ពួកយើងរៀបកាទៅ

119 21 1
                                    

ភាគ3
យើងឃើញថាកាសំណេះសំណាលរបស់អ្នកទាំង2កបានបញ្ចប់ ហើយក៏ឃើញថាលោកយ៉ាងហាកដូចជាពេញចិត្តនិងអ្វីម្យ៉ាងតើគាត់បាននិយាយអ្វីជាមួយសុងហុនទៅ បន្ទាប់មកពួកគេក៏បានមកស្រស់ស្រូបអាហាជាមួយគ្នា សុងហុនបានញាំទាំងសប្បាយចិត្តគេមិនស្មានថាជុងវ៉ុនមានជំនាញធ្វើម្ហូបបែបនេះសោះមើលចុះឆ្ងាញ់គ្រប់មុខតែម្តង
« តើម្ហូបត្រូវមាត់ដែរទេក្មួយ!!»អ្នកស្រីយ៉ាងក៏បានសួទៅសុងហុន ឯសុងហុនក៏បានញញឹមតបមកវិញ
« ឆ្ងាញ់ខ្លាំងណាស់អ្នកមីង មិនស្មានថាជុងវ៉ុនពូកែរធ្វើម្ហូបបែបនេះសោះ!!» សុងហុនញញឹមព្រមទាំងសម្លឹងទៅជុងវ៉ុនធ្វើអោយជុងវ៉ុនមានកាអៀនជាខ្លាំងហើយក៏សប្បាយចិត្តផងដែរគេតែងតែចង់បានកាសរសើពីរាងក្រាស់សុងហុនជាយូមកហើយ
« បើឆ្ងាញ់ញាំអោយច្រើនៗទៅ យ៉ាងណាក៏ជិតក្លាយជាគ្រួសាតែមួយហើយ!!» អ្នកស្រីយ៉ាង និយាយបែបនេះជុងវ៉ុនក៏ទម្លាក់ស្លាបព្រាចុះ ជិតគ្រួសាតែមួយអីទៅ ប្រាកដណាស់សុងហុនមកនេះគឺដើម្បីមកផ្តាច់ពាក្យជាមិនខាន
« កើតអីនិងជុងវ៉ុន!!» លោកយ៉ាង
« អ្នកម៉ាក់...គឺគ្មានអ្វីទេ!!»ជុងវ៉ុនក៏ញញឹមធម្មតាហើយកាន់ស្លាបព្រាញាំបន្តទៀត  ពួកគេក៏បន្តញាំអាហាជុំគ្នាបន្តទៀតទៅ រហូតដល់រួចរាល់អស់ សុងហុនក៏បានធ្វើកាលាទៅវិញឯជុងវ៉ុនក៏មិនបានទៅជូនដំណើរសុងហុនដែរ បានត្រឹមតែលួចសម្លឹងគេតាមបង្អួចពីបន្ទប់របស់ខ្លួនមក
« មិនថាពេលនេះឬពេលមុនទេ អូននៅតែស្រលាញ់បង...នៅតែចង់បានបងមកនៅក្បែរ » ជុងវ៉ុននិយាយទាំងទឹកមុខអស់សង្ឈឹមនិងក្រៀមក្រំ  ព្រោះគេដឹងពីអនាគត់រួចទៅហើយ

      រីឯសុងហុនវិញអង្គុយក្នុងឡានបណ្តើរសម្លឹងមើលទៅប្រអប់ចិញ្ចៀនភ្ជាប់ពាក្យបណ្តើរ  នៅថ្ងៃភ្ជាប់ពាក្យនោះគេមិនទាន់បានបំពាក់ចិញ្ចៀនអោយរាងតូចឡើយ (លែងរត់ទៅរកស្រី) ហើយក៏ស្រម៉ៃថាពីមុន ជុងវ៉ុនស្រលាញ់ចិញ្ចៀនមួយនេះណាស់ ពាក្យមិនដោះឡើយ មើលថែដូចជារបស់មានតម្លៃចឹង តែវាក៏ត្រូវព្រោះរាងតូចមិនដែរទទួលបានអ្វីពិរាងក្រាស់ក្រៅពីចិញ្ចៀនមួយនេះឡើយ សុងហុនសម្លឹងបណ្តើរម៉ួម៉ៅនិងខ្លួនឯងបណ្តើរ មិនស្មានថាខ្លួនអាក្រក់ខ្លាំងដាក់រាងតូចបែបនេះសោះ សូម្បីតែចិញ្ចៀនភ្ជាប់ពាក្យក៏ជាពេជ្រតម្លៃថោកខ្លាំងបំផុតដែរ
