ភាគ05
ចាប់តាំងពីថ្ងៃដែរអ្នកទាំងពីរបានឈ្លោះគ្នាមក សុងហុនបានតាមយកចិត្តនឹងមើលថែរាងតូចរហូត វាក៏ធ្វើអោយរាងតូចប្រាកដចិត្តថារាងក្រាស់ពឹតជាស្រលាញ់គេនិងមិនស្រលាញ់យេរីនទៀតឡើយ វារំលងបាន3ខែទៅហើយ ជុងវ៉ុនពឹតជាមានក្តីសុខយ៉ាងខ្លាំងជាមួយរាងក្រាស់ហើយ ទីបំផុតថ្ងៃរៀបការបស់ពួកគេក៏បានមកដល់ រាងតូចពឹតជាសប្បាយចិត្តខ្លាំងណាស់ ឯសុងហុនក៏ដូចគ្នា
« អូនស្រស់ស្អាតណាស់!!» សុងហុនសរសើរាងតូចពេលដែរពួកគេ បានមកឈរទល់មុខគ្នា នៅលើវិដេកាដែមានលោកអាចារ្យឈរនៅទីនោះ
« បងក៏ដូចគ្នា!!» ជុងវ៉ុនសរសើទៅសុងហុនវិញទាំងអៀន ពីនោះលោកអាចារ្យក៏ចាប់ផ្តើមពិធី គូស្នហ៍ស្វាមីភរិយាថ្មីមួយគេ នេះ ហើយអ្នកទាំងពីរក៏បានចុះអុីតាសុីវិលជាមួយគ្នាផងដែរ ភ្ងៀវដែរបានមកចូលរួមនាំគ្នាស្រែកហូចង្រៀវសប្បាយរីករាយ បើងាកទៅមើលជ្រុងម្ខាងទៀតយើងក៏បានឃើញថាសូនូក៏បានមកចូលរួមផងដែរ ព្រោះគេបានមករស់នៅសេអ៊ូល1ខែហើយ
« ហឺយ ឃើញគេកាចង់កាដែរដល់ហើយ» សូនូរអ៊ូតែឯងព្រោះអាយុពិននេះហើយទាន់ស្គាល់ជាតិនិងគេសោះតែគេធ្លាប់មានសង្សាមករួចហើយ គ្រាន់តែថាបែកគ្នាយូហើយឯអសង្សាចាស់និងមិនដឹងទៅដល់ងាប់ណាទៀត ទៅមិនលាមួយម៉ាត់ធ្វើអោយសូនូឈឺចិត្តស្ទើស្លាប់
« អូ...សុំទោស...លោកមិនអីទេ?» សូនូបែក្រោយក៏បានប៉ះនិងមុនស្សម្នាក់ ក៏ប្រញ៉ាប់សុំទោស ឯបុរសម្នាក់នោះក៏បានថាមិនអីនិងបានដើរចេញទៅ តែសម្លេងនោះហាកធ្វើអោយសូនូគាំង សូនូក៏បានងាកសម្លឹងទៅកាន់បុរសនោះដែរដើរចេញទៅ នោះ
« មិនអាចជាគាត់ទេ ..»សូនូនិយាយដោយរលីងរលោង ព្រោះសម្លងនោះដូចទៅនិងសម្លេងសង្សាចាស់គេណាស់ តែដោយមិនចង់រញ៉េរញ៉ៃច្រើននិងមិនចង់ខ្វល់សូនូក៏បានចាកចេញពីកម្មវិធីនោះទៅ ងាកមកមើលបុរសដែរត្រូវសុងហុនបុកអំបាញមិញនេះវិញគេគ្មាននរណាឆ្ងាយទេ គឺលីហុីសុឺងមិត្តរបស់សុងហុនក៏ជាសង្សារបស់ ជុង យេរីនផងដែរ
