«បម្រើស្នេហ៍» (ភាគទី:៦)
«យើងមិនទទួលខុសត្រូវដាច់ខាត»«ហ្ហឹកៗ» សម្លេងយំរងំពេញត្រចៀកអ្នកដែលកំពុងគេងលង់លក់យ៉ាងសុខស្រួលឲ្យភ្ញាក់ឡើង គ្រាន់តែងើបភ្លាមថេយ៍ទប់ទឹកភ្នែកមិនជាប់យំចេញមកក្រោយគ្រប់យ៉ាងត្រូវបានបញ្ចប់ត្រឹមតែមួយយប់តើគេនៅសល់អ្វីទៀត
«ឈប់យំបានទេ ថ្លង់!!» ទ្រាំទៀតលេងបានជុងគុកងើបក្រេសស្រែកសម្លុតអាល្អិតញ័រខ្លួនអណ្ដើតអណ្ដកមិនហ៊ានបញ្ចេញសម្លេង
«គួរឲ្យធុញ!!» នាយដាក់ខ្លួនគេងបន្តតែដៃរវៀមលូកស្ទាបអោបចង្កេះច្របាច់គូទនាយតូចធ្វើឲ្យគេយំយ៉ាងខ្លាំង
«ហ្ហឺ...ហ្ហឹកៗ លោកធ្វើបែបនេះធ្វើអ្វី»
«ក្រែងយកខ្លួនមកប្រកែន មកធ្វើយំសោកស្អីសម្ដែងចប់ឬនៅ??» នាយងើបអង្គុយសម្លឹងមុខចំៗអាល្អិតមិនហ៊ានមើលងាកមុខចេញអោនមុខចុះ
«អ្នកប្រុសចាប់រំលោភខ្ញុំ»
«អ្នកណាចាប់??» ធ្វើជាសួរមិនដឹងអី
«អ្នកប្រុសនិងហើយហ្ហឹកៗ» គេយំឡើងក្រហមច្រមុះក្រហមថ្ពាល់ដូចជាកូនង៉ែតជុងគុកចងចិញ្ចើមក្រឺតចង់ចាប់ក្រញិចទាល់ទក់សាច់
«ហិចហើរបណ្ដោយខ្លួនឯងសោះមកចោទយើង» សម្ដីធម្មតាតែចាក់ទម្លុះបេះដូងថេយ៍ឲ្យធ្លាក់ដល់ដីសឹងគ្មានអ្វីតបត
«អ្នកប្រុសជាមនុស្សអាក្រក់!!» ថេយ៍ ទាញខ្នើយគប់នាយតែត្រូវនាយចាប់ជាប់ចាប់គេផ្ដួលទ្រោបពីលើសម្លឹងមុខគេដោយកែវភ្នែកកំណាចថេយ៍ត្រូវស្រែកថ្ងូរយំលើសដើមពេលផ្ដួលមកលើពូកធ្វើឲ្យច្រកសម្ងាត់គេកកិតនិងសាច់ឈឺផ្សារក្រហាយក្ដៅដូចមានអ្វីមកដុត
«យើងអាក្រក់លើសអ្វីដែលឯងគិតទៅទៀត» នាយអោនមុខទៅខ្សឹបក្បែរត្រចៀកគេថេយ៍បិទភ្នែកបង្អូរទឹកភ្នែកស្ដាប់ដោយភាពឈឺចាប់ក្នុងទ្រូង
ក្រាក!!