« ជេក ជូនខ្ញុំទៅហាងពេជ្របន្តិចមក!!» សុងហុនក៏បានប្រាប់ទៅកាន់អ្នកជាជំនិតរបស់ខ្លួន
« បាទទាន!!» ជេកក៏បានបន្តទៅមុខដើម្បីឆ្ពោះទៅកាន់ហាងពេជ្រ
        ធ្មិចបើកៗ 5ថ្ងៃក៏បានកន្លងផុតទៅ បើងាកមកមើលនៅក្នុងបន្ទប់របស់កូនប្រុសតែមួយគត់របស់លោកយ៉ាងក៏ឃើញថាពេលនេះជុងវ៉ុនអង្គុយនៅមុខកញ្ចកសម្លឹងមើលខ្លួនឯង ដោយក្នុងចិត្តច្របូកច្របល់ ព្រោះយប់មិញនេះសុខៗ ស្រាប់តែសុងហុនបានផ្ងើសាមកកាន់គេ ហើយថែមទាំងបបួលខ្លួននៅថ្ងៃស្អែកជាមួយគ្នាទៀត ទោះវាជារឿងគួអោយភ្ងាក់ផ្អើលសប្បាយចិត្តដែររាងក្រាស់ទាក់ទងមកគេក៏ដោយក៏គេនៅតែគិតច្រើននិងអវិជ្ជមានផងដែរ
«តើគាត់មិនមែនណាត់ជួបខ្ញុំដើម្បីនិយយរឿងផ្តាច់ពាក្យទេមែនទេ?» ជុងវ៉ុនក៏សេដបន្តិច តែដោយមិនចង់គិតច្រើនរាងតូចកបានរៀបចំខ្លួន អោយស្រស់ស្អាត ព្រោះបន្តិចទៀត សុងហុននិងមកទទួលគេហើយ បានមួសន្ទុះក្រោយមកម៉ែដោះក៏បានឡើងមកហៅល្មម
« អ្នកប្រុសតូច អ្នកប្រុសសុងហុនបានមកដល់ហើយ!!» ម៉ែដោះ
« បន្តិចទៀតខ្ញុំរួចរាល់ហើយ... » ជុងវ៉ុន តបទៅវិញ រួចក៏បញ្ចប់នៅកាលាបក្រែមដើម្បីអោយមាត់មានសំណើមនិងមានពណ័យ៉ាងស្រស់ស្អាត ជុងវ៉ុនក៏បានចុះក្រោម
« តើធ្វើអោយលោករងចាំយូដែរទេ?» ជុងវ៉ុនក៏បានសួទៅរាងក្រាស់ដែរបានអង្គុយចាំខ្លួន សុងហុនក៏បានងាកមក និងបានចាប់ភ្លឹកនិងសម្រស់របស់ជុងវ៉ុនផងដែរ
« ស្អាត....»សុងហុនក៏បានធ្លោយមាត់និយាយដោយមិនដឹងខ្លួន
« តើលោកនិយាយអ្វីនិង?» ជុងវ៉ុនក៏បានសួម្តងទៀត សុងហុនកទាញស្មារតីខ្លួនមកវិញនិងបានងើបឈរឡើង
« មិនយូនោះទេ បើរួចរាល់ហើយតោះ!!» សុងហុន ជុងវ៉ុនក៏បានតាមទៅដោយមិនបានសួនាំច្រើនឡើយថានាំគេទៅណានោះ
« អញ្ជើញចូល!!» សុងហុនក៏បានបើកទ្វាឡានអោយរាងតូចចូលអង្គុយខាងក្នុង ជុងវ៉ុនកបានចូលអង្គុយទាំងរាងចម្លែកចិត្តបន្តិច សុងហុនមិនធ្លាប់ធ្វើល្អបែបនេះដាក់គេឡើយ  អ្នកទាំងពីរក៏បានបន្តដំណើរចេញទៅ នៅតាមដងផ្លូវអ្នកទាំងពីរបានស្ងាត់រាងខ្លួន  ដោយមិនចង់អោយមានភាពស្ងាត់បែបនេះ ជុងវ៉ុនក៏ចាប់ផ្តើមបើកកាសន្ទនាមុន
« តើ...ពួកយើងទៅណាទៅ?» ជុងវ៉ុន
« អញ្ចឹងតើជុងវ៉ុនចង់ទៅណាវិញ?» សុងហុន ក៏សួបកមកវិញ