« សុងហុន....មិនស្មានថាឯងកាលឿនចឹងសោះ!!» ហុសុឺងនិយាយក្នុងន័យឌឺដងព្រោះគេដឹងថារាងក្រាស់តាមស្រលាញ់សង្សាគេតាំងពីគេទាន់ស្គាល់គ្នាជាមួយយេរីនទទៀត
« ប្រាកដណាស់យើងមិនចង់នៅយូ មិនចង់អោយប្រពន្ធរបស់យើងរងចាំយូ! មែនទេជុងវ៉ុន?» សុងហុនក៏កៀកចង្កេះរបស់ជុងវ៉ុននៅចំពោះមុខហុីសុឺងក្នុងបំណងឌឺដងវិញ ទាក់ទងជាមួយយេរីនយូហើយតែមិនដឹងកាលមានដំណឹងរៀបកានោទេ
« តើអ្នកនាងយេរីនមិនមកទេហេស? » ជុងវ៉ុនក៏សួទៅហុីសុឺង
« ខ្ញុំមឹចនិងហ៊ាននាំយេរីនមកនោះ ខ្លាចធ្វើអោយកូនក្រមុំដ៏ស្រស់ស្អាតរបស់សុងហុន ខូចចិត្ត!!» ហុីសុឺង លឺបែបនេះ សុងហុនក៏រាងខឹងតិចដែរ ឯជុងវ៉ុនក៏ទើសទាល់ផង ព្រោះហុីសុឺងនេះឯងកាលពីជីវតមុន ជាអ្នកដែរធ្វើបាបផ្លូវចិត្តគេ តែងតែនិយាយពីសុងហុននិងយេរីនបញ្ឈឺគេនិងឯងរហូតដល់គេ មានចិត្តគុំគួននិងយេរីន
« កុំចេះតែនិយាយផ្តេសផ្តាស!!»សុងហុនក៏ថាអោយហុីសុឺង
« អេ កុំខឹងអីសម្លាញ់..ថ្ងៃល្អរបស់ពួកឯងផង យើងរកទៅនោះហើយ ឯងនៅទទួលភ្ងៀវរបស់ឯងចុះ »ថាហើយហុីសុឺងក៏ដើរចេញទៅទាំងញញឹមឌឺដង
« អូនកុំទៅខ្វលនិងសំដីអត់បានការបស់គេអី»សុងហុន
« អូនមិនអីទេ...បងនៅទទួលភ្ងៀវសិនចុះអូនសុំទៅបន្ទប់ទឹកមួយភ្លេត » ជុងវ៉ុនក៏ប្រាប់ទៅកាន់រាងក្រាស់រួចក៏បានដើរទៅបន្ទប់ទឹក ពេលដែរដល់បន្ទប់ទឹកជុងវ៉ុនក៏បាន ឈរមុខកញ្ចក់សម្រួលអរម្មណ៍បន្តិច តែស្របពេលនោះយើងក៏ឃើញវត្តមានរបស់ហុីសុឺងចូលមកក្នុងបន្ទប់ទឹកនេះដូចគ្នា និងបានឈរផ្អែកជញ្ជាំងសម្លងទៅកាន់រាងតូច ឯជុងវ៉ុនក៏បានសម្លឹងឃើញគេដូចគ្នា
« យើងមិនដឹងនោះទេថាឯងប្រើប្រាស់វិធីអ្វីបានជា អាហុនព្រមរៀបកាជាមួយឯងបែបនេះ!» ហុីសុឺង ឯជុងវ៉ុនលឺហើយ បានត្រឹមតែមិនតបត តែហុីសុឺងមិនបញ្ចប់តែត្រឹមនិងឡើយ ក៏បានដើរចូលមកជិតរាងតូចជុងវ៉ុន
« មើលទៅ....ឯងប្រហែលប្រើវិធីស្មោកគ្រោកហើយ!!» ហុីសុឺង
