ភាគទី: ១៩

1.5K 47 0
                                    


«បម្រើស្នេហ៍» (ភាគទី:១៩)
«យើងសួរថាគីមថេយ៉ុងនៅឯណា??»

         នៅលើរថភ្លើងថេយ៍អង្គុយសម្រក់ទឹកភ្នែកយ៉ាងស្ងៀមស្ងាត់ទាំងភាពឈឺចាប់ជាទីបំផុត មនុស្សដែលគេស្រឡាញ់មានមនុស្សដែលនាយស្រឡាញ់ហើយគេក៏មិនអាចនៅជាទីទើសទាល់រឹតតែមិនចង់នៅឲ្យនាយធ្វើបាបបន្តទៀត
         វិមានចន៚
        លោកចនអ្នកស្រីចនត្រឡប់មកវិមានវិញជាមួយស៊ូរីមនាងទៅទទួលពួកគាត់មកជាមួយជុងគុកនាយមិនបានមកវិមានជាមួយឡើយព្រោះមានកិច្ចការបន្ទាន់នៅក្រុមហ៊ុន
         «ម៉ែដោះ»
         «លោកស្រី» ម៉ែដោះដើរទៅទទួលអ្នកស្រីចនអោបគ្នាដោយក្ដីនឹករលឹកបែកប៉ុន្មានថ្ងៃសោះនឹកគ្នាណាស់
         «អៅ!! ចុះថេយ៉ុងទៅណា» អ្នកស្រីចនងាកមកសួរអ្នកស្រីគីមគាត់ឈរពីក្រោយម៉ែដោះមិនបានឃើញអាល្អិតមកទទួលគាត់អញកចឹង
         «គឺ...កូនថេយ៍សុំទៅលេងផ្ទះពីរបីថ្ងៃ»
         «ទៅលឿនម្ល៉េះ ក្រែងគេនៅទីនេះថ្ងៃមិញសោះ» ស៊ូរីម សួរនាងថានឹងបានមកនិយាយលេងជាមួយគេហើយបែរជាមិនជួបដដែល
          «គេទើបតែទៅទេ តាមជើងរថភ្លើងប្រហែលព្រឹកម៉ោង៧អាចជាទៅដល់ហើយ»
          «ហឹម ស្ដាយណាស់មានរបស់ផ្ញើគេមកច្រើនណាស់» អ្នកស្រីចនពេបមាត់គាត់ក៏មានរឿងច្រើននិយាយជាមួយគេដូចគ្នា តែមើលពេលនេះចុះ
           «មិនអីទេ ពីបីថ្ងៃទៀតគេមកវិញហើយ»
           «ហឹម!!» គាត់ក្រហឹមងក់ក្បាល តែតើថេយ៍ទៅនោះកូនគាត់ដឹងឬអត់ ប្រហែលជាអត់ទេ បើដឹងច្បាស់ជាមិនឲ្យទៅដាច់ខាតហើយមើលទៅ !!
           ក្រុមហ៊ុនជេយ៍វាយជេយ៍!!
          ត្រូវហើយជុងគុកមិនបានដឹងថាថេយ៍គេចាកចេញទៅឡើយ នាយកំពុងពិភាក្សារការងារជាមួយជំនិតដៃស្ដាំដែលជាជំនិតដំបូងគេរបស់នាយ ចនជុងគុកទៅរស់នៅសហរដ្ឋអាមេរិកយូរយ៉ាងនេះហើយលោកតាក៏មានដំណែងជាម៉ាហ្វៀ នាយមិនបន្តការងារកាតព្វកិច្ចពីគាត់បានយ៉ាងម៉េច
          «ពួកវាបានបំផ្លាញ់កាសសុីណូត្រឹមមួយផ្នែកតូចប៉ុណ្ណោះ វាបាននិយាយគម្រាមរកកម្ចាត់ចាហ្វាយថែមទៀតប្រហែលជាពួកវាតាមមកដល់កូរ៉េហើយ» ហ្សេនដូ ជាកូនកាត់អាមេរិកជប៉ុនមុខមាំកំណាចមិនចាញ់ចាហ្វាយប៉ុន្មានទេ