« គឺ..គឺខ្ញុំមិនដឹងនោះទេ» ជុងវ៉ុន តបរួចក៏ងាកទៅមើលទេសភាពខាងក្រៅវិញ ឯសុងហុនកលួចញញឹមផងដែរ មឹចក៏គេមិនដែរកត់សម្គាល់ដឹងថាជុងវ៉ុនគួអោយស្រលាញ់ខ្លាំងបែបនេះ  ទីបំផុតអ្នកទាំងពីរក៏បានមកដល់ហាងមួយកន្លែង ហើយពួកគេក៏ចុះមកគ្រាន់ឃើញហាងនេះភ្លាមជុងវ៉ុនស្គាល់យ៉ាងច្បាស់ព្រោះគេធ្លាប់មកទីនេះកាលពីជីវិតមុនរួចទៅហើយ តែមកតែម្នាក់ឯងប៉ុណ្ណោះ
« ហេតុ..ហេតុអីមកទិនេះ?» ជុងវ៉ុន ក៏ងាកទៅមើលមុខសុងហុនទាំងកាងឺយឆ្ងល់ ឯសុងហុនក៏ញញឹមវាមិនចម្លែកទេដែរជុងវ៉ុនធ្វើមុខបែបនេះ ព្រោះគេមិនដែរយកចិត្តទុកដាក់និងរាងតូចហើយក៏ពីជីវិតមិនបាននាំរាងតូចមកទីនេះផងដែរ ដោយអោយរាងតូចមកតែម្នាក់ឯង
« ក៏មករើសឈុតអាពាហ៍ពិពាហ៍របស់ពួកយើងនោះអី» និយាយហើយ ក៏បានឈោងទៅចាប់ដៃជុងវ៉ុនចូលទៅក្នុង ឯរាងតូចបានត្រឹមតែគាំង អាពាហ៍ពិពាហ៍របស់ពួកយើងចឹងហេ? មកដល់ខាងក្នុងបុគ្គលិកនៅទីនោះក៏បានទទួលរាក់ទាក់ពួកគេ
« លោកប្រុសសុងហុន....មកទៀងពេលល្អមែន...អូនេះគឺ...» ម្ចាស់ហាងក៏បានចេញមករាក់ទាក់សុងហុនរួចក៏បានសួនាំពិរាងតូច
« នេះ...គឺជុងវ៉ុនគូដណ្តឹងរបស់ខ្ញុំ!!» សុងហុនក៏ធ្វើកានែនាំជុងវ៉ុនអោយម្ចាស់ហាងបានស្គាល់ ព្រមទាំងលូកដៃអោបចង្កេះរាងតូចអោយមកកៀកកិតខ្លួនទៀតផង
« អូ ព្រះអើយ..មិនស្មានថាស្អាតយ៉ាងនេះសោះ...» ម្ចាស់ហាងក៏សរសើសម្រស់របស់រាងតូចពឹតជាស្អាតខ្លាំងណាស់ កាពឹតនាងជាមិត្តរបស់សុងហុនម្នាក់ដែរ នាងក៏ស្គាល់ជុងវ៉ុនផងដែរ ព្រោះនៅថ្ងៃភ្ជាប់ពាក្យនាងក៏បានទៅ តែអាមិត្តជើងល្អរបស់គេបែជារត់ចោលពិធីទុកអោយគូដណ្តឹងតូចរងភាពអាម៉ាសជាខ្លាំង លូវមកឯងណាធ្វើដូចស្រលាញ់គ្នាខ្លាំងណាស់ចឹង
« តោះយើងឆាប់ទៅមើលឈុតរៀបកាទៅ!!» សុងហុនក៏ងាកមកនិយាយជាមួយរាងតូចដែរឈរភ្លឹកៗនោះ និងបានកៀកចង្កេះរាងតូចអោយដើរទៅជាមួយខ្លួន ពួកគេអង្គុយរើសមួយសន្ទុះកសម្រេចថាយកឈុតពណ័សរសម្រាប់ជុងវ៉ុននិងខ្មីសម្រាប់សុងហុន
« សម្រេចថាយកគូេនេះទៅចុះ.....តើអ្នកទាំងពីរចង់សាកល៎វាដែរទេ?» ថៅកែស្រី
« គឹខ្ញុំថា...»ជុងវ៉ុនរកបដិសេដមិនល៎ តែសុងហុនក៏និយាយកាត់
« ពួកយើងនិងល៎វា.... » សុងហុន ហើយបុគ្គលិក ក៏បានរៀបចំបន្ទប់អោយពួកគេល៎ជាមួយគ្នា
