" បង ohm ធ្វើអ្វីនឹង ?" Phuwin បានចូលមករកពួកគេទាំងពីរទាំងក្នុងដៃមានកែវទឹកមួយកែវមកជាមួយផងដែរ
" អ្នកទាំងពីរធ្វើអីនឹង " phuwin មកដល់ក៏សួរព្រោះយប់ស្មើនេះគេគ្រប់គ្នាចូលគេងអស់ទៅហើយនៅឡើយតែគាត់ពីរនឹងមិនដឹងជានៅធ្វើស្អី
" គ្មានអី ឯងចុះមកក្រោមធ្វើអីយប់ស្មើនេះទៅហើយមិនដេកទេឬ "ohm ក៏ប្រលែងរាងតូចវិញព្រោះអ្នកជាប្អូនបានចូលមករកពួកគេ
" ក៏ខ្ញុំចុះមករកទឹកផឹកនេះអី "phuwin លើកកែវទឹកឲ្យ ohm មើល
" បើអញ្ចឹងក៏ទៅសម្រាកវិញទៅស្អែកបងមានការងារឲ្យធ្វើច្រើនទៀត "ohm ក៏ដេញប្អូនប្រុសឲ្យទៅខាងលើសម្រាកវិញព្រោះនាយនៅចង់និយាយរឿងឲ្យដាច់ស្រេចជាមួយរាងតូច Nanon សិន
" បងប្រាកដហើយថាគ្មានរឿងអី "phuwin សួរទាំងលើកចិញ្ចើមព្រោះនាយមើលទឹកមុខនាយតូចឯម្ខាងនោះដូចជាមិនសូវស្រួលសោះ
" ប្រាកដលើសពីប្រាកដមែនទេ Nanon "ohm
" អឹម~ មែនហើយបាទ គ្មានរឿងអីពិតមែន"Nanon
" បើអញ្ចឹងខ្ញុំទៅសម្រាកវិញហើយ good night ណាបាទ "phuwin ក៏លើកទឹកផឹកហើយក៏ឡើងទៅខាងលើដើម្បីសម្រាកវិញ
" ប្អូនលោកទៅវិញហើយលោកក៏ល្មមទៅវិញដែរយប់អាត្រាធ្យហើយរំខាន " Nanon បម្រុងទៅខាងក្នុងដើម្បីសម្រាកវិញតែនាយក្រាស់នៅតែរករឿងគេ
" យើងនិយាយជាមួយឯងមិនទាន់ចប់ "ohm
" តែវារំខានខ្ញុំដេក បើចង់និយាយចាំព្រឹកស្អែកទៅ ខ្ញុំងងុយដេកលោក យល់?"Nanon ក៏ចូលទៅខាងក្នុងបន្ទប់ហើយបិទទ្វារចាក់គន្លឹះយ៉ាងលឿន
" Nanon korapat បើកទ្វារយើងនិយាយមិនទាន់ចប់ "ohm គោះទ្វារខ្លាំងៗសារជាថ្មី តែលើកនេះសោកស្ដាយផងនាយតូច Nanon មិនព្រមបើកទ្វារទៀតនោះទេ ។ ដោយហេតុថាគោះទ្វារជាយូរទៅកាន់តែយូរទៅហើយនាយតូចមិនព្រមបើកទ្វារមកវិញនាយក៏សម្រេចចិត្តថាទៅបន្ទប់វិញ ព្រោះនាយគោះទ្វារចង់របូតហើយនាយតូចនៅតែមិនបើកឲ្យដដែល
ពេលយប់ក៏បានកន្លងហួសទៅយ៉ាងឆាប់រហ័ស ពេលព្រឹកក៏បានឈានមកដល់យ៉ាងលឿន មនុស្សម្នានាំគ្នាចេញទៅធ្វើការរបស់ពួកគេរៀងៗខ្លួន