«បម្រើស្នេហ៍» (ភាគទី:៨)
«អ្នកប្រុសជឿនាង??»«អាអ្នកប្រុសអាក្រក់!!» ថេយ៍ប្រញាប់ រត់ចេញពីជុងគុកក្រោយនាយដោះលែងគេឲ្យមានសេរីភាពក្លាហានហ៊ានស្រែកជេនាយដោយកំហឹងទាំងទឹកភ្នែករត់ចេញពីបន្ទប់យ៉ាងញាប់ជើង
«ហ្ហឹស» នាយធ្លោយមាត់សើចនិងចរិកក្រមិចក្រមើមមួយនេះខ្លាំងណាស់បែបនេះនាយកាន់តែចង់ធ្វើបាប នាយសញ្ជឹងគិតដោយស្នាមញញឹមចុងមាត់លិតបបូរមាត់លើកម្រាមមកស្ទាបមាត់ដែលជាប់ទឹកមាត់អាល្អិតដ៏សែនផ្អែមធ្វើឲ្យនាយឈ្លក់វង្វែង
តាមពិតទៅថ្នាំដែលនាយបានឲ្យគេលេបជាថ្នាំជំនួយកម្លាំងនិងបំបាត់ការឈឺចាប់ប៉ុណ្ណោះ មនុស្សមាត់រឹងមិនចង់និយាយការពិតគិតថានាយបារម្ភទើបមិនចង់ប្រាប់
ព្រឹកថ្ងៃថ្មី៚
ដូចរាល់ដងជុងគុកចូលងូទទឹកដើម្បីទៅធ្វើការដូចធម្មតាចេញពីបន្ទប់ទឹកក៏មានសម្លៀកបំពាក់រៀបចំស្រាប់ៗនាយទាញយកមកពាក់ រៀបចំខ្លួនចុះមកខាងក្រោម ឃើញវ៉ាលីជាច្រើនប៉ាម៉ាក់រៀបចំស្លៀកពាក់ប្លែកទៀតទើបដាច់ចិត្តសួរ
«អ្នកម៉ាក់ ចង់ទៅណាមែនទេ» នាយដាក់ខ្លួនអង្គុយសួរតែភ្នែករេសម្លឹងមើលរកមើលអាល្អិតដែលនាយបានធ្វើបាបយប់មិញទៅវិញ
«ម៉ាក់ទៅញ៉ូវយ៉ក២សប្ដាហ៍»
«ទៅធ្វើអី»
«ក្រេមទឹកឃ្មុំ!!» លោកចន ឆ្លើយជំនួស
«បង??» អ្នកស្រីចន វាយដៃលោកចនដែលកំហូចនិយាយបែបនេះអ្នកបម្រើលួចសើចកូនមួយហើយនៅហៅថាក្រេបទឹកឃ្មុំទៀត !!
«មកវិញយកប៉ុន្មាន»
«ភ្លោះ!!»
«កាន់តែផ្ដេសផ្ដាស់ហើយ!! ម៉ាក់ទៅដើរលេងទេមិនយកទៀតទេកូនមួយគ្រប់គ្រាន់ហើយ»
«មួយទៀតក៏បានម៉ាក់ប៉ាក៏នៅក្មេង»
«ចាំពរចៅវិញល្អជាង» អ្នកស្រីចន និយាយហើយងាកសម្លឹងមើលថេយ៍ គេធ្វើភ្នែកលេលើៗមិនដឹងអីបានត្រឹមញឹមៗតិចៗអោនមុខចុះ
«ទៅយន្តហោះផ្ទាល់ខ្លួនមែនទេ» ជុងគុក
«ច្បាស់ជាចឹងហើយ ប៉ាចូលចិត្តរ៉ូមែនទិច អួយ...ប្រពន្ធបងថាលេងទេ» លោកចន ឈប់និយាយព្រោះត្រូវប្រពន្ធចាប់មួលស្លឹកត្រចៀកគាត់អៀនខ្លាំងណាស់បានប្ដីមួយព្រានកំហូចខ្លាំងណាស់មិនឆ្ងល់ទេហេតុអ្វីជុងគុកខូចនោះ
«ម៉ាក់ទៅហើយ កុំធ្វើអ្វីផ្ដេសផ្ដាស់ឲ្យសោះ»
«ឲ្យកូនជូនដំណើរទេ»
«មិនបាច់ទេ ខ្លាចកូនពៅប៉ាកើតមកកាត់តាមឯងម្នាក់ទៀត អួយប្រពន្ធឈឺ...» អ្នកស្រីចនចាប់បោចសក់អូសចេញទៅរកឡានតែម្ដងបើនៅទៀតឈ្លោះគ្នាជាមួយកូនមិនដឹងប៉ាកូនមិនខាន
«ហ្ហឹស» ជុងគុក សើចបន្តិចអ្នកណាថាចាស់ហើយមិនអាចផ្អែមល្ហែមបាននោះ មើលតែប៉ាម៉ាក់គេចុះចាស់ហើយតែយល់ចិត្តស្រឡាញ់គ្នាស្អិតរមួតណាស់ !!
