នាងនៅតែសំខាន់

99 19 2
                                    

ភាគ04
បន្ទប់ពីរំលងហួសទៅមួយថ្ងៃ ថ្ងៃនេះជាថ្ងៃថ្មី សុងហុនកបានមករកជុងវ៉ុនដល់ផ្ទះនិងបានជំរាបដល់លោកយ៉ាងអ្នកស្រីយ៉ាងថាថ្ងៃនេះគេនិងសុំខ្លួនទៅជាមួយរយះពេល2 3 ថ្ងៃ ឯលោកទាំងពីរក៏មិនបានជំទាស់ឡើយ យ៉ាងណាអ្នកទាំងពីរជាគូដណ្តឹងនិងគ្នាទៅហើយ
« តើអូនចង់ចូលញាំអីសិនទេបានទៅបន្ត?» សុងហុន បានសួទៅរាងតូចដោយដៃម្ខាងកំពុងបើកឡានដៃម្ខាងទៀត កំពុងកាន់ដៃរាងតូច
« ស្រេចតែចិត្តបងចុះ...» ជុងវ៉ុន
« ចុះអូនឃ្លានឬនៅ?» សុងហុន
« មិនទាន់នោះទេ..»ជុងវ៉ុន
« អឺមបើអញ្ចឹងចាំទៅដល់ផ្ទះលំហែលកាយចាំធ្វើអីញាំទៅចុះ បងចង់ញាំម្ហូបស្នាដៃអូនជាង» សុងហុននិយាយហើយក៏ទាញដៃជុងវ៉ុនយកមកថើប ឯរាងតូចបានត្រឹមតែញញឹមនិងសប្បាយចិត្ត តើទេវតាអាណិតគេមែនទេបានជាផ្តល់ជីវិតអោយគេម្តងទៀតព្រមទាំងរាងក្រាស់ស្លាញ់គេវិញបែបនេះ ដោយចំណាយពេលអស់រយះពេលជាយូ ទីបំផុតរាងក្រាស់កបាននាំរាងតូចមកដល់ផ្ទះលោកតាលោកយាយរបស់គេ ដែរនៅទីតាមជនបទ តែថាលោកយាយលោកតារបស់គេបានស្លាប់ហើយ ទើបសុងហុនបានកែប្រែជាផ្ទះលំហែលកាយរបស់ខ្លួន
« អូនសម្លាញ់ពួកយើងមកដល់ហើយ...»សុងហុនក៏បានប្រាប់ទៅជុងវ៉ុនតែពេលងាកទៅកាន់ជុងវ៉ុន ឃើញថារាងតូចបានគេងលក់ទៅហើយ សុងហុនឃើញបែបនេះក៏ញញឺមបន្តិច រួចក៏បានអោនជួយដោះខ្សែរក្រវ៉ាត់អោយរាងតូច
« ជុងវ៉ុន....ជុងវ៉ុន!!» សុងហុនក៏បានអង្រួនស្មារាងតូចតិចៗរហូតដល់រាងតូចភ្ងាក់
« ហឹម....ដល់ហើយមែនទេ?» ជុងវ៉ុន សុងហុនក៏យកដៃអង្អែលថ្ពាល់រាងតូច
« ពួកយើងមកដល់ហើយ» បន្ទាប់មកអ្នកទាំងពីរក៏បានចុះពីឡានចេញទៅ ដើម្បីទៅក្នុងផ្ទះសម្រាក បើកឡានមួយថ្ងៃហើយសុងហុនក៏រាងល្វើយដែរ   ពេលចូលមកដល់ខាងក្នុងផ្ទះលំហែរកាយគេ កឃើញថាអ្នកបម្រើនៅទីនោះក៏បានចេញមកទទួល
« សូមស្វាគមន៍អ្នកប្រុស» ម៉ែដោះ
« មីងជួយអោយអ្នកផ្សេងយកវ៉ាលីរបស់ពួកយើង ទៅទុកផង »សុងហុន
«ចាសអ្នកប្រុស....នេះគឺ...?» គាត់ក៏ងាកទៅសួអំពីរជុងវ៉ុន
« ខ្ញុំជុងវ៉ុន សួស្តីអ្នកមីង!!» ជុងវ៉ុន ក៏អោនលំទោលចំពោះគាត់បន្តិច អ្នកជាម៉ែដោះក៏បានមើលចុះមើលឡើងប្រោះកំពុងគិតថាជានរណា មិត្តឬក៏អ្វីផ្សេង
« គូដណ្តឹងរបស់ខ្ញុំ អនាគត់ម្ចាស់តូចនៅទីនេះ!!» សុងហុនក៏រៀបរាប់ថែមអោយអស់ចង្ងល់ ព្រោះគេដឹងចរឹកគាត់ច្បាស់ប្រាកដជាសង្ស័យច្រើនបើសិនជាខ្លួននាំនរណាប្លែកមុខមក គ្រាន់តែលឺសុងហុននិយាយាជាគូដណ្តឹង ទឹកមុខរបស់គាត់អំបាញមិញក៏ប្តូ160ដឺក្រេតែម្តង
