"ខ្ញុំទៅដល់ឡូវហើយ កុំដាក់ទូរស័ព្ទចុះទុកវានិយាយជាមួយគ្នា " Jhettana ជិះម៉ូតូទៅដល់ផ្ទះរបស់ Khemjira ក្នុងរយៈពេលមិនដល់ដប់នាទី។ បន្ទាប់ពីចតម៉ូតូហើយ គាត់ក៏ប្រញាប់ឡើងទៅបន្ទប់របស់ ខេម ជីរ៉ា ហើយគោះទ្វារ។ ប៉ុន្តែ ទោះគាត់គោះយូរប៉ុណ្ណាក៏គ្មានអ្នកណាមកបើកដែរ។
"ខេម នេះជេត! លឺខ្ញុំទេ?" Jhettana ព្យាយាមគោះទ្វា ហើយដៃម្ខាងទៀតកាន់ទូរស័ព្ទនិយាយ ។
រំពេចនោះ ទ្វារដែលចាក់សោពីខាងក្នុងបានបើក ជេតណា មិនស្ទាក់ស្ទើរ ហើយស្ទុះចូលភ្លាម។
Jhettana បានប្រទះឃើញមិត្តភ័ក្តិតូចរបស់គាត់សន្លប់នៅលើឥដ្ឋទល់មុខនឹងជើងឆ្នូតមួយដែលមានក្ដារគំនូរនៅលើនោះ។"ឆ្អួត..."
រូបភាពដ៏គួរឱ្យភ័យខ្លាចនៃមុខរបស់ស្ត្រីក្នុងរូបថតបានធ្វើឱ្យស្បែករបស់ Jhettanaចាប់ផ្ដើមព្រឺ។ គាត់ហែកវាចេញយ៉ាងលឿន ហើយកម្ទេចវាចោលដោយមិនបានគិតអ្វីបន្តិចសោះ។ជេតណា ព្យាយាមដាស់ ខេម ជីរ៉ា ពីរបីដង ប៉ុន្តែគាត់ភ្ញាក់ទេ ទើបគាត់គ្មានជម្រើសអ្វីក្រៅពីលើកខេមចេញពីបន្ទប់ ហើយនាំទៅស្នាក់នៅផ្ទះរបស់ខ្លួន ។
Jhettana រស់នៅក្នុងខុនដូដែលម្តាយរបស់គាត់បានទិញជាអំណោយ។ គ្រួសាររបស់គាត់មានទ្រព្យសម្បត្តិច្រើនណាស់ ឪពុកម្តាយរបស់គាត់ទាំងពីរគឺជាមន្ត្រីរជាន់ខ្ពស់។ យប់នោះ ខេម ជីរ៉ា ក្តៅខ្លួនខ្លាំងពេក មិនអាចចូលរៀនបាន Jhettana ត្រូវចូលរៀនតែម្នាក់ឯង ដើម្បីកត់មេរៀន ពេលសម្រាកបាយថ្ងៃត្រង់ គាត់ត្រឡប់មកមើលថែ ខេម ជីរ៉ា វិញព្រោះចង់ដឹងថាគាត់ញ៉ាំថ្នាំមុនញ៉ាំបាយដែរឬទេ មុនពេលចូលរៀនម៉ោងរសៀលម្ដងទៀត។
«ខេម ខ្ញុំនឹងត្រឡប់ទៅផ្ទះវិញល្ងាចនេះ ឯងស្នាក់នៅទីនេះសិនហើយ» ជេតណា និយាយទៅកាន់ខេម ជីរ៉ា ដែលដេកលើគ្រែដោយគ្រុនក្តៅ គាត់ពិតជាចង់យកខេមទៅតាម ប៉ុន្តែគាត់ខ្លាចថា ខេម ជីរ៉ា អាចនឹងមានការពិបាកនៅពេលធ្វើដំណើរ។
"ពេលណាឯងមកវិញ?" ខេម ជីរ៉ា សួរដោយសំឡេងស្អក។«ថ្ងៃអាទិត្យ» ជេតណា ឆ្លើយ។
"កុំបារម្ភអី ខ្ញុំនឹងមើលថែគាត់ឲ្យ" Jane ដែលជាបងស្រីរបស់ Jhetana បាននិយាយដោយស្នាមញញឹមដ៏ផ្អែមល្ហែមខណៈដែលនាងឈរដោយអោបដៃខ្វែងជើងផ្អៀងនៅមាត់ទ្វារមើលពួកគេ។
Jane គឺជាបុគ្គលិកការិយាល័យនាងមានអាយុបង Jhettana ប្រាំឆ្នាំ យូៗម្ដងទើបនាងមកស្នាក់នៅទីនេះ លើកនេះព្រោះជេត បានហៅនាងមកដើម្បីមើលថែ ខេម ជីរ៉ា ដោយសារគាត់ត្រូវត្រឡប់ទៅស្រុកកំណើតវិញចុងសប្តាហ៍ ជាការពិតណាស់ គ្មានអ្វីនៅលើលោកនេះបានមកដោយឥតគិតថ្លៃនោះទេ។ Jhettana ត្រូវទិញក្រែមលាបមាត់ថ្មីតម្លៃរាប់ពាន់បាតជាថ្នូរដោះដូរដើម្បីអោយនាងមកជួយមើលថែរមិត្តរបស់ខ្លួន 🤣 ។
"ជួយមើលថែរគេផងបងស្រី"
Jane ញញឹមយ៉ាងផ្អែមល្ហែមជាការឆ្លើយតប ព្រោះប្រាក់ខែនាងខែនេះច្បាស់ជានៅសល់ ។
"កុំបារម្ភអី" ។
