ភាគ06
បន្ទាប់ពីសុងហុនបាននាំពួកគេទៅដល់ផ្ទះហើយ សុងហុនក៏ប្រញ៉ាប់ឡើងទៅលើ គ្រាន់តែបើកទ្វាបន្ទប់ភ្លាមក្នុងបន្ទប់មានសណ្ថានភាពងងឹតតែអាចមើលឃើញព្រៀលៗបាន អ្នកទាំង3ក៏ឃើញថាក្នុងបន្ទប់មានសភាពរញ៉េរញ៉ៃជាខ្លាំង តែក៏មិនឃើញរាងតូច សុងហុនក៏បានចុចបើកភ្លើង ក៏ឃើញជុងវ៉ុនគេងលើគ្រេ
« ជុងវ៉ុន...ជុងវ៉ុន!!!»សុងហុនក៏ស្ទុះទៅរករាងតូចដែរដេកស្តូកស្តឹងនៅលើពូកនោះ សុងហុនក៏យកដៃទៅអង្អែលមុខរាងតូចថ្នមៗ ដើម្បីដាស់រងតូចព្រោះគិតថារាងតូចគ្រាន់តែគេងលក់ តែដល់តែព្យាយាមដាស់ជាច្រើនដងរាងតូចនៅតេភ្ងាក់ ទឹកមុខសុងហុនកចាប់ផ្តើមប្រែប្រួលទៅជាភ័យមួយរំពេច
« ជុងវ៉ុន ជុងវ៉ុន...អូនកុំលេងសើចនិងបងអី ឆាប់ដឹងខ្លួនឡើង!!» សុងហុនក៏ចូលទៅលើកត្រកងបីរាងតូចនិងប្រឹងអង្រួញរាងតូច តែជុងវ៉ុនហាកមិនដឹងខ្លួនឡើយ ទឹកភ្នែកសុងហុនក៏បានស្រកចុះមក យេរីននិងហុីសុឺងឃើញបែបនេះហាកមិនស្រួលកបានស្ទុះចូលទៅលើពូកដើម្បីជួយមើលជុងវ៉ុន ស្របពេលនោះយេរីននាងក៏បានយកដៃទៅដាក់នៅជិតច្រមុះរាងតុច នងក៏តក់ស្លុតនិងយកដៃខ្ទប់មាត់
« អួយយយ..ព្រះអើយ!!» នាងកចាប់ផ្តើមភ័យនិងសម្លឹងទៅសុីសុឺងទាំងររលីងរលោង ឯហុីសុឺងឃើញទឹកមុខនាងបែបនេះគេហាកដឹងយ៉ងច្បាស់ថាជុងវ៉ុនស្លាប់ហើយ
« សុងហុន.....ជុងវ៉ុន....គេ..គេស្លាប់ហើយ....» ហុីសុឺង សុងហុនលឺបែបនេះគេក៏សម្លឹងទៅមុខហុីសុឺងទាំងភ្នែកក្រហមច្រាលព្រោះតែកាយំនិងកាខឹងរបស់គេ
« វាមិនពឹតទេ.....អូនមិនអាចចាកចេញពីបងម្តងទៀតឡើយ...ឆាប់ដឹងខ្លួនឡើងមក!!បងសុំទោស ឆាប់ដឹងខ្លួនវិញមក » សុងហុនក៏បានយំទាំងភាពឈឺចាប់អោបរាងតូចនៅក្នុងដៃយ៉ាងណែន គេមិនទាន់បានផ្តល់ក្តីស្រលាញ់អោយរាងតូចពេញលេញនៅឡើយទេ គេសងមិនអស់ទេនៅអ្វីដែរខុសឆ្គងទៅលើរាងតូចឡើយ
«អូនមិនអាចទៅចោលបងបែបនេះទេ អូនមិនអាចធ្វើបែបនេះឡើយ ឆាប់ដឹងខ្លួនវិញមក បងសូមអង្វរ....»សុងហុននៅតែយំស្រែកទាមទាអោយរាងតូចដឹងខ្លួនឡើងវិញ ឯយេរីននិងហុីសុឺងបានត្រឹមតែសោកស្តាយ បើពួកគេមិនលេងឆ្កួតៗបែបនេះ ក៏មិនមានរឿងនេះកើតឡើងដែរ គេក៏មិនអាចសងជុងវ៉ុនអស់ដូចគ្នា