« អីយ៉ា...គឺអ្នកប្រុសតូចសោះ ធ្វើដំណើរមកតាមផ្លូវប្រាកដជាហត់ណាស់ហើយ..ឆាប់ចូលក្នុងសម្រាកទៅ»គាត់ក៏បានមកយកចិត្តរាងតូចនិងបាននាំរាងតូចចូលក្នុងសម្រាក ឯសុងហុនបានត្រឹមឈរគាំងពេលដែរត្រូវគេប្រងើយទុកចោលអោយឈរតែម្នាក់ឯងនៅមុខផ្ទះ
« អង្គុយសម្រាកសិនទៅអ្នកប្រុសតូច.....sunooហាយកទឹកមកទទួលភ្ងៀវ» អ្នកស្រីក៏បានស្រែកប្រាប់ទៅក្មេងប្រុសតូចខ្ចូតដែរមានឈ្មោះថាសូនូដែរត្រូវជាកូនគាត់ កំពុងតែធ្វើរៀបចំម្ហូបនៅក្និងចង្រ្កាននោះអោយយកទឹកអោយភ្ងៀវ
« បាតម៉ាក់!!!» សូនូក៏បានលើកទឹកមកជូនសុងហុននិងជុងវ៉ុន ឯជុងវ៉ុនគ្រាន់តែឃើញសម្រស់របស់រាងតូចសូនូម្នាក់នេះធ្វើអោយគេសម្លឹងភ្លឹកតែម្តង ឯសុងហុនដែរអង្គុយក្បែរនោះក៏មើលទៅមុខជុងវ៉ុនដែរភ្លឹកមើលសូនូនោះ ឆ្លាស់គ្នា
« ជុងវ៉ុន....» សុងហុនក៏ហៅរាងតូចអោយដឹងខ្លួនទាំងមិនសូវពេញចិត្ត(កំពុងប្រចាន់) និងបានចូលថើបរាង តូចមួយខ្សឺតទៀតផងនៅចំពោះមុខគ្រប់គ្នា ឯសូនូឡើងគាំង
« បងធ្វើអីនិង !!»ជុងវ៉ុនក៏វាយដៃសុងហុន
« ហេតុអ្វីអូនសម្លឹងមើលគេបែបនេះ?» សុងហុនសួបែបនេះក៏ធ្វើអោយគេគាំងតិចដែរកុំថាណាសុងហុនកំពុងប្រចាន់គេ?
« បងឆ្កួតទេអី អូនគ្រាន់តែមើលព្រោះតែគេស្អាតតើ» ជុងវ៉ុននិយាយហើយ ក៏ធ្វើអោយរាងតូចសូនូនៅជិតដូចរាងអៀនតិច តែក៏ជ្រេ្ញញចាហ្វាយគេផងដែរសុខៗមកប្រចាន់មួយឯងអីណា
« ត្រឡប់ទៅធ្វើកាងារបស់ឯងវិញទៅ»សុងហុនក៏បានដេញសូនូអោយទៅ រាងតូចសូនូក៏អោនគោរពបន្តិចនិងបានកាន់ថាសដើរមកវិញទាំងធ្វើភ្នែកក្រឡាប់ឡើងលើព្រោះគេមានកាជ្រេ្ញញចាហ្វាយនាយជាខ្លាំង
« បងនេះ...» ជុងវ៉ុនក៏វ៉ៃសុងហុនមួយដៃទៀត ព្រោះមើលសម្តីចុះគំរោះគំរើយខ្លាំងណាស់
« នរណាអោយអូនសម្លឹងគេបែបនិងធ្វើអី?» សុងហុនក៏ធ្វើមុខអន់ចិត្ត ឯជុងវ៉ុនខ្ជិលប្រកែកច្រើនក៏លើកទឹកយកមកផឹក
« អូនសម្រាកនៅទីនេះហើយបងរកទៅដើរមើលបរិយាកាសជុំវិញនេះសិន ជុងវ៉ុនក៏ងក់ក្បាល ឯសុងហុនក៏ដើរចេញទៅបាត់ ស្របពេលសុងហុនចេញទៅផុតពេលនោះទូរស័ព្ទរបស់សុងហុននៅលើតុក៏រ៉ូឡើង ហើយឈ្មោះដែរលោតនៅលើទូរស័ព្ទនោះក៏ធ្វើអោយជុងវ៉ុនមានអារម្មណ៍មិនល្អភ្លាម ដោយលេខដែរខលមកនោះគឺ ជាជុង យេរីន និងឯង
« ..........» ជុងវ៉ុនមិនមាត់អ្វីទាំងអស់គេអង្គុយក្តាប់ដៃយ៉ាងខ្លាំង អារម្មណ៍ដែរខ្លាចបាត់បង់អ្វីម្យ៉ាងក៏បានកើតឡើងពេលនេះសុងហុនកំពុងបើកចិត្តទទួលយកគេហើយ ចុះបើសុខៗរាងក្រាស់ត្រឡប់ទៅស្រលាញនាងវិញនោះ? ទេគេមិនអាចទតួលយកអាម្មណ៍បែបនិងឡើយ ជុងវ៉ុនក៏បានចុចវាបឹត ទោះដឹងថាធ្វើបែបនេះមិនសមក៏ដោយព្រោះវាជាទូរស័ព្ទរបស់សុងហុន យេរីននាងក៏បានខលមកម្តងទៀត ជុងវ៉ុនអារម្មណ៍ហាកមិនស្ងប់បើគេចុចបឹតម្តងទៀតសុងហុនអាចនិងខឹងគេទេ?