« វាមិនទាក់ទងនិងលោកនោះទេ...លោកចាំបាច់មករវល់ជាមួយនិងខ្ញុំធ្វើអី?» ជុងវ៉ុនក៏តបទៅវិញ
« ខ្ញុំមិនចង់រវល់ទេ តែខ្ញុំគ្រាន់តែចង់ដាស់តឿនឯង ទោះឯងខំយ៉ាងណាក៏ដោយក៏អាហុនវានៅតែមិនអាចដកចិត្តពីយេរីនបានឡើយ» ហុីសុឺង
« វាមិនដូចមុនទេ សុងហុនគឺស្រលាញ់ខ្ញុំ!»ជុងវ៉ុននិយាយទាំងក្តាប់ដៃព្រោះក្នុងចិត្តក៏លួចភ័យព្រួយព្រោះខ្លាចសុងហុននិងនៅតែស្រលាញ់នាងពឹតមែន
« អញ្ចឹងយើងភ្នាល់គ្នាទេ?» ហុីសុឺងក៏ចូលកាន់តែជិតរាងតូច ឯជុងវ៉ុនក៏ដើរថយក្រោយបន្តិចផងដែរ
« ភ្នាល់យ៉ាងមឹចទៅ?» ជុងវ៉ុន ហុីសុឺងក៏ញញឹមហើយយើងក៏មិនដឹងឡើយថាអ្នកទាំងពីរនិយាយពីកាភ្នាល់អ្វីឡើយ ជុងវ៉ុនក៏ចេញមករកសុងហុនវិញទាំងទឹកមុខមិនសូវល្អ
« ជុងវ៉ុនអូនកើតអីនិង?» សុងហុន ឃើញមុខភរិយាថ្មីថ្មោងរបស់គេមិនសូវស្រស់ក៏សួទាំងបារម្មណ៍
« គ្មានអីនោះទេអូនគ្រាន់តែហត់បន្តិចប៉ុណ្ណោះ» ជុងវ៉ុនក៏តបទៅវិញទាំងញញឹម ឯសុងហុនក៏ញញឹមតបទៅវិញនិងបានកាន់ដៃរាងតូចមកថើបទៀតផង និងបានអូសដៃរាងតូចទៅជួបភ្ងៀវសំខាន់ៗជាច្រើន ឯជុងវ៉ុនក៏បានសម្លឹងផែនខ្នងរបស់រាងក្រាស់និងបានត្រឹមគិតក្នុងចិត្តម្នាក់ឯង
« អូនជឿជាក់លើបងណាសុងហុន បងគឺពឹតជាផ្តល់ក្តីស្រលាញ់អោយអូនពឹតប្រាកដមិនមែនជាក្តីស្រលាញ់ក្លែងក្លាយឡើយ » ជុងវ៉ុន
នៅទីបំផុតកម្មវិធីមង្គលការបស់អ្នកទាំង2ក៏បានបញ្ចប់ ពួកគេក៏បានលាភ្ងៀវហើយក៏បានលាគ្រួសារទាំងសងខាងដើម្បីទៅផ្ទះថ្មីរបស់ពួកគេផងដែរ អ្នកទាំងពីរក៏បានមកស្នាក់នៅផ្ទះរបស់ពួកគេ
« អូនហត់ខ្លាំងទេ?» សុងហុនបានចូលមកអោបរាងតូចពីក្រោយពេលរាងតូចកំពុងដោះខោអាវដើម្បីផ្លាសប្តូចូលទៅងូតទឹក
« ហត់តិចតួច...» ជុងវ៉ុនក៏យកដៃស្ទាប់ថ្ពាល់រាងក្រាស់ដែរដាក់លើស្មាគេនោះ
«ហឺម.....»រាងក្រាស់ក៏អោនថើបថ្ពាល់រាងតូចមួយសឺត ស្របពេលនោះទូរស័ព្ទសុងហុនក៏មានលោតសាឡើងសុងហុនក៏កានវាយកមកមើល គេក៏បានបើកភ្នែកធំៗទាំងភ្ងាក់ផ្អើលរាងតូចឃើញបែបនេះ ក៏បានដើរទៅជិតមើល