បន្ទាប់ពិយំសោកអស់ចិត្ត ថ្ងៃថ្មីក៏ចូលមកដល់ គ្រួសាទាំងសងខាងក៏បានដឹងលឺពីរឿងនេះ អ្នកស្រីយ៉ាងស្លុតជាខ្លាំងរហូតដល់សន្លប់នៅឯពិធីបុណ្យសប់កូនរបស់គាត់ ឯលោកយ៉ាងខឹងនិងសុងហុនជាខ្លាំង ជាថ្ងៃកាថ្មីថ្មោកបែជាធ្វើអោយកូនរបស់គាត់ស្លាប់បែបនេះ ឯសុងហុនមិនបានតតាំងអ្វីទាំងអស់ពីកាស្តីបន្ទោសពីគ្រប់គ្នា គេបានត្រឹមតែអង្គុយលុតជង្គង់នៅមុខរូបថតរបស់រាងតូចដូចមុនស្សគ្មានព្រលឹងនៅក្នុងខ្លួន គេយំឡើងគ្មានទឹកភ្នែកអោយហូមកទៀតហើយ
« កុំសោកសៅអី....យ៉ាងណាពេលនេះអូនដឹងហើយ...បងពឹតជាស្រលាញ់អូនពឹតមែន គ្រាន់តែបងសម្រេចចិត្តខុស សុងហុនបំភ្លេចអូនចោលទៅ...» សម្លេងជុងវ៉ុនក៏បានហូចូលត្រចៀករាងក្រាស់ធ្វើអោយសុងហុនបើកភ្នែកធំៗ
« វ៉ុន.....អូន...អូននៅទីនេះមែនទេ ជុងវ៉ុន....» សុងហុនក៏ស្រែកឆោឡោក្រឡេកើលក្នុងបន្ទប់ដណ្កល់សប់តែគ្មានឃើញជុងវ៉ុន ឡើយ
« ជុងវ៉ុន....ឆាប់ចេញមកអូននៅទីនេះមែនទេ....ហិហិ...ឆាប់បង្ហាញខ្លួនភ្លាមមក» ទឹកភ្នែកដែរអស់នោះកបានស្រក់មកម្តងទៀតដូចបាកទំនប់ អ្នកស្រីឃើញកូនប្រុសស្រែកយំឆ្លេឆ្លាបែបនេះគាត់ក៏ស្ទុះទៅអោបកូនប្រុសដូចគ្នាទាំងទឹកភ្នែក
« សុងហុន....ជុងវ៉ុនគេលែងនៅហើយ..កាត់ចិត្តទៅ...កូនតាំងចិត្តឡើងមក» អ្នកស្រីផាក
« ម៉ាក់...ជុងវ៉ុនគឺនៅទីនេះ គេនៅទិនេះ....ជុងវ៉ុន...» សុងហុននៅតែហៅរកជុងវ៉ុនរហូត អ្នកស្រីផាកបានត្រឹមតែយំអាណិតកូនប្រុស តែមិនអាចជួយអ្វីបានឡើយ
« ជុងវ៉ុន....កុំ...ទៅចោលបង!!» សុងហុនបាននិយាយពាក្យនេះហើយគេក៏ស្ងាត់ឈិងព្រោះតែគេបានសន្លប់បាត់ស្មារតីបាត់ទៅហើយ