« អា...ឡូ..» ជុងវ៉ុនក៏បានយកទូរស័ព្ទនោះមកនិយាយ
« សុងហុន....តើលោកពេលនេះនៅឯណាទៅ?.....ហិហិមករកខ្ញុំបានទេ» យេរីនក៏និយាយឡើង ព្រោះពេលនេះនាងកំពុងយំដោយសាប្រុសបោក ជុងវ៉ុនលឺហើយបានត្រឹមមិននិយាយអ្វីទាំងអស់ បានត្រឹមឈរក្តាប់ដៃញ័រទាំងចិត្តប្រចាន់ផងខឹងផង  ទោះអីឡូវគេចាស់ទុំជាងមុន តែក៏មិនអាចកាត់ចរឹកពីដើមរបស់ជុងវ៉ុនបានទាំងស្រង់ឡើយអោយតែគេលឺយេរីនមករកសុងហុនម្តងណា គេមានអរម្មណ៍ថាស្អប់ ស្អប់នាងខ្លាំង ដោយសានាងមិនបានស្រលាញ់សុងហុន តែពេលនាងពិបាកចិត្តនាងមករកសុងហុនរហូត
« សុងហុន...លឺខ្ញុំនិយាយទេ...អាឡូ..អាឡូ..តឺត តឺត...» ជុងវ៉ុនមិនចង់ស្តាប់ច្រើនឡើយ ក៏បានចុចបឹតហើយបោះទូរស័ព្ទសុងហុនទៅលើសាឡុង ឯសុងហុនដែរមកដល់មុននេះតិចឃើញរាងតូចបោះទូរស័ព្ទគេបែបនេះក៏ឆ្ងល់ ហើយក៏ដើរទៅជិតរាងតូច ព្រោះតាមទឹកុខរាងតូចដូចមិនស្រួល
« មានរឿងអី?» សុងហុនក៏ចូលមកសួរាងតូច ឯរាងតូចឃើញរាងក្រាស់មកក៏ សម្រួលអារម្មណ៍ខ្លួនឯង ព្រោះមិនចង់អោយរាងក្រាស់ឃើញពីចរឹកអាក្រក់របស់គេទៀតឡើយ ដោយដឹងថាសុងហុនស្អប់វាខ្លាំងណាស់ ដោយឃើញរាងតូចមិនឆ្លើយ សុងហុនក៏យកទូរស័ព្ទមកមើលក៏ឃើញថាយេរីនខលមកគេ 2ដងមួយលើកមួយទៀតអត់គេក៏ដឹងថាជុងវ៉ុនប៉ះពាល់ទូរស័ព្ទគេនិងលើកទូរស័ព្ទគេទៀត
« មឹចក៏ប៉ះពាល់ទូរស័ព្ទបងអញ្ចឹង?» ថាអោយរាងតូចហើយ គេក៏ចុចខលទៅយេរីនវិញ និងបានដើរចេញទៅខាងក្រៅ ដោយមិនបានចាប់អារម្មណ៍ថារាងតូចបានយំឡើយ
« នាងនៅតែសំខាន់!!» រាងតូចក៏បានឡើងទៅលើផ្ទះរកបន្ទប់របស់គេនិងបានចូលទៅសន្ងំយំ ឯសូនូដែរមុននិងប្រុងនិងមកហៅអ្នកទាំង2អោយទៅញាំបាយនោះឃើញបែបនេះបានត្រឹមតែឈរមើលនិងហួសចិត្តពីរាងក្រាស់ មុននេះទើបឃើញល្អកល្អើននិងគ្នាសោះ  សូនូមិនចង់ខ្វល់ក៏បានដើរទៅរកម្តាយគេវិញ

មានអូននៅក្នុងបេះដូងខ្លះផង💔Where stories live. Discover now