ឆ្លងពេលវេលាម្តងទៀត

271 25 12
                                    

ភាគ7
     បន្ទាប់ពីហេតុកាលនៅក្នុងបន្ទប់នោះមក សុងហុនកបានសន្លប់ បន្ទាប់ពីសន្លប់យ៉ាងយូ សុងហុនកបានដឹងខ្លួនមកវិញដោយសាមានសម្លេងមុនស្សស្រីដាស់គេ
« សុងហុន....សុងហុន ដឹងខ្លួនឡើង សុងហុន!!» យេរីននាងបានអង្រួនស្មាុងហុនអោយភ្ងាក់ ឯសុងហុនក៏បើកភ្នែក គ្រាន់គេឃើញមុខយេរីនគេភ្ងាក់ព្រើត
« មឹច....មឹចក៏នាងនៅក្នុងផ្ទះរបស់ខ្ញំ?»សុងហុនសួបែបនេះធ្វើអោយយេរីននាងគាំងខួតែម្តង
« ក្នុងផ្ទះរបស់លោក? លោកនិយាយអីនិង?»យេរីន សុងហុនក៏រាងឈឺក្បាលគេក៏សម្លឹងទៅកាន់យេរីនក៏ឃើញនាងស្លៀកឯកសណ្ថានសិស្សសាលាចាស់កាលពួកគេរៀនវិទ្យាល័យជាមួយគ្នា
« អួយយ...នេះយ៉ាងមឹចនិង?» សុងហុន យេរីនឃើញបែបនេះក៏បារម្មណ៍
« មានរឿងអ្វីឬ? បើលោកមិនស្រួលខ្លួនសុំអ្នកគ្រូចេញមុនទៅ!!»យេរីន លឺនាងនិយាយបែបនេះសុងហុនហាកសង់សៃថាខ្លួនបានឆ្លងពេលវេលាម្តងទៀត គេក៏បានសម្លឹងមើលជុំវិញ និងបានងើបឈរព្រមទាំងដើរចេញក្រៅថ្នាក់ ឯយេរីនក៏បានទៅតាម
បន្ទាប់ពីចំណាយពេលជាយូ សុងហុនក៏បានប្រាកដចិត្តថាគេពឹតជាបានឆ្លងពេលវេលាពឹតមែនគេឆ្ងល់ណាស់មឹចក៏អាចនោះ តែក៏សប្បាយចិត្តទេវតាប្រហែលជាផ្តល់ឱកាសអោយខ្លួន្តងទៀតហើយមើលទៅ
« ឈប់...គីមយេរីន ខ្ញុំសួនាងពីមុនស្សម្នាក់បានទេ?» សុងហុន
« នរណាគេ?» យេរីន
« នាងស្គាល់ យ៉ាងជុងវ៉ុនទេ?»សុងហុន
« ឃើញជាក្មេងប្រុសថ្នាក់ទី11 ដែរបានតាមស្រលាញ់លោកនិងមែនទេ?» យេរីន
« ក៏គេនិងហើយ...»សុងហុន ក៏រកនឹកដោយសាគេបានភ្លេចពីជីវិតជាសិស្សវិទ្យាល័យអស់ហើយ វាស្រពិចស្រពិល
« នេះលោកមិនចាំទេ ម្សិលមិញនេះលោកបានយកថាសអាហាចាក់លើគេនៅក្នុងកុងទីន និងបានបដិសេដគេ ថាអោយគេខ្លាំងៗទៀតផង ហើយលោកក៏បាននិយាយថាមុនស្សដែរលោកស្រលាញ់គឺជាខ្ញុំផងដែរ តែខ្ញុំបញ្ជាក់ប្រាប់លោកអោយហើយខ្ញុំមានសង្សាហើយ» យេរីន ក៏បញ្ជាក់នាយ ឯសុងហុនគេមិនមានកាភ្ងាក់ផ្អើលទេដូចដឹងស្រាប់ហើយសុងហុនគឺតាមស្រលាញ់យេរីនតាំងពីរៀនវិទ្យាល័យមកម្លេះ ទោះដឹងនាងមានសង្សាក៏គេនៅតែតាម