ធ្មេចបើកៗ 2ខែរក៏បានរំលងហួសទៅហើយ តែបើមើលមកកាន់សុងហុនវិញគេនៅតែមិនអាចធ្វើចិត្តបានក្នុងរយះពេល2ខែនេះសុងហុនបានឃុំខ្លួនឯងនៅតែក្នុងបន្ទប់របស់គេនិងជុងវ៉ុន មួយថ្ងៃៗគិតតែពីយំអោបរូបថតជុងវ៉ុនជាប់និងដៃរហូត បាយមិននឹកទឹកមិនស្រេក បើមើលពីសភាពរបស់សុងហុនពេលនេះគឺថាយ៉ាប់មើលខ្លាំងមែនទែនស្គមស្គាំងស្លេក ដុះពុកមាត់ឯសក់ក៏វែងផងដែរ
« បងរងចាំអូនយូហើយ.....ពេលណាអូនមកវិញទៅ?» សុងហុន បាននិយាយទៅកាន់រូបថតរបសជុងវ៉ុន និយាយជាច្រើនហូហែលតែរូបថតមិនអាចឆ្លើយតបបាននោះទេ ស្តាប់ក៏មិនអាចដូចគ្នា
« អូនមិនអាណិតបងទេហេស?.....តែត្រូវហើយអូនមិនគួអាណិតបងទេ បងសមនិងទទួលបានបែបនេះ » សុងហុនក៏បានយំបន្តទៀត ពេលវេលាក៏ចេះតែដើរទៅមុខ រហូត 5ឆ្នាំក៏បានកន្លងផុតទៅទៀត ពេលនេះសុងហុនក៏រាងបានធូស្បើយជាងមុនគេបានមករស់នៅឯចម្ការបស់យាយតាគេព្រោះវាជាកន្លែងស្ងប់ស្ងាត់ និងមានទេសភាពស្រស់ស្អាតដែរអាចអោយសុងហុនរំសាយអារម្មណ៍បានខ្លះ តែសុងហុនពេលនេះគេរ់សនៅតែក្នុងចម្ការមិនចេញទៅណាហើយក៏មិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃឡើយ ងាកមកមើលក្នុងសួនច្បារក្រោយផ្ទះវិញយើងក៏ឃើញថាមានបុរសង្ហាវ័យ30ឆ្នាំសក់រាងវែងមានពុកមាត់កំពុងតែអង្គុយដាំផ្កានៅក្នុងសួនបន្ថែមទៀតនោះគ្មាននរណាទេ គឺសុងហុននេះឯង
« អ្នកប្រុស » ម្លេងស្រស់ស្រទន់របស់គីមសូនូក៏បានបង្ហើបហៅអ្នកជាចាហ្វាយខ្លួន ដែរពេលនេះសូនូគេក៏មានកាងារធ្វើផងដែរ ដោយគេគឺជាគ្រូពេទ្យ ហើយឆ្នាំនេះគេមានអយុ29ហើយ
« អូ...សូនូមិនទាន់ទៅធ្វើការទៀតឬ?»សុងហុន ក្រៅពីម៉ែដោះនិងសូនូ សុងហុនមិនសូវនិយាយជាមួយនរណាឡើយ
« គឺបន្តិចទៀតទៅហើយ អ្នកប្រុសមិនទាន់ទទួលទានអាហាទេហេស?» សូនូ
« ក៏មិនទាន់រួចដៃនៅឡើយ!!» សុងហុន ក៏បន្តធ្វើកាងារបស់គេទៀត ឯសូនូក៏មានគេផ្ងើសាមកទាញមកមើលហើយទឹកមុខប្រែជាក្រញ៉ូវភ្លាមៗ
« អរ....បើអញ្ចឹងខ្ញុំត្រូវទៅធ្វើកាសិនហើយ!!» សូនូក៏លាសុងហុនចេញទៅ ហើយក៏បានបើកឡានចេញទៅមន្ទីពេទ្យដែរគេធ្វើការ គ្រាន់តែមកដល់មន្ទីពេទ្យភ្លាម សូូនូក៏បានដើរទៅបន្ទប់កាងាគេយ៉ាងលឿន ពេលបើកទ្វាចូលក៏ឃើញថាមានបុរសសង្ហាម្នាក់កំពុងអង្គុយគងទាក់ខ្លានៅតុធ្វើការបស់គេ សូនូគ្រាន់ឃើញបែបនះម៉ួម៉ៅភ្លាមតែម្តង និងបានចូលទៅចាប់ញឹងស្លឹកត្រចៀកគេទាញចេញពីកន្លែងរបស់ខ្លួន
