ផារ៉ាន់បានដាក់វានៅកន្លែងដើមវិញមុននឹងទាញក្រដាសដែលមានឈ្មោះនិងថ្ងៃខែឆ្នាំកំណើតមកអាន។ khemjira Jantrapisut ។ Por Kru ងក់ក្បាលតិចៗ។
<<ខេម ជីរ៉ា?>>
ចម្លែកណាស់ គាត់មានអារម្មណ៍ធ្លាប់ឮឈ្មោះនេះពីមុនមក គាត់ព្យាយាមរកនឹក ប៉ុន្តែនឹកមិនឃើញសោះ គាត់ក៏បានឈប់ព្យាយាមចងចាំ ហើយចាប់ផ្ដើមអានថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់ឈ្មោះ រួចយកសៀវភៅកត់ត្រា និងប៊ិចផ្ទាល់ខ្លួនរបស់គាត់ សរសេរថ្ងៃខែឆ្នាំកំណើត ហើយចាប់ផ្តើមគណនា។
ជាច្រើននាទីបានកន្លងផុតទៅមុនពេលគាត់បញ្ចប់ ហើយលទ្ធផលគឺគួរឱ្យព្រួយបារម្ភណាស់។
"តើគេជានរណា?" ផារ៉ាន់បានសួរខណៈពេលដែលភ្នែករបស់គាត់កំពុងពិនិត្យមើលលទ្ធផលនៅក្នុងសៀវភៅកត់ត្រារបស់ខ្លួន។
"គេជាមិត្តភក្តិរបស់ខ្ញុំ Por Kru តើវាមើលទៅយ៉ាងមិចដែរ?""ប្រាប់មិត្តរបស់ឯងឱ្យធ្វើអ្វីដែលគាត់ចង់ធ្វើ ព្រោះគេនឹងមិនរស់មានជីវិតលើសពីឆ្នាំនេះទេ" ។ជេតណា ទឹកមុខស្លេកស្លាំង ពេលឮpor kruនិយាយទាំងបារម្ភ ។
"ឯងមិនអាចជួយគេបានទេ?"
"យើងប្រាប់ឯងមុនឲ្យហើយ យើងមិនដោះស្រាយឬពាក់ព័ន្ធនឹងម្ចាស់កម្មពារអ្នកដទៃទេ"។
ជេត ពេបមាត់សម្លឹង por kru ទាំងមិនពេញចិត្ត ព្រោះបើនិយាយបែបនេះ មានន័យថាអាចជួយបាន ប៉ុន្តែគាត់ជ្រើសរើសមិនជួយ ។
«សូមមេត្តា por kru ជួយគាត់ផងទៅ សូមអាណិតគាត់បន្តិចផង គាត់ជាមនុស្សល្អ គាត់មិនហ៊ានសូម្បីតែវៃមូស ឬដើរជាន់ស្រមោចទេ ដូច្នេះសូមជួយគាត់ផងណា៎..» ជេតព្យាយាមអង្វ មុននឹងគាត់និយាយចប់។ Por Kru លើកម្រាមដៃចង្អុលមុខធ្វើឱ្យជេតរួញថយក្រោយព្រោះការភ័យខ្លាច ។
"ជេត កុំជ្រៀតជ្រែកក្នុងវាសនាអ្នកដ៏ទៃ ព្រោះគេជាមនុស្សល្អក្នុងជីវិតនេះ មិនមែនមានន័យថាគេជាមនុស្សល្អក្នុងជីវិតអតីតកាលទេ ប្រយ័ត្នខ្លួនផង កុំគិតថាព្រោះតែឯងមានរាសីខ្ពស់ គ្មានអ្វីអាក្រក់នឹងកើតឡើងចំពោះឯងនោះ"។
ជេត ទម្លាក់ទឹកមុខភ្លាម ព្រោះដឹងច្បាស់ថា por krou តាំងចិត្តខ្ពស់ គាត់គឺគោរពពាក្យរសម្ដីរបស់គាត់ និយាយបែបណាគឺបែបនោះ ការផ្លាស់ប្តូរចិត្តរបស់គាត់ស្ទើរតែមិនអាចទៅរួចទេ។ ទោះជាយ៉ាងណាក៏ដោយ ជេតមិនអាចជួយអ្វីបានក្រៅពីបង្ហាញពីការលំបាកបស់ខេមដើម្បីឲ្យpor kru ចិត្តទន់ ។
«ខេម ពិតជាគួរឲ្យអាណិតណាស់ por kru ម្តាយស្លាប់ ឪពុកបួសជាព្រះសង្ឃអស់មួយជីវិតតាំងពីខេមនៅតូចមក សាច់ញាតិខាងម្តាយមិនយកព្រមទទួលស្គាល់គាត់ទេ ហើយគ្រួសារខាងឪពុកគាត់ក៏បោះបង់ចោលគាត់ ថែមទាំងយកលុយគាត់ទៅ រត់ទៅបរទេសទៀត ពេលទៅរៀននៅវិទ្យាល័យ គ្មានអ្នកណាហ៊ានដើរលេងជាមួយគាត់ទេព្រោះខ្លាច មានតែខ្ញុំទេដែលហ៊ានធ្វើជាមិត្តនឹងគាត់»។
ព្រោះរវល់នឹងការត្អូញត្អែររៀបរាប់ ជេត មិនបានកត់សម្គាល់ឃើញ por kru ចារអក្សរ យ័ន្តត្រា[2] នៅលើកន្សែងដៃរបស់ខេម ជីរ៉ាទេ ទាល់តែpor kruគប់ទៅលើមុខគាត់។ 😩
យ័ន្តត្រាដែលប្រើរសម្រាប់ការពារវិញ្ញាណរបស់ Por Kru ដែលជាធម្មតាមានតម្លៃប្រាំ ឬប្រាំមួយពាន់បាត វាមានប្រសិទ្ធភាពខ្លាំង ដូចដែលបានបញ្ជាក់ដោយអ្នកប្រើប្រាស់ដូចជា Jhettana ។ មិនមានវិញ្ញាណតែមួយអាចចូលក្នុងបន្ទប់របស់គាត់បានទេ។
Jhettana មិនដឹងថា Por Kru ធ្វើដោយការរំខានរបស់គាត់ ឬអាណិត Khemjira ទេ ប៉ុន្តែគាត់ដឹងគុណគាត់ស្ទើរតែលោតទៅឱប Por Kruទៅហើយ ។ ទោះជាយ៉ាងណា គាត់បានត្រឹមតែគិតប៉ុណ្ណោះ ព្រោះដឹងថា ប្រសិនបើគាត់លោតអោបពិតមែន វិញ្ញាណអាចនឹងចេញមកចាប់គាត់ជាមុនសិនក៏ថាបាន។
YOU ARE READING
ខេមជីរ៉ា
Vampireក្មេងប្រុសម្នាក់នេះបានកើតក្នុងគ្រួសារមួយដែលត្រូវបណ្ដាសារ ! បណ្ដាសារនោះគឺទាក់ទងនឹងការសម្រាលកូន បើនាងបង្កើតបានកូនស្រីក្មេងស្រីនោះនឹងត្រូវព្រាត់ប្រាស់ពីមនុស្សជាទីស្រលាញ់របស់នាង មិនថាព្រាត់រស់ឬស្លាប់អ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានទេ តែបើគ្រួសារនោះបង្...