ថ្ងៃថ្មីក៏បានឈានចូលមកដល់យ៉ាងឆាប់រហ័ស នាយកម្លោះសង្ហារ pond naravit ក៏បានរើរបស់របរត្រឡប់មកកាន់ផ្ទះរបស់ខ្លួនវិញទាំងព្រឹកព្រលឹម ។ អ្នកបម្រើនៅក្នុងផ្ទះកំពុងត្រៀមខ្លួនរងចាំទទួលអ្នកប្រុសរបស់ពួកគេត្រឡប់មកវិញ
" សូមស្វាគមន៍ការត្រឡប់មកផ្ទះវិញអ្នកប្រុស " អ្នកបម្រើនៅក្នុងផ្ទះ នាំគ្នាអោនគោរពតែរាងក្រាស់វិញមិនបានខ្វល់ជាមួយអ្នកណាទាំងអស់ គេដើរសម្ដៅចូលទៅខាងក្នុងផ្ទះយ៉ាងលឿនទាំងទឹកមុខមាំ
" ពុទ្ធោ អើយអ៊ំនេះអ្នកប្រុសទៅបាត់អស់បីបួនឆ្នាំហើយមកវិញនៅតែធ្វើមុខមាំទៀត " អ្នកបម្រើស្រីៗ នាំគ្នានិយាយទៅម៉ែដោះដែលឈរក្បែរនោះ ។ pond naravit កាលពីគេនៅក្នុងផ្ទះគ្នាដែលចេះញញឹមដាក់អ្នកណាទេ និយាយទៅគឺមុខងាប់យកហ្មង
" បិទមាត់ពួកនាងទៅបើមិនចង់អត់ការងារធ្វើទេនោះ" ម៉ែដោះ" ខ្ញុំនិយាយការពិតតើអ៊ំ មាននិយាយអីខុសឯណា "
" បានហើយ ឆាប់បំបែកគ្នាទៅ " ពួកអ្នកបម្រើក៏នាំគ្នាទៅធ្វើការងាររបស់ពួកគេវិញព្រោះនេះគឺជាបញ្ជារបស់ម៉ែដោះ
" Pond នេះកូនមកវិញហើយហ៎ ដឹងទេថាម៉ាក់នឹកកូនខ្លាំងប៉ុណ្ណា "ម៉ាក់ pond ក្រោកចេញពីសាឡុងចូលទៅអោបកូនប្រុសពោរពេញទៅដោយក្ដីនឹករលឹកជាខ្លាំង
" បាទអ្នកម៉ាក់កូនត្រឡប់មលវិញហើយ កូនក៏នឹកអ្នកម៉ាក់ដូចគ្នា "pond ក៏អោបអ្នកម៉ាក់ខ្លួនវិញដោយក្ដីនឹករលឹក
" លើកនេះកុំចេញពីផ្ទះទៀតណាកូន" មា៉ក់pond អង្អែលក្បាលកូនតិចៗជាការអង្វរព្រោះគាត់មិនចង់រស់នៅឃ្លាតពីកូនប្រុសនោះទេ
" ខ្ញុំមិនធានាទេម៉ាក់ ខ្ញុំសុំទៅបន្ទប់សិនហើយ"pond នាយក៏ឡើងទៅខាងលើសម្រាកបាត់ទៅ
ក្រឡេកមកមើលគ្រួសារឯខាងនេះវិញ ថ្ងៃនេះជាថ្ងៃសៅរ៍អញ្ចឹងហើយ phuwin គឺទំនេរពីការសិក្សាឯរឿងដែលកើតឡើងគេកាលពីយប់មិញនេះគេមិនបានប្រាប់អ្នកណាទេ
" បង Nanon បាទ ថ្ងៃនេះខ្ញុំទំនេរ បង ទៅដើរលេងជាមួយខ្ញុំបន្តិចទៅបានទេ "phuwin