           «ថ្លើមធំដល់ថ្នាក់និង» នាយសួរលើកចិញ្ចើមមុខស្មើបង្គាប់ទៅដោយភាពស្ងៀមស្ងាត់សង្ងំលាក់ពឹសមកជាយូរ សារជាតិជាម៉ាហ្វៀរបស់នាយចាប់ផ្ដើមបញ្ចេញមកម្ដងទៀតហើយខំណាស់ខំលាក់មិនឲ្យលោកចនដឹងតែប្រហែលមិនអាចលាក់បន្តទៀតបានទៀតទេ
           «.........»
           «លាក់រឿងនេះកុំឲ្យលោកតាដឹង»
           «បាទ!!»
           «........»
           «ចាហ្វាយចង់ឲ្យខ្ញុំចាត់ការយ៉ាងណាបន្ត»
           «មើលខុសត្រូវរៀបចំកាសសុីណូឡើងវិញ បន្ទាប់គ្រាន់តែបញ្ចូនកូនចៅមួយផ្នែកតូចទៅបំផ្លាញ់ចំការវាទាំងអស់ប៉ុណ្ណឹងបានហើយ»
           «បាទទទួលបញ្ជា» ហ្សេនដូ អោនគោរពចាហ្វាយមុនចេញទៅត្រឹមចំការទាំងអស់ហើយនាយនៅនិយាយថាបន្តិចទៀតចុះទម្រាំបំផ្លាញ់ច្រើនទៀតកូនចៅគ្រួសារសត្រូវគ្មានសល់សូម្បីតែកម្ទេចឆ្អឹង
           «ចាហ្វាយ....ផាំង!!» ឆាយ ដើរចូលក្នុងបន្ទប់ការិយាល័យនាយមិនទាន់បាននិយាយអ្វីច្រើនផងស្រាប់តែនាយគប់ឯកសារទៅជញ្ជាំងផាំងមុខស្មើមាំស្មានមិនដឹងដល់ជម្រៅចិត្ត
           «ចេញ!!»
           «បាទ» ឆាយប្រញាប់ដើរចេញយ៉ាងលឿនមិនអាចនៅយូរទៀតបានទេ !!
            ជុងគុកអង្គុយបន្ធូរអារម្មណ៍ភាពតានតឹងមួយសន្ទុះធំទើបនាយដាច់ចិត្តងើបចេញពីកៅអី ចេញពីក្រុមហ៊ុនទៅវិមានតែម្ដង
            «អ្នកប្រុសមកវិញហើយមែនទេ ញាំអាហារឥឡូវនេះទេម៉ែដោះរៀបចំជូន» ម៉ែដោះចេញមកទទួល
            «អ្នកម៉ាក់ញាំរួចឬនៅ»
            «ចាស៎រួចហើយ»
            «មិនបាច់រៀបចំទៀតទេ!! ឯណាគីមថេយ៉ុង» នាយសួរព្រោះមកមួយសន្ទុះហើយមិនឃើញអាល្អិតមកទទួលទៀតឬនៅសន្លប់មិនទាន់ដឹងខ្លួន
            «......» មិនឆ្លើយម៉ែដោះងាកមុខទៅមើលអ្នកបម្រើដទៃទៀតព្រមទាំងអ្នកស្រីគីម គ្មានអ្នកណាឆ្លើយឡើយ
            «គីម ថេយ៉ុងនៅឯណា??» នាយសួរម្ដងទៀត សម្លឹងមើលមុខអ្នកស្រីគីមបំណងចង់ឲ្យគាត់ឆ្លើយ
            «គឺ.....» ទាក់មិនឆ្លើយ
            «យើងសួរថាគីមថេយ៉ុងនៅឯណា??» នាយគំហកមួយសម្លេងដឹងក្នុងចិត្តច្បាស់ណាស់ថាអាល្អិតច្បាស់ជាមិននៅទីនេះទៀតទេ ហេតុអី!! គេរត់គេចពីនាយហ្ហេស??
           

បម្រើស្នេហ៍ 🔞Where stories live. Discover now