«ចាហ្វាយ ឯកសារត្រៀមរួចហើយទាន» ឆាយ ដើរចូលមកប្រាប់ជុងគុកញាំអាហាររួចល្មមនាយទាញទឹកមកញាំបន្តិចមុននិងងើបឡើង
«ហ្ហឹម!!» នាយងក់ក្បាលឆាយដើរចេញទៅតាមនៅឡានមុន
«ម៉ែដោះថ្ងៃរៀបបាយឲ្យខ្ញុំផង ឲ្យគីមថេយ៉ុងយកទៅក្រៅពីគេហាមដាច់ខាត»
«ចាស៎»
ជុងគុកសម្លឹងមុខនាយតូចបន្តិចទើបដើរចេញទៅថេយ៍ចាប់ផ្ដើមភ័យខ្លួនតើធ្វើយ៉ាងណាអាចគេចបានទៅ បើមិនទៅច្បាស់ណាស់មកវិញត្រូវធ្ងន់ជាងមុនទៅទៀត !!
ជុងគុកត្រូវចូលប្រជុំនិយាយពីប្រជីកថ្មីផលិតសម្រាប់ប្រទេសចិន ពិភាក្សាជាមួយដៃគូរយូរគួរសមទម្រាំរួចរាល់ម៉ោង១០ជាងឯណោះ ចេញមកវិញនៅមានឯកសារបន្ទាន់ពីសាខាផ្សេងទៀតនាយពិនិត្យហ្មត់ចត់ណាស់មួយៗក៏មិនយូរណាស់ណាដែលតែច្បាស់លាស់ខ្លាំង
តុកៗ!!
«ចូលមក» នាយអនុញ្ញាតដោយគិតថាជាឆាយមកនិយាយការងារមិនបានមើលឡើយអ្នកដែលចូលមកជានរណា
«ស៊ុបប្រាយ៍»
«អេនណា??» ឮសម្លេងដឹងដល់ម្ចាស់នាងដើរចូលមករកជុងគុកទាំងញញឹមនាយងើបទទួលនាងដូចគ្នា
អេនណាជាសង្សារនាយកាលនាយនៅរៀនសហរដ្ឋអាមេរិកពេលនេះបានបែកគ្នាហើយគ្រាន់តែរាប់អានគ្នាជាមិត្តធម្មតាដោយសារមិនយល់ពីបំណងគ្នាទៅវិញទៅមកមិនចុះសម្រុងគ្នាទើបបែកគ្នា អេនណានាងនៅស្រឡាញ់ជុងគុក តែមិនហ៊ានសារភាពខ្លាចបែកបាក់មិត្តភាពព្រោះជុងគុកលែងស្រឡាញ់នាងហើយ !!
«អង្គុយសិនទៅ» នាយដាក់ខ្លួនអង្គុយលើសាឡុងទើបនាងអង្គុយតាមព្យាយាមចូលទៅជិតនាយមើលចុះឡើងជាអគនាយកបែបនេះនាងកាន់តែចង់បាននាយ
«អូននឹកបងសូមអោបបន្តិចបានទេ» នាងនិយាយបែបនេះរហូតដូចជាគូរស្នេហ៍ជុងគុកដំបូងក៏ប្រកាន់តែយូរទៅក៏ធម្មតាទោះហាមកីនាងមិនស្ដាប់
«មិនបាន!!» នាយតបទាំងមុខមាំ
«ន៎ែ ចិត្តអាក្រក់ម្ល៉េះមោះសុំអោបបន្តិចមកណា ណា...» នាងព្យាយាមចូលទៅអោបនាយក្រាស់តែនាយគេចចេញមិនទាន់នាងអោបពេញដៃស្របពេលនោះ....