« ខ្ញុំថាលោកផ្លាសប្តូមុនខ្ញុំចុះ!!»ជុងវ៉ុន សុងហុនក៏បានចូលផ្លាសមុនតែម្តងទៅ មួយសន្ទុះក្រោយមកសុងហុនក៏បានចេញមកវិញជាមួយនិងឈុតកូនកម្លោះ វាពឹតជាសង្ហាខ្លាំងណាស់ ធ្វើអោយរាងតូចសម្លឹងមើលមិនដាក់ភ្នែកឡើយ ឯបុគ្គលិកស្រីៗក្នងោះក៏សម្លឹងមិនដាកភ្នែកដែរ
« តើបងសង្ហាដែរទេ?» សុងហុនក៏សួទៅជុងវ៉ុន ធ្វើអោយរាងតូចបេះដូងស្ទើលោតផ្ទុះចេញមកក្រៅទៅហើយ
« អូនមិនឆ្លើយ មកពីមិនសង្ហាមែនទែន » សុងហុនក៏ធ្វើជាអន់ចិត្ត
« មិនមែនបែបនោះទេ....គឺខ្ញុំគ្រាន់តែ...» ជុងវ៉ុនក៏ស្ទុះក្រោកឈរនិងព្យាយាមបកស្រាយ តែសុងហុនគ្រាន់តែល៎លេងនិងរាងតូចប៉ុណ្ណោះ
« បងល៎លេងនិងអូនប៉ុណ្ណោះឆាប់ទៅប្តូឈុតរបស់អូនទៅ» សុងហុនក៏បានកាន់ដៃរាងតូចអោយចូលក្នុងបន្ទប់ផ្លាសប្តូឈុត ឯខ្លួនក៏អង្គុយចាំខាងក្រៅ ឯជុងវ៉ុន គេមិនទាន់ផ្លាសប្តូឈុតភ្លាមៗទេ រវល់តែអៀនខ្លាំងពេក
« តើគាត់ធ្វើអីនិង? តើគាត់មានកាប្រែប្រួលដោយសាតេខ្ញុំត្រឡប់មកអតីតកាលមែនទេ?» ជុងវ៉ុន
« តែអូនពឹតជាសប្បាយចិត្តណាស់» ជុងវ៉ុនកបានយំមក ទោះគេមិនដឹងថាសុងហុនធ្វើនេះក្នុងបំណងអ្វីតែវាក៏ធ្វើអោយគេសប្បាយចិត្តផងដែរ  បន្ទាប់ពីរងចាំរាងតូចយូពេកសុងហុនក៏បានបើកបន្ទប់ចូលទៅមើល កឃើញរាងតូចកំពុងច្រកឡេវអាវបែខ្នងដាក់គេ  ដោយមិនដឹងពីវត្តមានរាងក្រាសឈរពីក្រោយឡើយ ស្របពេលនេះសុងហុនក៏បានលូកដៃអោបចង្កេះរាងតូចពីក្រោយ ធ្វើអោយជុងវ៉ុនបញ្ឈប់កាច្រកឡេវអាវ និងមានកាភ្ងាក់ផ្អើលជាខ្លាំងពេលដឹងថានោះជាសុងហុន
« លោកធ្វើអីនិង?» ជុងវ៉ុន
« ហេតុអ្វីហៅបងបែបនេះ??...ពីមុនអូនមិនដែរហៅបងថាលោកនោះទេ »សុងហុនក៏ដាក់ក្បាលលើស្មារាងតូចនិងបន្តអោបរាងតូចយ៉ាងណែន
«គឺ....ខ្ញុំគិតថាពួកយើង....» ជុងវ៉ុន
« ពួកយើងយ៉ាងមឹច?...អូនខឹងដែរបងមិនបាននៅអោយចប់កម្មវិធីភ្ជាប់ពាក្យមែនទេ?» សុងហុន
« មិនមែនទេ...ខ្ញុំមិនបានខឹងនោះទេខ្ញុំគ្រាន់តែ...គ្រាន់តែ...» ជុងវ៉ុនក៏ចាប់ផ្តើមរលីងរលោងព្រោះដឹងច្បាស់ណាស់ថាសុងហុនគ្មានគេក្នុងចិត្តឡើយ មុនស្សដែរសុងហុនស្រលាញ់គឺយេរីន
« គ្រាន់តែអ្វី....??» សុងហុនក៏ចាប់រាងតូចបែមករកខ្លួន ក៏ឃើញថាជុងវ៉ុនកំពុងទេយំ