« អួយយយយ...អួយយយ..អួយយយឈឺណាស់ ឈឺ!!!» គែក៏ស្រែកថាឈឺនិងបានងើបចេញដើរតាមសូនូអូសគេអោយទៅអង្គុយលើសាឡុងហើយទើបប្រលែង
« ឈឺណាស់....»ពេលសូនូលែងហើយគេក៏ស្រែកសម្លក់ទៅកាន់សូនូ ឯសូនូក៏មិនចាញ់គ្នាប៉ុន្មានដែរ សម្លក់ដាក់វិញនិងបានដើរទៅអង្គុយតុធ្វើការបស់ខ្លួន
«លោកមករកខ្ញុំមានកាអី? សូនូ សួទាំងដឹងរួចហើយថាប្រុសម្នាក់នេះគ្មានមកធ្វើស្អីទេក្រៅពីរករឿងគេនោះឯង ឯបុរសដែរបានមកកូសូនូរាល់ថ្ងៃនោះមានឈ្មោះថា នីគីគឺទើបអាយុ20ឆ្នាំប៉ុណ្ណោះតែឈ្លើយខ្លាំងមែនទែនដែរហៅលោកគ្រូពេទ្យសូនូស្មើរ ដោយអាងថាគេជាកូនម្ចាស់មន្ទីពេទ្យមួយនេះធ្វើអីបានតាមតែចិត្តគ្មាននរណាហ៊ានក្អកជាមួយតែតាំងសូូនូមកធ្វើកាទីនេះមក នីគីត្រូវបានសូនូស្តីអោយឬចាប់មូលស្លឹកត្រចៀកអោយខ្មាសគេប៉ុន្មានដងហើយ តាំងពីគេអាយុ18ឆ្នាំលូវដល់20ឆ្នាំហើយ គេមកកូសូនូរាល់ថ្ងៃតែម្តង តែ1ខែនេះបាត់នីគីឈិង សូនូក៏រាងធូចិត្តតែលូវមកទៀត
« នេះជាមន្ទីពេទ្យរបស់ប៉ាខ្ញុំ ....ខ្ញុំចង់ទៅណាមកណាកបាន!!» នីគី សូនូលឺបែបនះក៏ខ្ជិលនិយាយតបតក៏បានមកធ្វើកាងារបស់គេទៅ ឯនីគីឃើញបែបនេះ ក៏បានដើរទៅជិតសូនូហើយក៏ទាញឯកសាពិនិត្យឈ្មោះអ្នកជំងឺចេញពីដៃសូនូ
« នែ...ឯងធ្វើស្អីនិង? ឆាប់អោយមកនេះ »សូនូក៏ងើបឈរទៅដណ្តើមវាពីនីគីវិញតែឈោងមិនដល់ឡើយព្រោះក្មេងនេះអាយុតិចមែន តែកម្ពស់យាយពីថាខ្ពស់ ខ្ពស់ជាងសូនូទៅទៀត
« បើខ្លាំងដណ្តើមអោយបានមក!!» នីគីក៏បានលើកដៃទៅលើអស់កម្ពស់ឯសូនូមានកាម៉ួម៉ៅមែនទែនគេអាយុបងនីគីដល់9ឆ្នាំមិនសមអោយក្មេងឆ្កួតនេះមកធ្វើបាបបានសោះ គួអោយខឹងមែន
« ឈប់រញ៉ែរញ៉ៃបានទេ អោយមកវិញមក!!»សូនូ ក៏ស្រែកថាអោយ តែនីគីមិនឈប់ឡើយផ្កើនលើសដើមឯសូនូគេចង់តែហក់វ៉ៃទេ តែក៏ខ្លាចបាត់បង់កាងាជាគ្រូពេទ្យរបស់គេ