« ដឹងហើយ...សុំទោសផងដែរនិយាយបែបនោះធ្វើអោយសង្សានាងខឹងនិងនាង យាយអញ្ចឹងនាងមានដឹងទេ ជុងវ៉ុនគេមានមករៀនទេ?» សុងហុន
« ខ្ញុំមឹចនិងដឹងទៅ គេជាសិស្សប្អូនពួកយើង មិនបានរៀនជាមួយគ្នាផង តែបើតាមមើលសានេះលោកធ្វើខ្លាំងណាស់បែបនេះមឹចក៏ខូចចិត្តមិនទាន់មករៀនដែរ ទោះជាជុងវ៉ុនមានចរឹកអាក្រក់បន្តិចមែនតែតាមមើលគេពឹតជាស្រលាញ់លោកពឹតមែន បើមិនស្រលាញ់ក៏គ្រាន់តែប្រាប់គ្នាទៅ មិនបាច់ធ្វើដល់ថ្នាក់នេះទេ»យេរីន ក៏ទះស្មាសុងហុនតិចៗនិងដើរចេញទៅ ឯសុងហុនឈរគិតមួយសន្ទុះគេ ក៏ស្ទុះទៅរកជុងវ៉ុននៅថ្នាក់ក្រែងល៎គេមករៀន តែទៅដល់មិនឃើញនោះឡើយ
        ងាកមកមើលក្មេងតូចដែរមិនទៅរៀនវិញ ពេលនេះកំពុងអង្គុយយំម្នាក់ឯងនៅក្នុងបន្ទប់យំផងយកភ្លៅមាន់មកញាំផង ព្រោះគេខូចចិត្តដែរសុងហុនធ្វើដាក់គេម្សិលមិញនេះ ទោះរាល់ដងសុងហុនបដិសេដគេខ្លាំងប៉ុណ្ណាក៏មិនឈឺដល់សានេះទេ គេពឹតជាអាម៉ាសខ្លាំងណាស់ រឿងតាមស្រលាញ់សុងហុនតែម្ខាងវាអាម៉ាស់ណាស់ទៅហើយ ល្មមរឿងម្សិលមិញទៀតគេខ្មាសរហូតមិនហ៊ានទៅរៀនឡើយ
« ខ្ញុំមិនអាចឈប់ស្រលាញ់គាត់ទេ ខ្ញុំចង់បានគាត់ ហិហិ....» ជុងវ៉ុនក៏ញាំផងយំផង និងបើគ្រប់អាយុផឹកហា គឺថាផឹកទៀត បន្ទាប់ពីយំអស់ចិត្តហើយ ក្មេងតូចដ៏សែនខ្ចូចរបស់យើងក៏បានទៅងូតទឹកតែងខ្លួនអោយស្អាត ព្រោះថាតាមចរឹកក្មេងខ្ចីរបស់គេមិនសូវចេះពិបាកចិត្តយូទេ ងប់និងសុងហុនជាខ្លាំងធ្វើអ្វីគ្រប់យ៉ាងអោយតែបាននៅក្បែរគេ (ងប់ហើយនេះហ៎)
« ប៉ាម៉ាក់ កូនទៅសាលាហើយ....»ជុងវ៉ុនរត់ចុះមកស្រែកប្រាប់ឪពុកម្តាយហើយក៏ចេញទៅព្រុយរកតែគាត់ស្រែកឃាត់មិនទាន់ឡើយ
« អេ នេះម៉ោង9ហើយគេទៅសាលាអីស្មើរនិង?» អ្នកស្រីយ៉ាង លោកយ៉ាងក៏បានត្រឹមតែក្រវីក្បាលនិងកូនគាត់ម្នាក់នេះ តែហតុតែស្រលាញ់កូនពេកក៏បណ្តោយតាមចិត្តឡើងខូចក្មេងអស់
       ជុងវ៉ុនក៏បានមកដល់សាលាតែមិនបានមករៀនទេ គ្រាន់មកដល់សាលាភ្លាមគេក៏បានសម្តៅទៅអាគាទី12និងបានទៅរកសុងហុន ឯសិស្សក្នុងថ្នាក់សុងហុនគ្រាន់ឃើញជុងវ៉ុនមក ពួកគេនាំគ្នាក្រវីក្បាលហួសចិត្តម៉ង គេគិតថាសុងហុនធ្វើបែបនេះក្មេងនេះនិងឈប់តាមហើយតា លូវមកដដែរ
« សិស្សច្បង...បងសុងហុនទៅណាបាត់ហើយ?» ជុងវ៉ុនបានសួទៅកាន់ ប្រធានថ្នាក់