«មានរឿងអី?....នេះ!!»ជុងវ៉ុនក៏ស្រឡាំងកាំងដូចគ្នា ហើយអ្នកទាំងពីរក៏សម្លឹងមុខគ្នាជុងវ៉ុនក៏ដឹងថាសុងហុនកំពុងគិតអីទើបគេក៏ចាប់ដៃសុងហុននិងក្រវីក្បាល ក្នុងនៃហាមឃាត់មិនអោយទៅ ឯសុងហុនក៏មើលមុខជុងវ៉ុនគិតមួយសន្ទុះ រួចក៏ចាបដៃរបស់រាងតូចចេញ ស្របពេលទឹកភ្នែករបស់ជុងវ៉ុនក៏ស្រក់ចុះមកទន្ទឹមនិងគ្នានោះផងដែរ
« បងសុំទោស....តែជីវិតមុនស្សសំខាន់ជាង!!» សុងហុននិយាយបែបនេះដោយសាតែក្នុងសានោះគឺគេបានថតរូបរបស់ជុងយេរីនដែរកំពុងត្រូវគេចាប់ចងនិងគំម្រាមសម្លាប់បើសិនជាគេមិនទៅជួយនាងប្រាកដជាស្លាប់
« បងកុំទៅអី វាជាថ្ងៃរៀបការបស់យើងណា បងចង់ទុកអូនចោលដោយសានាងមែនទេ?» ជុងវ៉ុនសួទាំងទឹកភ្នែកស្រក់ចុះមឹចបានជានាងទៀតហើយ សុងហុនបានត្រឹមចាប់រាងតូចមកថើបថ្ងាសនិងបានដើរចេញទៅតែរាងតូចក៏រត់មកអោបពីក្រោយ
« សូមអង្វរកុំទៅអី បងកុំទៅអីអូសូមអង្វរ!!» រាងតូចយំជាខ្លាំង រាងក្រាសបានត្រឹមបឹតភ្នែក និយាយពាក្យសុំទោសក្នុងចិត្តនិងចាប់ដៃរាងតូចអោយចេញពីខ្លួននិងបានដើរទៅដោយមិនងាកក្រោយឡើយ ឯជុងវ៉ុនបានត្រឹមលុតជង្គង់យំស្រែកសូមអង្វរអោយរាងក្រាស់ត្រឡប់មកវិញ តែកាសូមអង្វររបស់គេគ្មានបានផលឡើយ រាងក្រាស់នៅតែចេញទៅដដែរ ស្របពេលនោះ រឿងកាលពីជីវិតមុនក៏បានផុសឡើងនៅក្នុងខួក្បាលគេ គេធ្លាប់លុតជង្គង់ស្រែកសូមអង្វរនិងរាងក្រាស់ជាច្រើនរឿងតែសុងហុនមិនដែរខ្វល់ឡើយ
« ហិហិ....អាយយយយ!!! ហេតុអីទៅ!!» ជុងវ៉ុនក៏បានចាប់របស់ក្នុងបន្ទប់បោកប្រាស់ខ្ទេចខ្ទីពេញនិង និងបានស្រែកដោយកំហឹងនៃសេចក្តីឈឺចាប់ជាខ្លាំង
