ខណៈពេលថ្ងៃបើកបវេសនកាលខិតចូលមកដល់ ខេមបានរើរបស់ប្រើប្រាស់ចូលនៅក្នុងផ្ទះល្វែងមួយដែលមានតម្លៃជួលថោក។ ហើយចម្ងាយផ្លូវពីផ្ទះទៅសកលវិទ្យាល័យមានចម្ងាយឆ្ងាយ ប៉ុន្តែវាមិនមែនជាបញ្ហាសម្រាប់ខេមទេ ព្រោះគាត់ភាគច្រើនចូលចិត្តថ្មើរជើងជាងបើកបរបើសិនទីតាំងចម្ងាយមិនឆ្ងាយពេកទេ គាត់អាចក្រោកពីព្រឹកដើម្បីមានពេលធ្វើដំណើរគ្រាប់គ្រាន់ ។
អ្នកប្រហែលជាឆ្ងល់ហើយថាហេតុអ្វីបានជាគាត់មករៀននៅបាំងកកតែម្នាក់ឯង គាត់គ្មានមិត្តភក្តិមករៀនដែរទេឬ?
ចម្លើយគឺខេមគ្មានមិត្តភក្តិទេ ។ ដោយសារបញ្ហាបណ្ណាសារគ្រួសារ ពេលខេមរស់នៅជនបទ គ្មាននណាម្នាក់មិនដឹងពីរឿងនេះទេ គ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ ។ ដូច្នេះហើយទើបគ្មានអ្នកណារម្នាក់ហ៊ានរាប់អានជាមួយគាត់ទេ ព្រោះពួកគេខ្លាចមានសំណាងអាក្រក់ ។ខេមយល់ច្បាស់គ្រប់គ្នាស្រលាញ់ជីវិតខ្លួនឯង បើជាគាត់ក៏ធ្វើដូចគ្នាដែរ។ប៉ុន្តែមិនមានការសម្លុត ឬធ្វើបាបគាត់ទេ ពួកគេនិយាយគ្នាបានជាធម្មតា។ គ្រាន់តែមិនជិតស្និទ្ធ ដែលយើងហៅគ្នាទៅវិញទៅមកជាមិត្ត។ នេះក៏ជាមូលហេតុមួយដែលខេមចង់មករៀននៅទីនេះ ព្រោះចង់មានមិត្តនិងស្គាល់ពីសង្គមថ្មីផងដែរ ។
ពេលរៀបចំរបស់ប្រើប្រាស់រួចរាល់ ខ្ញុំក៏ចុះទៅក្រោមរកអ្វីញ៉ាំ។ ក្រៅពីផ្ទះល្វែងនៅទីនេះ ដែលមានតម្លៃថោក ហើយវាក៏នៅជិតទីផ្សារដែរ ខ្ញុំមិនបាច់បារម្ភថាអត់ឃ្លានទេ អាផាតថៃនៅភោជនីយដ្ឋាននេះមើលទៅមានអារហារឆ្ងាញ់ៗច្រើនណាស់
ខេមបានធំក្លិនឈ្ងុយ pad thai ហើយក៏ឈប់ភ្លាមៗពីកន្លែងដែលគាត់បានដើរកាត់ ។
<pad Thai មួយកញ្ចប់មីង>
<ទិញតែមួយកញ្ចប់ទេ?>
<បាទ>
<អ្នកផ្សេងទៀតមិនចង់បានទេហ៎? >
<អ្នកមីងចង់សំដៅទៅលើអ្នកណា>
ប័ុង! អ្នកលក់ Pad Thai បានទម្លាក់ ទំនិញ ពីដៃរបស់នាងដោយចៃដន្យ មុខរបស់នាងប្រែជាស្លេក មុនពេលនាងញញឹមយ៉ាងក្រៀមក្រំ ហើយហុចវាទៅអោយខេម។
<អូ មីងច្រលំ មីងពិការភ្នែក អត់មានអីទេ នេះក្មួយអស់14បាត> ខេមបានយកថង់pad thai ហើយក៏ចេកចេញ
ពេលកំពុងដើរឆ្លងផ្លូវ ចៃដន្យខេមបានដើរជាន់ខ្សែរស្បែកជើងប៉ាតារបស់គាត់ ហើយជំពប់ជើងដួលលើផ្លូវមុននឹង ងើបវិញយ៉ាងលឿន ហើយមានបំណងអោនចុះក្រោមដើម្បីចងវា
ផាំង ....ៗ !