« គេមិននៅទេ ឯងកុំមករកគេអី» ប្រធានថ្នាក់ និយាយហើយក៏ចេញទៅបាត់ នៅសាលាមួយនេះគ្មាននរណាចូលចិត្តជុងវ៉ុនទេដោយសាតែជុងវ៉ុន មានចរឹកមិនល្អប៉ុន្មានទេ ហើយចាប់តាំងពីជុងវ៉ុនស្រលាញ់សុងហុនមក គេកាន់តែមានចរឹកមិនល្អទៅ អោយតែអ្នកណាហ៊ានស្និតមួយសុងហុនមិនបានទេ ជាពិសេសយេរីននិងឯងត្រូវបានជុងវ៉ុនធ្វើបាបញឹកណាស់
« រកអាហុនមែនទេ?» សិស្សប្រុសម្នាក់ក៏សួទៅជុងវ៉ុន គេក៏ងក់ក្បាល
«មកតាមបងមក» គេក៏នាំជុងវ៉ុនទៅ ឯជុងវ៉ុនក៏ចេះតែដើរតាមព្រោះជុងវ៉ុនចង់ជួបនិងរាងក្រាស់ ដើរតាមរហូតដើរមកដល់លើដំបូលអាគារសាលា តែមិនបានឃើញសុងហុនឡើយ
« ឯណាបងសុងហុននោះ?» ជុងវ៉ុន
« អរ វាប្រហែលនៅក្នុងបន្ទប់ដាក់អីវ៉ាន់នោះហើយ»គេក៏ចង្អុលទៅបន្ទប់តូចនៅលើដំបូលនោះ ជុងវ៉ុនក៏គិតតិច ទើបដើរទៅមុខបន្ទប់នោះទាន់បានដើរចូលផងស្រាប់តែសិស្សដែរនាំគេមកនោះ ស្រាប់តែធាក់គេមួយជើងចូលក្នុងនិង
« អួយយយយ» ជុងវ៉ុនក៏ដួលទៅពេញទំហឹង  ហើយទ្វាក៏ត្រូវបានបឹតដោយអ្នកខាងក្រៅ ឯជុងវ៉ុនគេឈឺខ្លួនជាខ្លាំងងើបអង្គុយទាំងទឹកភ្នែក ជង្គង់ក៏ឈាម ឯកែងដៃនិងបានដៃក៏រលាត់ចេញឈាម
« ហិហិ.....ដោះលែងខ្ញុំទៅ ខ្ញុំទៅរកបងហុន..»ជុងវ៉ុនក៏ស្រែកយំអោយអ្នកខាងក្រៅដោះលែងតែថាគ្មាននាក់ណាព្រមបើកទ្វាអោយគេឡើយ ជុងវ៉ុនបានត្រឹមតែអង្គុយយំព្រោះគេឈឺដៃជើងផងគ្មានកម្លាំងងើបទៅប្រងរុញទ្វាអីទេ ឯបុរសដែរបានធ្វើបាបជុងវ៉ុនគេក៏បានចុះមកថ្នាក់វិញក៏ឃើញថាសុងហុនក៏បានមកដល់ថ្នាក់ផងដែរ
« អេ អាហុនឯងទើបមកពីណា?» គេក៏សួទៅសុងហុន
« មកទីអាគាទី11 មានអ្វីឬ?» សុងហុន
« ឯងទៅរកអាល្អិតនោះឬ?? » គេក៏សួទាំងចម្លែកចិត្តព្រោះសុងហុនមិនដែរទៅជាន់អាគាទី11ទេខ្លាចជួបជុងវ៉ុន ឯសុងហុនបាត្រឹមតែងក់ក្បាលថានិងហើយ
« គេទើបតែមករកឯងមុននេះ តែឯងកំភ័យអីយើងចាត់កាគេអោយហើយ»គេនិយាយទាំងញញឹមដាក់សុងហុនទាំងពេញចិត្ត
« ឯងនិយាយអី? ឯងធ្វើស្អីគេ?» សុងហុនក៏ចាប់ក្រវួចក៏អាវគេនិងស្រែកសួ ឯបុរសម្នាក់និងក៏រាងភាំងតិច និងចម្លែកចិត្តពីសុងហុនផង
