ខេមមិនបានដឹងទេថាឪពុករបស់គាត់បានបួសអស់មួយជីវិតដើម្បីឧទ្ទិសវេទមន្ត កាពារខេម និង ឧទ្ទិសកុសលផលបុណ្យជូនម្ចាស់កម្មពាររបស់គ្រួសារគាត់ទេ ពេលនោះគាត់បានស្រែកយំដោយការមិនពេញចិត្តព្រោះគាត់មិនចង់ឱ្យលោកពុកបួសជាព្រះសង្ឃទេ ខេមគិតថាគាត់បានបាត់បង់ម្ដាយម្នាក់ហើយមិនចង់បាត់បង់ឪពុកម្នាក់ទៀតទេ តែនៅទីបំផុតខេមមិនអាចហាមឃាត់បំណងឪពុករបស់គាត់និងសាច់ញាតិឯទៀតបានទេ គាត់បានត្រឹមតែឈរយំមើលឪពុករបស់ខ្លួនកោរសក់ គ្រងស្បង់ពណ៌លឿង រួចដើរចូលព្រះវិហារបរិសុទ្ធដោយមោនស្ទាក់ស្ទើរ ។
ក្រោយថ្ងៃនោះខេមបានទៅរស់នៅជាមួយសាច់ញ្ញាតិខាងឪពុក ដោយសារសាច់ញាតិខាងម្ដាយមិនព្រមទទួលចិញ្ចឹម ព្រោះខ្លាចជាប់នឹងបណ្ដាសារគ្រួសារដែរ អ្នកខាងក្រៅប្រហែលគិតថាយើងល្ងង់ ប៉ុន្តែ សមាជិកគ្រួសារនិងអ្នកភូមិបានជឿទៅលើរឿងនេះទាំងស្រុង ព្រោះកន្លងមកគ្មានកូនប្រុសណាម្នាក់របស់សាច់ញាតិខាងម្ដាយនៅរស់ទេ គេមិនជឿថាខេមអាចរស់ដល់អាយុ២០ឆ្នាំទេ ។
សាច់ញាតិដែលស្មាក់ចិត្តមើលថែរខេមគឺជាពូនិងមីងរស់គាត់ ដែលបានយកលុយពីឪពុករបស់គាត់ហើយធានារ៉ាប់រងចិញ្ចឹមមើលថែរខេម ប៉ុន្តែពួកគេបានភាសខ្លួនទៅនៅក្រៅប្រទេសយ៉ាងសុខស្រួលតាំងពីថ្ងៃដំបូងដែលយកខេមមក ដោយបន្សល់ទុកតែលុយប្រហែល ២ , ៣ ពាន់បាត និង ផ្ទះចាស់មួយតែប៉ុណ្ណោះ ។ ព្រោះមិនចង់អោយឪពុករងទុក្ខព្រោះគាត់បានបួសតាំងចិត្តស្ងប់រួចហើយ ខេមសម្រេចចិត្តមិននិយាយប្រាប់រឿងនេះដល់ឪពុកទេ ក្រោយមកពុកគាត់ក៏បានដឹងតែក៏មិនអាចធ្វើអ្វីបាន ។
ខេមសម្រេចចិត្តរស់នៅទីនោះតែម្នាក់ឯង តែក៏សំណាងល្អដែលអ្នកភូមិរស់នៅទីនោះមានចិត្តសម្បុរសចំពោះគាត់ ពួកគេតែងចែករំលែកអារហារសម្រាប់ខេមជានិច្ច ម្យ៉ាងទៀតពេលគាត់ទៅលេងលោកពុកនៅវត្តគាត់តែងតែទទួលបានអារហារ និងមានឡានជូនត្រឡប់មកវិញ ។ លើសពីនេះការសិក្សារៀនសូត្ររបស់គាត់គឺល្អ រហូតទទួលបានអាហារូបករណ៍ថ្នាក់ទី៤ រហូតដល់ថ្នាក់ទី៦ ហើយជីវិតវិទ្យាល័យរបស់គាត់ក៏មិនសូវពិបាកខ្លាំងដែរ ហើយឥឡូវខេមក៏បានប្រឡងជាប់អាហារូបករណ៍ រៀនសកលវិទ្យាល័យផងដែរ ។ខេមបាននិយាយពេលចូលទៅដល់ក្នុងវត្ត
<ថ្វាយបង្គំលោកពុក> មុននឹងក្រាបក្បាលដល់ដី ហើយងើបក្បាលមកវិញ ហើយញញឹមបន្តិច លោកឪក៏ញញឹមថ្នមៗដូចគ្នា
< អឹម លទ្ធផលចេញហើយមែនទេ>លោកពុកមានប្រសាស បន្ទាប់មកខេមបានលើកដៃម្ខាងអេះថ្នាល់ខ្លួនឯងតិចៗព្រោះតែអៀនខ្មាស់ ហើយដៃម្ខាងទៀតនៅតែនៅតែសំពះដូចដើម។