មិនទាន់បាងអង្គុយចុះផង ខេមបានឮសម្លែងខ្លាំងៗនៅក្បែរនោះហើយងើបមុខយ៉ាងលឿន ។ មុននឹងភ្នែកពណ៌ត្នោតខ្ចីបើកធំៗ ពេលឃើញម៉ូតូធំមួយគ្រឿងបើកក្នុងល្បឿនលឿនបុកចូលពីក្រោមឡានក្រុងដែលកំពុងឈប់ទទួលអ្នកដំណើរនៅពីមុខគាត់ ។ អ្វីគ្រប់យ៉ាងបានកើតឡើងត្រឹមមួយវិនាទី។ប្រសិនឥឡូវនេះគាត់ មិនកំពុងចងខ្សែស្បែកជើងទេ ប្រហែល ជាគាត់ត្រូវម៉ូតូនោះបុកស្លាន់បាត់ហើយ ។
ខេមបានគិតពីរបណ្ដាសារគ្រួសា ទើបគ្រវីក្បាល តិចៗហើយព្យាយាមគិតវិជ្ជមាន ដើម្បីលួងចិត្តខ្លួនឯង។វាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។ កាលពីមុន ខ្ញុំមិនឃើញមានអ្វីកើតឡើងទេ។ខ្ញុំបានលើកដៃប៉ះខ្សែរករដែលនៅលើករបដ់ខ្ញុំរួចប្រញាប់រត់ត្រឡប់ទៅបន្ទប់វិញ។
នៅថ្ងៃបន្ទាប់ ហេតុការណ៍ដែលបានកើតឡើងកាលពីម្សិលមិញបានក្លាយជាពត៌មាន ហើយបានផ្សាយនៅលើទូរទស្សន៍។ ខេម ដែលហៀបនឹងដើរកាត់កន្លែងទទួលភ្ញៀវ ត្រឡប់ទៅបន្ទប់វិញក៏ឈប់ដោយជើងខ្លួនឯង។ ដើម្បីឈប់រកមើល សម្លឹងមើលទូរទស្សន៍នៅកណ្តាលដែលកំពុងបង្ហាញរូបភាពនៃឧប្បត្តិហេតុនោះ។
» ព័ត៌មានជាតិ » ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីយប់ម្សិលមិញ អ្នកបើកម៉ូតូធំពាក់ស្លាកលេខ ขข XXX បានបុកពីក្រោយរថយន្តក្រុងដែលរង់ចាំទទួលអ្នកដំណើរស្លាប់នៅលើផ្លូវ... ជានិស្សិតនៅ សាកលវិទ្យាល័យ.. ដែលទើបតែត្រឡប់មកពីធ្វើការជួបជុំគ្នាញ៉ាំអីជាមួយមិត្តភក្តិ។
ខេម បេះដូងលោតញាប់ពេលឮថាភាគី ម្ខាងទៀតស្លាប់នៅនឹងកន្លែង ដៃទាំងពីរឱបដបទឹកដែលគាត់ទើបតែយកចុះមកចាក់ តឹងដូចជាគាត់នឹងប្រើវាជាជម្រក។ ខ្ញុំមិនអាចឈប់គិតពីវាបានទេ។ ថាប្រសិនបើខ្សែស្បែកជើងមិនរលុងនោះ ព្រឹត្តិការណ៍នេះអាច សពមិនមែនមានតែមួយទេ... 🥺😭
នៅសល់ជាងមួយសប្ដាហ៍ទៀតមុនពេលចូលរៀន បន្ទាប់ពីថ្ងៃនោះមក ខេមបានព្យាយាមរស់នៅដូចធម្មតា។ ទោះបីជារូបភាពពីគ្រានោះនៅតែលងបន្លាចខ្ញុំក៏ដោយ បើសិនខ្ញុំនៅតែគិត និងបារម្ភខ្ញុំមិនអាចធ្វើអ្វីបានទេ ។ ខេមគិតថា ចាប់ពីពេលនេះទៅ ខ្ញុំត្រូវតែមានស្មារតី និងប្រយ័ត្នប្រយែងឲ្យបានច្រើនជាងមុន។ ខេមបាននិយាយទៅកាន់ខ្លួនឯងថា "មិនអីទេ"។ បន្ទាប់ពីការទិញ របស់ថ្មីដើម្បីតុបតែងបន្ទប់ដើម្បីឱ្យបន្ទប់មើលទៅ ស្រស់ស្រាយជាងមុន និងងាយស្រួលរស់នៅ តែភាគច្រើនរបស់ដែលគាត់ទិញជារបស់ជជុះ ដែលអ្នកដ៏ទៃគេឈប់ប្រើ។
YOU ARE READING
ខេមជីរ៉ា
Vampireក្មេងប្រុសម្នាក់នេះបានកើតក្នុងគ្រួសារមួយដែលត្រូវបណ្ដាសារ ! បណ្ដាសារនោះគឺទាក់ទងនឹងការសម្រាលកូន បើនាងបង្កើតបានកូនស្រីក្មេងស្រីនោះនឹងត្រូវព្រាត់ប្រាស់ពីមនុស្សជាទីស្រលាញ់របស់នាង មិនថាព្រាត់រស់ឬស្លាប់អ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានទេ តែបើគ្រួសារនោះបង្...