« បងមិនដែរស្រលាញ់ខ្ញុំទេ បងមិនអាចសូម្បីតែស្រលាញ់ខ្ញុំមែនទេ? អាយយយ!!» ជុងវ៉ុនស្រែកយំដូចជាមុនស្សឆ្កួត យ៉ាងអញ្ចឹង ទឹកភ្នែកស្រក់ចុះដូចបាកទំនប់ ភាពជឿជាក់ភាពទុកចិត្តទៅលើរាងក្រាស់ក៏លែងមានតទៅទៀតហើយ វាគ្រប់គ្រាន់ហើយគេលែងចង់បានក្តីស្រលាញ់អីទៀតហើយ បន្ទាប់ពីកាយំទៅយ៉ាងយូក្នុងបន្ទប់កមានសភាពស្ងាត់ឈឹង លឺតែសម្លេងដកដណ្ហើមរបស់រាងតូចប៉ុណ្ណោះ ស្របពេលនោះទូរស័ព្ទរបស់គេក៏បានលោតសាឡើងមក សានោះគឹជារបស់ហុីសុឺងដែរបានផ្ងើថាគេឈ្នះកាភ្នាល់ហើយ រឿងគ្រប់យ៉ាងវាគ្រាន់តែជាកាធ្វើអោយកើតឡើងរបស់ហុីសុឺងប៉ុណ្ណោះ តែរាងតូចមិនបានមើលឡើយ ព្រោះគេគ្មានកម្លាំងសូម្បីតែ បញ្ចេញសម្លេង បានត្រឹមតែនិយាយក្នុងចិត្ត និងសម្លឹងទៅមើលស្រមោលរបស់មុនស្សម្នាក់ដែរកំពុងឈរពីមុខគេដែរគេចាំយ៉ងច្បាស់ថានោះគឺជាលោកឆយដែរបានឈរនៅជាមួយគេពេលដែរគេស្លាប់កាលពីជីវិតមុន
« តើអ្នកមកទទួលខ្ញុំមែនទេ?» ជុងវ៉ុន លោកឆយឈរមួយកន្លែងបានត្រឹមតែអាណិតរាងតូច
« លោកនិយាយត្រូវខ្ញុំគ្មានថ្ងៃទទួលបានក្តីស្រលាញ់ពីគាត់នោះទេ»ជុងវ៉ុន ទឹកភ្នែកក៏ស្រក់ចុះមកម្តងទៀត
« តើអ្នកហត់ហើយមែនទេ?»លោកឆយក៏បានសួទៅកាន់ជុងវ៉ុន ជុងវ៉ុនក៏ញញឹមទាំងទឹកមុខនឿយហត់
« កូនប្រុសជាទីស្រលាញ់!!! ហេតុអ្វីកូនមិនផ្តើមវាសាថ្មីទៅ?»លោកឆយ បានយកដៃមកអង្អែលក្បាលគាត់ គាត់ជាអ្នកដែរតាមមើលថែរក្សាជុងវ៉ុនមកយូហើយ ព្រោះតែកំហុសរបស់ជុងវ៉ុនតែសាងកម្មពីជាតិមុនដោយសាលោក ទើបជាតិនេះជុងវ៉ុនត្រូវទទួលរងភាពឈឺចាប់ជាច្រើន
« ........»ជុងវ៉ុនមិនតបអ្វីទាំងអស់ ភ្នែករបស់គេក៏បានបឹតម្តងបន្តិចៗរហូតដល់ជិតឈឹង ស្របពេលនេះសូម្បីតែសម្លេងដកដណ្ហើមក៏លែងមានទៀតដែរ លោកឆយក៏បានចូលទៅអង្គយក្បែរជុងវ៉ុន និងកាន់ដៃជុងវ៉ុនដែរបានស្លាប់ទៅនោះ
« កូនវេទនាគ្រប់គ្រាន់ កូនល្មមនិងយល់ហើយកូនមិនគួស្រលាញ់នរណាម្នាក់ខ្លាំងដល់ថ្នាក់ធ្វើបាបខ្លួនឯងឡើយ សង្ឈឹមថាជីវិតថ្មីរបស់កូននិងប្រសើរឡើងជាងនេះ កូនសម្លាញ់សូមអោយសំណាងល្អ!!»ស្របពេលនោះពន្លឺភ្លឺចញ្ចាំងក៏បានចេញពីដៃរបស់លោកឆយនិងជុងវ៉ុន ហើយលោកឆយក៏បានរលាយទៅបាត់ងាកមកមើលខាងសុងហុនវិញ បន្ទាប់ពីបានជួយសង្រ្គោះយេរីនហើយ ទើបគេដឹងថានោះគ្រាន់តែជាល្បិចរបស់ហុីសុឺងប៉ុណ្ណោះ ធ្វើអោយគេខឹងនិងអ្នកទាំងពីរជាខ្លាំង ហេតុអីក៏លេងឆ្កួតៗបែបនេះ