<តើលោកពុកដឹងដោយរបៀបណា ? ខ្ញុំមានបំណងមកប្រាប់លោកពុកអំពីរឿងនេះ >ខ្ញុំពិតជាភ្ញាក់ផ្ញើលដែលលោកពុកបានដឹងរឿងនេះរួចទៅហើយ លោកពុកញញឹមស្រាលៗ ដោយក្ដីស្រលាញ់
<កាលពីម្សិលមិញលោកសង្ឃ២អង្គបានប្រាប់ខ្ញុំថាសកលវិទ្យាល័ចាប់ផ្ដើមបើកចូលរៀនវិញហើយ>
ហើយកូនប្រុសរបស់ខ្ញុំក៏បានប្រឡងចូលសកលវិទ្យាល័យវិចិត្រសិល្បៈនៅទីក្រុងបាកកដែរ
< តើត្រូវទៅបាងកកម្នាក់ឯងមែនទេ> ទឹកមុខរបស់លោកនៅតែញញឹមតែកែវភ្នែករបស់គាត់នៅតែបង្ហាញពីក្ដីបារម្ភចំពោះកូនមិនចង់អោយខេមទៅទេ រាងកាយរបស់ខេមបានក្រាបចុះបន្តិចម្ដងៗ គាត់បានដឹងថាលោកពុក បារម្ភពីគាត់ ព្រោះបណ្ដាសារនៅមិនទាន់ផុត គ្មានមនុស្សធំមើលថែរគាត់ទេ ប៉ុន្ដែព្រោះវាជាក្ដីស្រមៃរបស់គាត់តាំងក្មេងមក ហើយខេមក៏អាចរកប្រាក់បន្ថែមតិចតូចពីគំនូររបស់ខ្លួនដើម្បីផ្គត់ផ្គង់សម្ភារ:សិក្សានិងជួលបន្ទាប់ដែលមានតម្លៃថោកៗ គាត់ចង់ធ្វើវាអោយបានល្អបំផុតក្នុងជីវិតនេះបើត្រូវស្លាប់ថ្ងៃស្អែកនេះ គាត់ចង់ធ្វើអ្វីដែលគាត់ចង់ធ្វើអោយបានម្ដង
<មហាវិទ្យាល័យជំនាញដែលកូនចង់រៀន គ្មានបង្រៀនទេនៅទីនេះ >ខេមនិយាយដោយត្រង់ ព្រោះចង់បង្ហាញគោលជំហររបស់ខ្លួនដើម្បីអោយឪពុកយល់ព្រម ។
ព្រះអង្គឃើញអាកប្បកិរិយាកូនដូច្នេះក៏មិនហា៊នហាមឃាត់ ព្រោះក្រោយពីបានបួសជាព្រះសង្ឃអស់រយៈពេលជាច្រើនឆ្នាំ ទើបលោកដឹងការពិតថា ការកើត ចាស់ ឈឺ ស្លាប់ សុទ្ធតែជារឿងធម្មតារបស់មនុស្សលោក ហើយនៅទីបំផុតវាអាស្រ័យលើវាសនា។
<អញ្ចឹង កូនត្រូវខំរៀន ធ្វើអ្វីក៏ត្រូវប្រយ័ត្ន កុំធ្វេសប្រហែស >ខេម ញញឹមតិចៗ ពេលទទួលការអនុញ្ញាតពីឪពុក ហើយងក់ក្បាលជាការឆ្លើយតប។
< បាទ លោកពុក > និយាយលេងជាមួយគ្នាមួយភ្លេត ខេមក៏ ក្រាបថ្វាយបង្គំ។ ខ្ញុំសូមលាលោកពុកដើម្បីត្រឡប់ទៅបញ្ចប់កិច្ចការដែលមិនទាន់បានធ្វើចប់សព្វគ្រប់សិនហើយ។ ពេលនោះព្រះអង្គបានត្រឹមអង្គុយម់លខ្នងកូនប្រុសចាកចេញទៅ ព្រមទាំងមានស្រមោលដ៏ស្រទាន់នៃវិញ្ញាណអាថ៍កំបាំងតាមពីក្រោយ មិនមែនតែមួយទេតែវាមានច្រើន ។**អានចប់កុំភ្លេចជួយvote អោយផងណា៎ មិនយល់កន្លែងណាខមិនប្រាប់បាន admin ព្យាយាមសម្រួលអោយងាយយល់ជាងនេះ
YOU ARE READING
ខេមជីរ៉ា
Vampireក្មេងប្រុសម្នាក់នេះបានកើតក្នុងគ្រួសារមួយដែលត្រូវបណ្ដាសារ ! បណ្ដាសារនោះគឺទាក់ទងនឹងការសម្រាលកូន បើនាងបង្កើតបានកូនស្រីក្មេងស្រីនោះនឹងត្រូវព្រាត់ប្រាស់ពីមនុស្សជាទីស្រលាញ់របស់នាង មិនថាព្រាត់រស់ឬស្លាប់អ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានទេ តែបើគ្រួសារនោះបង្...