« ដណ្តើមមិនបានខឹងហេស?» នីគី ក៏រឹតតែឌឺ សូនូឃើញបែបនេះក៏បានចូទៅអង្គុយវិញនិងមិននិយាយអ្វីទាំងអស់ នីគីឃើញបែបនេះក៏រាងភ័យដែរព្រោះសុខៗសូនូក៏ស្ងាត់ភ្លាមៗបែបនេះ
« អេ....មិនមកដណ្តើមទៀតទេ?» នីគី ក៏យកដៃទៅកេះស្មារាងតូចសូនូ
« ខ្ញុំមិនលេងជាមួយក្មេងទើបធំដូចឯងទេ!!» សូនូ នីគីលឺពាក្យថាក្មេងទើបធំបែបនេះគេក៏ខឹងភ្លាមៗ ក៏បានចាប់បង្វែលកៅអីរាងតូចពុងអង្គុយនោះអោយបែមកខ្លួន និងបានដាក់ដៃច្រតសងខាង
« មឹចនេះលោកនិយាយអី?» នីគី ក៏សួទាំងមុខមាំទៅកាន់សូនូ សូនូឃើញបែបនះក៏រាងព្រឺតិចដែរ ក្មេងម្នាក់នេះមិនដែរធ្វើមុខបែបនេះដាក់គេទេ
« គ្មានទេ...ឆាប់ចេញទៅ...ទីនេះមិនមែនកន្លែងឯងចេញចូលលេងសប្បាយទេ» សូនូក៏រុញទ្រូងនីគីអោយចេញពីខ្លួន
« ក៏បាន....»នីគីក៏សម្រួលអារម្មណ៍មកវិញនិងបានងើបចេញពីសូនូ ឯសូនូកសម្រួលឥរិយាបទអោយត្រឹមត្រូវមកវិញដូចគ្នា តែនីគីមិនចប់ត្រឹមិងទេគេនៅតែរញ៉េរញ៉ៃសូនូដូចដើមចឹងឯងងាកមកមើល សុងហុនឯនេះវិញ បន្ទាប់ពីដាំផ្កាហើយអស់ គេក៏បានចេញមកមើលនៅឯជើងភ្នំបន្តិច ទេសភាពនៅទីនេះពឹតជាស្អាតមានទឹកហូ ថ្លាឆ្វង់ ដើមឈឺជាម្លប់ត្រជាក់និងមានស្មៅខៀវស្រងាត់ផង ខ្យល់ក៏បករំភើយរំផាត់ ត្រជាក់ស្រួលពេកសុងហុនក៏បានដាក់ខ្លួនផ្អែកដើមឈើនៅជិតមាត់ទឹក មួយសន្ទុះក្រោយមកក៏បានគេងលង់លក់ បាត់ទៅ ហើយគេក៏បានយល់សុបិន្តឃើញទិន្ធភាពនៃពិធីរៀបកាមួយកន្លែង ដែរកូនកម្លោះគឺជាគេនេះឯង
« កូនកម្លោះអាចបើករបាំងមុខកូនក្រមុំបានហើយ....» លោកអាចារ្យ ឯសុងហុននៅក្នុងសុបិន្តនោះ គេក៏ថានេះគ្រាន់ជាសុបិន្តប៉ុណ្ណោះ គេក៏បានបើករបាំងមុខរបស់កូនក្រមុំចេញ ក៏ឃើញថានោះគឺជា ជុងវ៉ុនរបស់គេនេះឯង
« ជុង....វ៉ុន!!» សុងហុនហាកគាំងតើយូប៉ុណ្ណាហើយដែរគេមិនដែរសុបិន្តឃើញរាងតូចទៀតនោះ