« លោកមិនបានស្រលាញ់ខ្ញុំនោះទេ.....ខ្ញុំដឹងថាលោកស្រលាញ់នាង ខ្ញុំខុសខ្ញុំនាក់តោងទាមលោកមិនលែង ហិហិ....ខ្ញុំគ្រាន់តែស្រលាញ់លោក ខ្ញុំគ្មានបំណងធ្វើអោយលោកពិបាកបែបនេះទេ....តែពេលនេះខ្ញុំយល់ហើយខ្ញុំមិនគួទាមទាពីលោកច្រើនបែបនេះទេ.....បើចឹងសុងហុនលោកអាចផ្តាច់ពា..ក្យ...អឺម»ជុងវ៉ុនបាននិយាយទាំងទឹកភ្នែក សុងហុនមិនចង់អោយជុងវ៉ុននិយាយតក៏បានចាប់រាងតូចបឺតមាត់ មួយសន្ទុះទើបគេដកមាត់ចេញវិញ
« គ្មានរឿងនោះកើតឡើងទេ....បងមិនព្រមផ្តាច់ពាក្យទេ ជុងវ៉ុនពួកយើងរៀបកាទៅ» សុងហុន
« ហេតុ...អី ហេតុអីទៅ?» ជុងវ៉ុនក៏សួមកវិញ ហេតុអីរៀបកា បើគេមិនបានស្រលាញ់ខ្លួនផងនោះ
« គ្មានហេតុអ្វីនោះទេ បងចង់រៀបកាជាមួយអូន...ជុងវ៉ុនពួកយើងរៀបកាទៅ បងសុំទោសរាល់កំហុសរបស់បងកន្លងមក ផ្តល់ឧកាសអោយបងបានទេ??» សុងហុនក៏ទាញដៃជុងវ៉ុនយកមកកាន់ និងបានទាញយកចិញ្ចៀនរបស់គេចេញមក  និងលុតចង្គង់នៅពីមុខរាងតូចបើកប្រអប់ចិញ្ចៀនឡើងមក ដែរវាជាចិញ្ចៀនដែរគេត្រូវបំពាក់អោយរាងតូចនៅថ្ងៃភ្ជាប់ពាក្យ ទោះម៉ូតដូចគ្នា តែមើលក៏ដឹងនេះជារបស់ពឹតដែរមានតម្លៃថ្លៃ
« ព្រមអត់អោនអោយប្រុសម្នាក់នេះផងបានទេ?» សុងហុន ជុងវ៉ុនក៏យំនិងបានសម្លឹងទៅកាន់សុងហុន គេមិនស្មានថាគេអាចទទួលបានបែបនេះពីសុងហុនឡើយ
« អូនតែងតែអត់អោនអោយបងជានិច្ចមិនថា ថ្ងៃខាងមុខមានរឿងអ្វីឡើយ តែសូមកុំបោះបង់អូនចោលអី!!»ជុងវ៉ុនកបានលើកដៃហុចទៅមុខដើម្បីអោយរាងក្រាស់ បំពាក់ចិញ្ចៀនអោយគេ ទោះគេមិនដឹងថាមានរឿងអ្វីបានជាមានកាប្រែប្រួលខុសពីមុនបែបនេះក៏ដោយ តែជុងវ៉ុនពឹតជារីករាយណាស់ សុងហុនក៏បានបំពាក់ចិញ្ចៀនអោយជុងវ៉ុន និងបានថើបដៃរាងតូចផងដែរ
« បងគ្មានថ្ងៃបោះបង់អូនចោលម្តងទៀតឡើយ» សុងហុនក៏បានងើបឈរនិងចាប់អោបរាងតូចយ៉ាងណែន គេគ្មានថ្ងៃទុករាងតូចចោលឡើយ រាងតូចសំខាន់សម្រាបគេខ្លាំងណាស់នៅពេលនេះ
        បន្ទាប់ពីអ្នកទាំងពីរបានរួចរាល់នៅហាងហើយសុងហុនក៏បាននាំជុងវ៉ុន ដើរទៅញាំនេះញាំនោះ ទិញនេះទិញនោះជូនរាងតូច ជាច្រើន ហើយក៏បានត្រឡប់មកផ្ទះវិញយប់ទៅហើយ

មានអូននៅក្នុងបេះដូងខ្លះផង💔Where stories live. Discover now