មិនដល់ 20 នាទីផងឡានសេរីទំនើបមួយគ្រឿងក៏បានបើកមកដល់មុខផ្ទះរបស់លោក pawat បន្ទាប់ពីបានមកដល់ ហើយនាយតូច Nanon ក៏បានប្រញាប់ចូលទៅក្នុងផ្ទះយ៉ាងលឿន ឯនាយក្រាស់ក៏មិនទាន់ទៅវិញភ្លាមៗនោះទេគឺគេនៅឈរមើលផ្ទះរបស់លោក pawat មួយសន្ទុះធំ តែពេលនោះមិនដឹងថានាយតូចដើរមកពីណាទេដោយក្នុងដៃរបស់គេមានសត្វឆ្មាមួយក្បាលផងដែរ
" អេ តើអាលោកឯងមកឈរមើលអីនៅមុខផ្ទះរបស់ខ្ញុំនឹង ?" រាងក្រាស់ឮសម្លេងនោះហើយក៏ងាកទៅរកប្រភពសម្លេង
" អេអេ នេះកុំប្រាប់ណាថាមានបំណងមិនល្អមកលើគ្រួសាររបស់ខ្ញុំនោះ "phuwin ចង្អុលមុខនាយក្រាស់
" ខួរក្បាលឯងគិតចេញតែរឿងឥតប្រយោជន៍បែបនេះទេមែនទេ "pond គេគ្រាន់តែជួនមិត្តរបស់គេមកសោះតែនាយតូចបែរជាគិតថាគេមានបំណងមិនល្អទៅវិញ
" ឬក៏មិនពិត មើលចុះ មើលចុះ ក្រសែភ្នែក បែបនៀក មានបំណងអីមិនខានទេ " phuwin ក្រសែភ្នែកដែលនាយក្រាស់មើលមកកាន់គេនោះគឺមិនល្អប៉ុន្មានទេ នាយប្រាកដជាបំណងអីម្យ៉ាងហើយ
" បំណងច្បាស់ជាមានហើយ តែមានជាមួយឯង..."pond ចូលទៅចាប់ដៃនាយតូចជាប់ទាំងទឹកមុខព្រានធ្វើឲ្យនាយតូចទម្លាក់សត្វឆ្មាដែលនៅក្នុងដៃនោះចុះភ្លាមៗព្រោះគេចង់បេះដៃនាយក្រាស់ចេញ
" អួយ បំណងស្អីលែងដៃយើង "phuwin ចាប់ផ្តើមរើចេញពីនាយក្រាស់ខ្លាំងៗ ព្រោះតែនាយក្រាស់បានចាប់ដៃគេទាំងពីរជាប់
" នៅឲ្យស្ងៀមទៅបើមិនចង់ឈឺខ្លួន "pond និយាយគម្រាមនាយតូចទាំងគ្រឺតសម្ដី
" អត់ លែងអញ ជួយផង ជួយផង "phuwin រឹតតែប្រឹងរើចេញពីនាយបន្ថែមទៀត លើកនេះគេរើផងស្រែករកជំនួយផង
" អាយ~"
ដោយសារតែ phuwin ប្រឹងរើចេញពីនាយក្រាស់ខ្លាំងពេកថែមទាំងព្យាយាមរុញនាយចេញទៀតផងនោះទើបធ្វើឲ្យគេត្រូវផ្ងាកក្រោយក្រឡិចជើងដួលទៅក្រោយមួយទំហឹងព្រមជាមួយរាងក្រាស់ផងដែរព្រោះនាយបានចាប់ដៃនាយតូច តែក៏ជាសំណាងល្អដែលបាននាយក្រាស់យកដៃទៅទ្រក្បាលរាងតូចទាន់ទើបធ្វើឲ្យក្បាលរាងតូចនៅលើដៃរាងក្រាស់មិនបានប៉ះនឹងឥដ្ឋទាំងអស់នោះ ( កន្លែងនឹងគេចាក់សាប )