« ត្រូវខ្ញុំគឺជុងវ៉ុន......តែមិនមែនជុងវ៉ុនរបស់លោកទៀតទេ.....» ជុងវ៉ុនក៏បានដកកាំបឹតមកចាក់រាងក្រាស់មួយកាំបឹត ចំបេះដូងឯសុងហុនក៏បានដេកដួលទៅនិងដី តែដៃគេនៅតែព្យាយាមឈោងចង់ចាប់ជុងវ៉ុន ស្របពេលភ្នែករបស់គេបឹតម្តងបន្តិចៗ ម្ចាស់រាងកាយដើមដែរជាសុងហុននេះវិញ ទឹកភ្នែកក៏ចាប់ផ្តើមហូចុះមកហើយភ្នែកក៏ចាប់ផ្តើមបើកឡើងម្តងបន្តិចៗ
« តើវាយូប៉ុណ្ណាហើយដែរបងមិនដែរសុបិន្តឃើញអូន?» សុងហុន ក៏បានយកដៃមកស្ទាបទ្រូងខាងឆ្វេងដែរបានសុបិន្តថាជុងវ៉ុនចាក់គេនោះ
« បងពឹតជានឹកអូនណាស់!!»សុងហនក៏យំរឹតតែខ្លាំងទោះប៉ុន្មានឆ្នាំចុងក្រោយនេះគេធ្វើដូចធម្មតាតែកាពឹតគេពឹតជានឹករាងតូចណាស់ គេតែងតែសង្ឈឹមថាថ្ងៃណាមួយរាងតូចនិងត្រឡប់មកវិញ តើគេអាចឆ្លងពេលវេលាដូចមុនបានទេ?
បន្ទាប់ពីខូចចិត្តអស់ជាយូសុងហុនក៏បានសម្រួលអារម្មណ៍មកវិញ និងបានងើបចេញពីទីនោះដើម្បីទៅធ្វើការបស់គេបន្តទៀតទៅ បន្ទាប់ពីកាងារួចហើយអស់ក៏ដល់ពេលប្រលប់ល្មមសុងហុនក៏បានទៅងូតទឹករៀបចំខ្លួន ងូតទឹករួចកមកឈរបង្ហាញរាងសង្ហានៅពីមុខកញ្ចក់ឈរជូតសក់ ស្របពេលនោះកញ្ចក់នោះក៏បានភ្លឺ សុងហុនក៏បានសម្លឹងមើលស្រាប់តែរឿងនឹកស្មានមិនដល់នោះគឺ សុងហុនបានសម្លឹងឃើញសុងហុនម្នាក់ទៀតនៅក្នុងកញ្ចក់បើតាមមើលរូបរាង ដូចជាគេនៅវ័យ17 18ឆ្នាំ កាលគេនៅរៀនវិទ្យាល័យនៅឡើយសុងហុនហាកមិនជឿនិងភ្នែកគេបានយកដៃទៅប៉ះកញ្ចក់តែស្រាប់តែឈឺ មិនអាចប៉ះបាន
« តើឯងជាអ្នកណា?» សុងហុន
« ខ្ញុំគឺជាឯង....»សុងហុនក្នុងកញ្ចក់ក៏ឆ្លើយមកវិញ ឯសុងហុនក៏គាំង ចុមចេះតបមកវិញទៀតនេះមិនមែនគេរវើយរវាយទេឬ?
YOU ARE READING
មានអូននៅក្នុងបេះដូងខ្លះផង💔
Romanceខ្ញុំមានឈ្មោះថា សុងហុន ខ្ញុំបានរៀបកានិងក្មេងប្រុសម្នាក់ដែរខ្ញុំមិនបានស្រលាញ់ ខ្ញុំបានធ្វើបាបនិងប្រងើយកន្តើយដាក់គេ ដោយសាតែគេជាមុនស្សមានចរឹកអាក្រក់ទើបបានជាធ្វើអោយខ្ញុំស្អប់គេ ប៉ុន្តែនៅថ្ងៃចុងក្រោយដែរខ្ញុំនៅសល់តែដណ្តើមចុងក្រោយទើបខ្ញុំដឹងថា មានតែគេម្នាក...