« គឺយើងបានយកគេទៅឃុំទុកក្នុងបន្ទប់លើដំបូល ដើម្បីកុំអោយគេមករំខានឯងនោះអី?» គ្រាន់តែលឺភ្លាម សុងហុនមិនចាំយូឡើយ ក៏ស្ទុះរត់យ៉ាងលឿនទៅលើដំបូលអាគារ ពេលដែរមកដល់គេក៏បានបើកគន្លឹះទ្វាពីខាងក្រៅ គ្រាន់តែទ្វាបានបើកភ្លាមសុងហុនក៏បានឃើញជុងវ៉ុនអង្គុយយំនៅក្នុងនោះ តើគេខានឃើញរាងតូចយូប៉ុណ្ណាហើយ? គេសឹងមិនជឿឡើយថាគេអាចបានមកជួបរងតូចម្តងទៀត គេពឹតជានឹកជុងវ៉ុនខ្លាំងណាស់
« បង....បង..ហុន»ជុងវ៉ុនក៏ងាកទៅឃើញសុងហុនឈរសម្លឹងគេ ស្របពេលនោះសុងហុនស្រាប់តែស្ទុះចូលទៅអោបគេយ៉ាងណែន ដូចខ្លាចបាត់បង់គេចឹង ឯជុងវ៉ុនក៏ត្រូវបើកភ្នែកធំៗនិងទង្វើរបស់រាងក្រាស់ផងដែរ
« បង ហុន!!»ជុងវ៉ុនក៏គោះស្មារាងក្រាស់តិចៗ សុងហុនក៏បន្តអោបមួយសន្ទុះទៀតទើបលែងនិងបានសម្លឹងមុខរាងតូច ដោយកែរភ្នែកនឹកជាខ្លាំង
« ឈឺខ្លាំងទេ?» សុងហុនក៏កាន់ដៃជុងវ៉ុន និងបានសួពីរបួសរបស់គេ ឯជុងវ៉ុនក៏ងក់ក្បាលព្រោះគេឈឺណាស់ នរណាមិនឈឺត្រូវគេធាក់មួយជើងពីក្រោយបែបនេះ
« ចាប់បងនាំទៅលាងរបួស» សុងហុនក៏បានលូកដៃចាប់បីរាងតូចងើបដើរចេញទៅ គ្រាន់តែតាមផ្លូវសុងហុនបានបីជុងវ៉ុនទៅបន្ទប់ពេទ្យ និងបង្កអោយសិស្សសាលជាច្រើនមនកភ្ងាក់ផ្អើលជាខ្លាំង និងនិយាយខ្សឹបខ្សៀវគ្នាពេញនិង
»»បន្ទប់ពេទ្យ
« វាផ្សាបន្តិចហើយ!!»សុងហុននិយាយប្រាប់ ពេលដែរគេកំពុងលាងរបួសអោយជុងវ៉ុន ឯជុងវ៉ុនគេមិនបានឈឺទេជាប់ភ្លឹកមើលមុខបងនិងឯង បងជាសរសៃឈាមអញ្ចឹងហើយប៉ុន្និងគ្មានអីឈឺទេ
« បងហុន......បងមិនអីទេមែនទេ?»ជុងវ៉ុនក៏សួ ស្របពេលសុងហុនក៏ងើបមុខមកមើលគេ
« មឹចក៏សួបង? បងមិនមែនអ្នកត្រូវរបួសទេ?» សុងហុន
« ខ្ញុំគិតថាបងឈឺហើយ ព្រោះបងល្អនិងខ្ញុំនៅថ្ងៃនេះ!!» ជុងវ៉ុនក៏និយាយត្រង់តាមចរឹកត្រង់របស់គេ សុងហុនគេក៏ស្ងាត់និងបន្តរុំរបួសអោយជុងវ៉ុន ទាំងក្នុងចិត្តបានគិតថាកាលពីមុនគេប្រហែលជាអាក្រក់ខ្លាំងណាស់ដាក់ជុងវ៉ុន បន្ទាប់ពីរុំរបួសហើយអស់ សុងហុនក៏បានអោយជុងវ៉ុនអង្គុយលើតុសិន រៀបចំទុកហើយអស់ក៏ដើរមករកជុងវ៉ុន និងបានអង្អែលមុខរាងតូច ឯជុងវ៉ុនបានត្រឹមងឺយមើលមុខរាងក្រាស់ដែរឈរអង្អែលមុខគេនោះ គេមិនយល់ពីកែរភ្នែករបស់សុងហុនដែរសម្លឹងមកគេនោះទេ វាហាកដូចជាមានទុក្ខព្រួយកែវភ្នែកដែរពោលពេញដោយរឿងឈឺឆាប់សម្លឹងមកគេ