Jhettana បានជិះយន្តហោះរយៈពេលពីរម៉ោងត្រឡប់ទៅផ្ទះរបស់គាត់នៅ Ubon Ratchathani ព្រឹកឡើងគាត់បានទៅជួប«por kru parun»ជាលោកគ្រូដែលគាត់គោរព por kru រស់នៅក្នុងផ្ទះបុរាណថៃដ៏ធំមួយនៅចុងភូមិ ចម្ងាយឆ្ងាយពីអ្នកភូមិដ៏ទៃ ស្ទើរតែជាប់នឹងព្រៃ។ ក្នុងភូមិនេះគេស្គាល់ច្បាស់ថា ឪគ្រូផារ៉ាន់ មានជំនាញកម្ចាត់បណ្តាសា និងព្យាបាលជំងឺអាថ៌កំបាំង។ គាត់មានសិស្សច្រើននាក់ ហើយសព្វថ្ងៃមានមនុស្សជាច្រើនបានសុំការព្យាបាលពីគាត់ អ្នកដែលមកជួបគាត់ភាគច្រើនគឺជាមនុស្សដែលមានសំណាងអាក្រក់ បណ្តាសា ឬខ្មោចលង ។
ប៉ុន្តែមានរឿងពីរដែលគាត់មិនជាប់ពាក់ព័ន្ធនោះគឺ៖ មន្ដអាគម ខ្មៅ និងម្ចាស់កម្មពារ ។យុវជនម្នាក់ក្នុងវ័យជាងសាមសិបរបស់គាត់បានងើបចេញពីកន្លែង ហើយអង្គុយនៅកៅអីធម្មតារបស់គាត់ ដែលត្រូវបានគ្របដោយកំរាលព្រំពណ៌ខ្មៅ នៅពីក្រោយគាត់មានអាសនៈព្រះពុទ្ធរូបដែលមានព្រះពុទ្ធរូប ហើយដូចទៅហ្នឹងសាលាអាចារ្យធម្មតាដែរ មានបាយសីមួយ ឆ័ត្រពណ៌ប្រាក់មួយ និងឆ័ត្រពណ៌មាសមួយ។ ទោះយ៉ាងណាក៏ដោយ ដោយសារលោក por kru អនុវត្តមន្តគមពណ៌ស អាសនៈរបស់គាត់មានតែរូបព្រះពុទ្ធ និងមិនមានវត្ថុវេទមន្តខ្មៅទេ។ ជេតណា ញញឹមយ៉ាងរីករាយ ហើយលើកដៃឡើងសំពះយ៉ាងរហ័ស ប៉ុន្តែមុននឹងគាត់ហើបមាត់និយាយបាន por kru បានឮសំឡេងរំខានដល់គាត់ជាខ្លាំង
«ជេត ឯងយកអ្វីមកផ្ទះខ្ញុំទៀត?» 😎
Jhetana ដៃនៅតែស្ថិតក្នុងការសំពះ ក៏ចាប់ផ្ដើមមានអារម្មណ៍ញ័រញាក់ពេញខ្លួន មុនពេលផ្តល់ស្នាមញញឹមយ៉ាងស្ងួតទៅកាន់ por kru ។"ហេហេ😬 គឺខ្ញុំគោរព por kruខ្លាំងណាស់ ខ្ញុំមានរឿងសុំអោយ por kru ជួយ ។ Jhettana ប្រញាប់យកកន្សែងដៃរបស់ Khemjira ចេញពីហោប៉ៅរបស់គាត់ ហើយដាក់វានៅលើថាសមាសក្បែរគាត់ រួមជាមួយនឹងក្រដាសមួយសន្លឹក និងឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់ Khemjira ។ រួចគាត់លើកវាទៅដាក់នៅមុខ por kru
"por kru ជួយមើលតើមានអ្វីដែលគ្រូអាចជួយបានទេ?" បន្ទាប់មក ជេត បានរៀបរាប់ពីស្ថានភាពរបស់ ខឹម ជីរ៉ា ប្រាប់ por kru ។ផារាន់ ចង់តែបណ្តេញអ្នកបង្កបញ្ហាចំពោះមុខនេះចេញពីផ្ទះរបស់គាត់ទេ ប៉ុន្តែក្លិនក្រអូបពីកន្សែងដៃបានទាក់ទាញគាត់ បង្ខំគាត់ឱ្យយកវាមកមើលឱ្យកាន់តែជិត។ វាមានក្លិនក្រអូប ប៉ុន្តែពេលខ្លះវាលាយឡំជាមួយនឹងក្លិនដ៏ខ្លាំងខ្លារបស់វិញ្ញាណ ហើយវិញាណមួយក្នុងចំណោមនោះមានថាមពលពិសេស...
*** ពាក្យថា por kru មានន័យថាឪគ្រូ តែ admin អត់បកប្រែទេ admin គិតថាហៅ por kru ពិរោះស្ដាប់ជាង
YOU ARE READING
ខេមជីរ៉ា
مصاص دماءក្មេងប្រុសម្នាក់នេះបានកើតក្នុងគ្រួសារមួយដែលត្រូវបណ្ដាសារ ! បណ្ដាសារនោះគឺទាក់ទងនឹងការសម្រាលកូន បើនាងបង្កើតបានកូនស្រីក្មេងស្រីនោះនឹងត្រូវព្រាត់ប្រាស់ពីមនុស្សជាទីស្រលាញ់របស់នាង មិនថាព្រាត់រស់ឬស្លាប់អ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានទេ តែបើគ្រួសារនោះបង្...