ក្រាក!! ទ្វារបានបើកឡើងដោយមិនបានព្រៀងទុកថេយ៍ស្មានថាជុងគុកនៅម្នាក់ឯងទើបចូលមកមិនបានគោះទ្វារឆាយក៏មិននៅមុខទៀតទើបគេចូលមកតែម្ដងតែឃើញបែបនេះអ្នកណាក៏ភ្ញាក់ផ្អើល
«មកហើយ??» ជុងគុកទាញអេនណាចេញងើបឈរសួរថេយ៍គេភ្លឹកមួយកន្លែងនិយាយអ្វីមិនចេញក្នុងទ្រូងឈឺចាប់ជ្រាបៗដូចឈើរុក
«គេជាអ្នកណាជុង??»
«អ្នកបម្រើផ្ទះបង ឈរភ្លឹកធ្វើស្អីមករៀបចំបាយទៅយើងឃ្លានហើយ»
«បាទ...» ថេយ៍ ដើរទាំងគ្មានវិញ្ញាណចូលទៅក្នុងរៀបចំអាហារដាក់លើតុមុខសាឡុងមួយៗ ជុងគុកចូលបន្ទប់ទឹកដើម្បីលាងដៃបន្តិច
«យើងដឹងថាឯងចាប់អារម្មណ៍ជុង» អេនណាអោបដៃនាយទៅកាន់់ថេយ៍គេងាកទៅមើលនាង
«ខ្ញុំមិនបានគិតបែបនោះទេ» គេតបទាំងអួលៗក្នុងចិត្តគិតច្បាស់ហើយថានាងជាសង្សារនាយក្រាស់ច្បាស់ណាស់បានជានាងហួងហែងនាយ
«យើងមិនជឿ ជុងគុកជាសង្សារយើងកុំទៅរញ៉េរញ៉ៃឲ្យសោះ»
«ខ្ញុំអ្នកបម្រើត្រូវបម្រើគាត់បែបនេះហើយ ខ្ញុំគ្មានចិត្តចង់បានគាត់បន្តិចទេ»
«ដឹងថាគេមានសង្សារហើយនៅមករញ៉េរញ៉ៃទៀត មុខក្រាស់!!»
«ខ្ញុំមិនដែលទៅរញ៉េរញ៉ៃនិងនរណាទេសូម្បីតែអ្នកប្រុស» ហេតុអ្វីនាងកាន់តែហួសហេតុបែបនេះសូម្បីតែអ្នកបម្រើក៏នាងប្រច័ណ្ឌដែល
«យើងមិនជឿ!!»
«អ្នកនាងមិនជឿក៏តាមចិត្ត»
«ចាំមើលថាពេលដែលបងជុងឃើញសភាពយើងបែបនេះហើយគាត់និងធ្វើបែបណា»
«អ្នកនាងចង់ធ្វើអី»
«អ្ហាយ....» នាងបោកកែវលើតុដាក់ខ្លួនអង្គុយលើការ៉ូញីសក់ឡើងដូចជាថេយ៍កំពុងធ្វើបាបឲ្យជុងគុកឃើញហើយនិងស្អប់ក្មេងម្នាក់នេះនិងដេញគេចេញតាមបំណងនាង
«អ្នកណាកើតអី.....អេនណា?? ឯងធ្វើស្អីអេនណា»
«ខ្ញុំមិនបានធ្វើទេ»
«ចុះនេះស្អី??»
«ហ្ហឹកៗ បងជុងគេធ្វើបាបអូន» នាងធ្វើជាងើបរត់មករកនាយអោបដៃនាយជាប់ញីញ័រដូចថេយ៍ធ្វើបាបនាងពិតៗ
«អ្នកនាងនិយាយអីខ្ញុំមិនបានធ្វើទេ»
«ត្រឹមជាអ្នកបម្រើ កុំមកធ្វើឬកក្អេងក្អាងឲ្យសោះគីមថេយ៉ុង»
«អ្នកប្រុសជឿនាង??»
«ត្រូវហើយ!!»