« តើខ្ញុំរំខានបងពេកមែនទេ? »ជុងវ៉ុន  សុងហុនមិនបាននិយាយគេបានត្រមក្រវីក្បាលទាំងញញឹមតប ពេលនេះក្នុងខួក្បាលគេវាមានរឿងជាច្រើនគិតចេញមក ពេលដែរសម្លឹងមុខមិនដឹងអីរបស់សុងហុនវាធ្វើអោយគេឈឺចាប់ តើក្មេងដ៏គួអោយស្រលាញ់ម្នាក់នេះត្រូវឈឺចាប់ប៉ុណ្ណាដោយសាគេទៅ? តើជុងវ៉ុនឈឺខ្លាំងនិងទ្រាំខ្លាំងប៉ុណ្ណាទៅ វាមិនតិចឆ្នាំទេដែរគេធ្វើបាបចិត្តជុងវ៉ុន សុខៗទឹកភ្នៃករបស់គេក៏ស្រក់ចុះមក
« មឹច...មឹចក៏បងយំ!!»ជុងវ៉ុនឃើញបែបនេះស្លន់តែម្តង ក៏ប្រញ៉ាប់លើកដៃជូតទឹកភ្នែករបស់សុងហុន តែក៏ត្រូវសុងហុនចាប់ដៃជាប់
« បងសួឯងខ្លះបានទេ ឯងឆ្លើយអោយត្រង់មក»សុងហុន ជុងវ៉ុនក៏បានត្រឹមនៅស្ងៀមចាប់ស្តាប់សំណួរ
« ស្រលាញ់បងយូប៉ុណ្ណាហើយ?» សុងហុន
« 1ឆ្នាំហើយ» ជុងវ៉ុន
« ទង្វើរបស់បងធ្វើដាក់ឯងកន្លងមក តើឯងមិនឈឺចាប់ទេ?» សុងហុន សួបែបនះជុងវ៉ុនក៏គាំងមិនឆ្លើយបើសួថាគេឈឺចាប់ទេ? គេមិនត្រឺមតែឈឺទេ តែគេហត់ណាស់ តែព្រោះតែស្រលាញ់ទើបសុខចិត្តវេទនាតាមគេគ្រប់យ៉ាង
« ឆ្លើយនិងបង!!»សុងហុន ជុងវ៉ុនគេក៏បានងក់ក្បាលតិចៗ ហើយក៏ស្រាប់តែអោនមុខយំភ្លាមៗ ព្រោះអួលដើមក៏និយាយវាមិនចេះ យំមិនហ៊ានបញ្ចេញសម្លង អ្នកធ្លាប់ឈឺចាប់ដល់ថ្នាក់និយាយមិនចេញនិងយល់ហើយកុំឃើញថាគេក្មេងបែបនេះមិនចេះឈឺនោះ គេឈឺខ្លាំងណាស់ សុងហុនឃើញបែបនេះគេក៏ដឹងទៅហើយថាជុងវ៉ុនឈឺខ្លាំងណាស់ សុងហុនក៏បានចូលទៅអោបរាងតូចនិងបានអោយជុងវ៉ុនសង្ងំយំក្នុងទ្រូងរបស់គេ  ឃើញបែបនេះសុងហុនក៏ដឹងហើយថាវាពិបាកណាស់សម្រាប់ជុងវ៉ុន
« បងសុំទោស....»សុងហុនក៏ចាប់អោយជុងវ៉ុនងឺយមុខឡើង ក៏ឃើញរាងតូចទឹកភ្នែករហាមពេញនិង សុងហុនក៏ញញឹមហើយយកដៃជូតទឹកភ្នែករាងតូចចេញនិងបានអោនទៅបឺតមាត់តូចនិង មុនជុងវ៉ុនមិនបានព្រមបើកមាត់ទេ តែចុងក្រោយក៏ព្រមតបស្នងកាថើបទៅវិញ ហើយអ្នកទាំងពីរក៏បានបន្តថើបគ្នាក្នុងបន្ទប់ពេទ្យនោះទៅ

You've reached the end of published parts.

⏰ Last updated: Jul 14 ⏰

Add this story to your Library to get notified about new parts!

មានអូននៅក្នុងបេះដូងខ្លះផង💔Where stories live. Discover now