«អូព្រះជួយ...!!» អ្នកស្រីចន ប្រញាប់ងាកមុខចេញក្រោយបើកទ្វារឃើញសភាពបន្ទប់ហើយហេតុការណ៍ចំពោះមុខ សំណាងហើយមានភួយបាំងពាក់កណ្ដាលខ្លួនសល្វែងក្រោមមិនអញ្ចឹងគាត់ស្រែកជេជុងគុកមិនខាន
«អ្នកម៉ាក់??» ជុងគុក បើកភ្នែកធំៗមិននឹកស្មានថាអ្នកម៉ាក់និងដឹងរឿងនេះ
«រៀបចំខ្លួនចុះទៅក្រោម មានរឿងនិយាយគ្នា» គាត់និយាយមុខស្មើមិនងាកមកមើលអ្នកទាំងពីរឡើយដើរចេញទៅដោយមិនភ្លេចបិទទ្វារឲ្យវិញ ចេញមកដល់ខាងក្រៅគាត់សឹងតែស្រែកឲ្យបែកទ្រូងទេរឿងដែលគាត់ចង់ឲ្យកើតឡើងទីបំផុតវាបានកើតឡើងហើយ
«រៀបចំខ្លួនចុះទៅក្រោម» នាយសម្លឹងមុខថេយ៍បន្តិចទើបពោលឡើងរួចដើរចូលបន្ទប់ទឹកបាត់
«ហ្ហឹក» ថេយ៍យំនឹកគិតបើម៉ាក់គេដឹងរឿងនេះតើគាត់មានអារម្មណ៍បែបណា គេប្រញាប់ជូទទឹកភ្នែកចេញងើបរើសសម្លៀកបំពាក់មកស្លៀកពាក់សំណាងហើយខោអាវគេនៅស្អាតនាយក្រាស់មិនបានចាប់ហែកនោះ !! ស្លៀកពាក់រួចរាល់គេចុះមកក្រោមមុនទាំងពិបាកដើរឃើញមុខម៉ាក់គេហើយទប់ទឹកភ្នែកមិនជាប់ទេតែគាត់មិនខឹងបែរជាអោបលួងលោម
«ចុះមកហើយ??» លោកចន និយាយឡើងពេលជុងគុកចុះមកដល់ខាងក្រោម មុខគាត់មាំសម្ដីរឹងដូចជាមនុស្សកំពុងទប់កំហឹង
«ប៉ាក៏ឃើញ» នាយតបហីៗដើរទៅអង្គុយលើសាឡុងទល់មុខគាត់ នាយមិនសូម្បីចាប់អារម្មណ៍ពីវត្តមានថេយ៍ដែលកំពុងនៅទីនោះដែល
«រឿងនេះវាយ៉ាងម៉េច??»
«ខ្ញុំត្រូវថ្នាំ!!»
«កូនចង់និយាយថាត្រូវថ្នាំគេពីយប់មិញ ហើយក៏ជ្រុលមានអ្វីជាមួយថេយ៍អញ្ចឹងហ្ហេស??»
«បាទ»
«កូនជុង» អ្នកស្រីចន ពោលទាំងហួសចិត្តហេតុអ្វីក៏គ្មានទំនួលខុសត្រូវបន្តិចសោះបែបនេះ
«ខ្ញុំនិយាយការពិត គេក៏មិនបានជំទាស់» នាយងាកមកសម្លឹងមុខនាយតូចចំៗថេយ៍ប្រញាប់ងាកមុខចេញគេមិនហ៊ានមើលនាយឡើយ
«ពិតមែនទេថេយ៍??» លោកចន ងាកមកសួរថេយ៍អេះអុចមិនហ៊ានឆ្លើយសម្លឹងមើលមុខម្ដាយគាត់ងក់ក្បាលទើបគេយល់
«បាទ...បាទលោកប្រុស» និយាយទាំងអួលដើមកចង់យំចេញមក
«ឃើញទេ» ជុងគុក
«តែកូនក៏ត្រូវតែទទួលខុសត្រូវលើថេយ៍»
«ប៉ា...អត់ទេ!!»
«ជុងគុក!!»
«លោកប្រុសកុំអីខ្ញុំមិនអីទេ» ថេយ៍ប្រញាប់និយាយឃាត់ពេលឃើញលោកចនច្រឡោត
«ខ្ញុំចង់និយាយគ្នាតែពីរនាក់គេ» ជុងគុក និយាយហើយដើរទៅចាប់កដៃថេយ៍អូសចេញទៅក្រៅភ្លាមៗថេយ៍ដើរតាមញាប់ជើងទាំងឈឺចាប់ត្រង់ចន្លោះភ្លៅជាខ្លាំងសឹងតែយំចេញមកភ្លាមៗ
«នៅមុខលោកប៉ាឃើញយកមុខសម្បើមណាស់គិតថាយើងចាប់អារម្មណ៍ឯងឬ??» នាយកម្លោះខាំមាត់និយាយដោយសម្ដីធ្ងន់ពិតជាក្រឺតនិងភាពសើកៗរបស់ក្មេងចំពោះមុខខ្លាំងណាស់
«អ្នកប្រុសគិតវាតែឯងខ្ញុំមិនបានគិតបែបនោះទេ»
«កុំស្មានតែយើងមិនដឹងឯងគិតស្អី ចង់បានយើងធ្វើប្ដីឡើងញ័រហើយព្រោះចង់ក្លាយជាសេដ្ឋីទើបប្រឹងចាប់យើងយប់មិញ យើងមិនដឹងឯងក៏ឈ្លាតឱកាសត្រូវទេ»
«អ្នកប្រុស!!» ហួសចិត្តនិយាយមិនចេញរឿងយប់មិញនាយជាអ្នកប្រព្រឹត្តហេតុអីកំហុសគ្រប់យ៉ាងជាគេដែលជាជនរងគ្រោះ
«យើងមិនទទួលខុសត្រូវដាច់ខាត»
«.........»
«អន់!!»
«ខ្ញុំគោរពការសម្រេចចិត្តរបស់លោក!!»
«ល្អ!!»
