ព្រឹកស្អែកម៉ោងប្រហែលប្រាំបី បន្ទាប់ពីបុរសក្បែរផ្ទះបានទៅធ្វើការហើយ ខេម ជីរ៉ា បានឈរនៅមុខទ្វារផ្ទះអ្នកជិតខាងយ៉ាងយូរដោយស្ទាក់ស្ទើរ មុននឹងសម្រេចចិត្តគោះទ្វារ។ វិញ្ញាណរបស់នាងនៅតែមាននៅខាងមុខរបស់គាត់ ប៉ុន្តែលើកនេះនាងបាននៅយ៉ាងជិត ស្មារបស់ពួកគេស្ទើរតែប៉ះគ្នា ។ទ្វារបន្ទាប់បានបើកយឺតៗ បង្ហាញរាងតូចរបស់ក្មេងប្រុសអាយុប្រាំមួយឆ្នាំ ឬប្រាំពីរឆ្នាំ។ ដោយសារតែគន្លិះទ្វាមានជាប់ច្រវ៉ាក់ខេមអាចបើកបានតែបន្តិចប៉ុណ្ណោះល្មមនឹងអាចមើលឃើញមុខក្មេងប្រុសទាំងពីរ ។
«ជំរាបសួរ» ខេម ញញឹម ហើយលុតជង្គង់ចុះ ដើម្បីឱ្យស្មើរជាមួយក្មេងៗ«បងឈ្មោះខេម។ បងទើបតែផ្លាស់មកនៅទីនេះ» ក្មេងតូចមិនតបប៉ុន្តែគាត់ងក់ក្បាលដូចជាយល់។ ខេម លួចមើលតាមចន្លោះទ្វា បានឃើញដបស្រាបៀរជាច្រើនតម្រៀមជួរ អ្វីៗមានភាពរញ៉េរញ៉ៃ រាយប៉ាយពេញបន្ទាប់ ។
«អត់ទាន់បានញ៉ាំអីទេឬ?» លើកនេះ ក្មេងប្រុសងក់ក្បាល ត្របកភ្នែករបស់គេញ័រភ្លាមៗ។
<<ប៉ាទៅធ្វើការអត់ទាន់ញ៉ាំអីទេ>>
ស្របពេលនេះ ខេម មានអារម្មណ៍ថាព្រឺសម្បុរ ខាងក្រោយខ្នងរបស់គាត់គឺចាប់ផ្ដើមត្រជាក់ ធ្វើឲ្យខេមចាប់ផ្ដើមភ័យខ្លាច ។
"ចង់ទៅញ៉ាំជាមួយ បងខេម ទេ? បងខេម នឹងធ្វើអីអោយញ៉ាំ។ ពេលញ៉ាំរួចរាល់ បងនឹងនាំមកវិញ"។ ពេលនិយាយរួច ខេមទើបតែកត់សម្គាល់ថា នៅកជើងរបស់ ក្មេងគឺមានខ្សែសង្វាក់ស្តើងមួយចងជាប់នឹងកជើងពួកគេរហូតដល់ស្បែស របស់ពួកគេមានស្នាមជាំ។ ខេមញញឹមតិចៗ ហើយនិយាយទៅកាន់ក្មេងប្រុសថា«អញ្ចឹងចាំបងខេមមួយភ្លែត»។ខេម ចុះទៅក្រោមទិញទឹក និងអាហារសម្រន់ឱ្យក្មេងប្រុសញ៉ាំ។ក្មេងៗស្ទាក់ស្ទើរមិនហ៊ានទទួលយក ប៉ុន្តែពួកគេស៊ូទ្រាំ នឹងភាពស្រេកឃ្លាមិនបាន ក៏លាតដៃទៅយកអាហារទាំងនោះ ។
"អូ បងកុំប្រាប់ប៉ាថាខ្ញុំញ៉ាំអាហាររបស់បងអី" ក្មេងប្រុសនិយាយដោយទឹកមុខអង្វរ។ រហូតដល់ខេមមានអារម្មណ៍ឈឺចាប់និងខឹងនឹងបុរសម្នាក់នោះ តែក៏ព្រមងក់ក្បាលដើម្បីអោយក្មេងៗសប្បាយចិត្ត។
"មិនអីទេ បងមិនប្រាប់ទេ។"
នៅល្ងាចនោះ បន្ទាប់ពីខេមផ្តល់ដំណឹងអំពីម្ចាស់បន្ទប់ ដល់ប៉ូលីស សមត្ថកិច្ចក៏ទម្លុះចូលចាប់ខ្លួនបុរសក្បែរផ្ទះ ដែលស្រវឹងស្រា ហើយវាយធ្វើបានកូនរបស់ខ្លួនឯងនោះ ។
.ពេលសួរនាំទើបដឹងថា ក្មេងប្រុសនោះជាកូនប្រុសរបស់គាត់ ជាមួយមិត្តស្រីរបស់គាត់ដែលបានស្លាប់ក្នុងឧបទ្ទវហេតុមួយកាលពីខែមុន ឥឡូវភាគីម្ខាងទៀតជំពាក់បំណុលគេច្រើនបន្ទាប់មិត្តស្រីគាត់ទទួលមរណភាពគ្មានអ្នកណាជួយសងបំណុលគេទេ ហើយគាត់ត្រូវទទួលរាប់រងបន្ទុកទាំងអស់ ទើបធ្វើឱ្យគាត់ តានតឹង និងធ្វើឱ្យគាត់ខឹងនឹងក្មេងប្រុសទាំងនោះ។ ខេមមិនដឹងទេថាបុរសនោះនឹងត្រូវទទួលទោះបែបណាទេ តែក្មេងៗទាំងនោះបានទៅរស់នៅជាមួយសាច់ញ្ញាតិខាងម្ដាយ ហើយខ្ញុំសង្ឈឹមថាថ្ងៃអនាគត់ពួកគេនឹងរស់នៅដោយមានសុភមង្គល។
ខណៈដែលខេមហៀបនឹងគេងក៏បានឮសំឡេង ខ្សឹបក្នុងត្រចៀក ប៉ុន្តែដោយសារគាត់ងងុយដេកខ្លាំងពេក គាត់មិនបានបើកភ្នែកទេ។
YOU ARE READING
ខេមជីរ៉ា
Vampireក្មេងប្រុសម្នាក់នេះបានកើតក្នុងគ្រួសារមួយដែលត្រូវបណ្ដាសារ ! បណ្ដាសារនោះគឺទាក់ទងនឹងការសម្រាលកូន បើនាងបង្កើតបានកូនស្រីក្មេងស្រីនោះនឹងត្រូវព្រាត់ប្រាស់ពីមនុស្សជាទីស្រលាញ់របស់នាង មិនថាព្រាត់រស់ឬស្លាប់អ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានទេ តែបើគ្រួសារនោះបង្...