាប់បោកដូចកង្កែប
«អួយអ្នក...អ្នកប្រុស!?» រៀបចំតុសម្អាងរួចងាកបម្រុងនិងដើរចេញស្រាប់តែបែមកបុកនិងទ្រូងមាំមួយទំហឹងមិនដឹងនាយមកឈរទីនេះតាំងពីពេលណា
«ស្លាក់ស្លើត!!» ថាឲ្យទាំងសម្លេងមាំ តាមសម្លឹងមើលគេពីក្បាលដល់ចុងជើង មើលទៅរូបរាងមុខមាត់ដូចមនុស្សស្រីស្អាតប្លែកណាស់ខុសពីមុនដាច់ខ្លិនខ្លួនក្រអូបជាប់ចុងច្រមុះហិតហើយចង់ហិតទៀតធ្វើឲ្យនាយមួលម៉ៅ
«សូមទោស» គេអោនមុខចុះខ្ញាំម្រាមដៃចូលគ្នាខាំមុខនិយាយសឹងមិនចេញ
«រំអួយ សើកៗ ម្ញិកម្ញក់ យកមុខដូចដើម !!» ថាឲ្យគេផាំងៗដោយមិនខ្វល់ថាអ្នកទទួលស្ដាប់ហើយមានអារម្មណ៍បែបណា
«ខ្ញុំ....» តបមិនចេញមិនគួរតវ៉ាជាមួយមនុស្សធំទេនាយជាចាហ្វាយគេជាកូនចៅមិនអាចធ្វើអ្វីបាន បានត្រឹមខាំមាត់ទទួលយក
«ដូចស្រីគួរឲ្យស្អប់!! ចាំណាបើគ្មានការអនុញ្ញាតពីយើងហាមចូលបន្ទប់យើងផ្ដេសផ្ដាសអោយសោះ!!»
«តែខ្ញុំត្រូវរៀបចំបន្ទប់ឲ្យអ្នកប្រុស»
«រៀបចំហើយឬនៅ??»
«គឺ...រួចហើយ»
«ហើយមិនប្រញាប់ចេញទៅ ចង់ទាក់ទាញចំណាប់អារម្មណ៍ពីយើង??»
«អត់ទេ!!» គេខាំមាត់តបទាំងអន់ចិត្តហេតុអ្វីនាយគិតថាគេជាមនុស្សបែបនោះក្នុងកែវភ្នែកនាយបែបនេះ
«ត្រឹមជាក្មេងបម្រើកុំយកមុខនៅមុខអ្នកម៉ាក់យើងពេកព្រោះវាគួរឲ្យជ្រេញ ស្អប់ប្រុសចរិកស្រី!!»
«ខ្ញុំមិនមែនបែបនោះ អួយ.!!» គេងើយកសឹងតែបាក់ត្រូវនាយក្រាស់ចាប់មុខងើយឡើងតាមកម្លាំងច្របាច់មាត់គេ
«ស្អប់មុខ!!»