« តើឯងឆ្កួតមែនទេ?.....ដឹប» សុងហុនក៏បានដាលហុីសុឺងមួយទំហឹង
« សុងហុន...ចិត្តត្រជាក់សិនទៅ!!» យេរីនក៏ចូលមកឃាត់ តែក៏ត្រូវសុងហុនរុញទៅម្ខាង
« អួយយយយ.....ហុន!!»យេរីនក៏ភ្ងាក់ផ្អើលមិនស្ទើរដែរសុងហុនប្រើកម្លាំងដាក់នាងបែបនេះ
« អ្នកទាំងពីរឆ្កួតហើយមែនទេ?!!! ហេតុអីក៏លេងឆ្កួតៗបែបនេះ!!» សុងហុនក៏ស្រែកថាអោយខ្លាំងៗ ធ្វើអោយអ្នកទាំងពីរចង់ភ័យដែរព្រោះមិនដែរឃើញសុងហុនខឹងខ្លាំងបែបនេះឡើយ
« ក៏យើងចង់ដឹងថាឯងស្រលាញ់យេរីនក៏ជុងវ៉ុននោះទៅ»ហុីសុឺង
« បឹតមាត់ថោកទាបរបស់ឯងទៅ ........ឯងក៏ដឹងថាថ្ងៃនេះជាថ្ងៃរៀបការបស់ពួកយើង តែហេតុអីឯងធ្វើបែបនះ» សុងហុនចាប់ក្រវួចក៏អាវហុីសុឺងស្រែកថាអោយពេលនោះទឹកភ្នែករបស់គេក៏ស្រក់ចុះគេសន្យានិងរាងតូចហើយថាមិនធ្វើអោយរាងតូចឈឺចាប់ទៀតទេ តែមើលពេលនេះចុះ
« ........»ហុីសុឺងក៏ស្ងាត់មាត់ពេលដែរឃើញរាងក្រាស់សុងហុនយំបែបនេះគេប្រាកដចិត្តហើយថាសុងហុនអីឡូវនេះពឹតជាស្រលាញ់ជុងវ៉ុនពឹតមែន
« ជុងវ៉ុនកាពឹតទៅឯងគឺឈ្នះហើយ!!»ហុីសុឺងនិយាយក្នុងចិត្ត បន្ទាប់ពិពួកគេសម្រួលគ្នាហើយ សុងហុនក៏នាំអ្នកទាំងពីរអោយទៅសុំទោសជុងវ៉ុន បើសិនជាទៅដល់គេឃើញជុងវ៉ុនលែងមានជីវិតនោះសុងហុននិងឈឺចាប់ខ្លាំងប៉ុណ្ណា?តើវាជាកំហុសអ្នកណាទៅ តើគួតែបន្ទោសនរណាទៅ?
YOU ARE READING
មានអូននៅក្នុងបេះដូងខ្លះផង💔
Romanceខ្ញុំមានឈ្មោះថា សុងហុន ខ្ញុំបានរៀបកានិងក្មេងប្រុសម្នាក់ដែរខ្ញុំមិនបានស្រលាញ់ ខ្ញុំបានធ្វើបាបនិងប្រងើយកន្តើយដាក់គេ ដោយសាតែគេជាមុនស្សមានចរឹកអាក្រក់ទើបបានជាធ្វើអោយខ្ញុំស្អប់គេ ប៉ុន្តែនៅថ្ងៃចុងក្រោយដែរខ្ញុំនៅសល់តែដណ្តើមចុងក្រោយទើបខ្ញុំដឹងថា មានតែគេម្នាក...