ព្រឹកថ្មីក៏បានមកដល់ រាងតូចនឹងរាងក្រាស់ក៏បានរៀបចំខ្លួនចេញទៅធ្វើការដូចជាសព្វមួយដង តែរាងតូចហាក់ដូចជាអស់កម្លាំងខ្លាំងណាស់តាំងពីចូលឡានមកគឺសម្ងំគេងយកតែម្ដង
" ហ្អឹស~ នេះទៅធ្វើអីមកនឹងទើបសភាពពិបាកមើលបែបនេះ "ohm បើកឡានបណ្ដើរងាកទៅមើលនាយតូចដែលកំពុងតែគេងលង់លក់នោះបណ្ដើរទាំងលួចញញឹមក្រវីក្បាលជាការហួសចិត្ត
ថ្ងៃនេះនាយតូច phuwin មិនបានមកជាមួយពួកគេនោះឡើយគឺគេមកឡានផ្សេងទៀតដែលមានអ្នកបើកឡានជាអ្នកជួនមក
" ហ្អឹម~ លោក តើអាចឈប់នៅត្រង់នោះបន្តិចតើបានដែរទេ " Nanon ភ្ញាក់ពីការគេងទាំងមមីមមើគេច្រលីភ្នែកតិចៗដើម្បីឲ្យស្វាងងងុយគេង
" ឈប់ធ្វើ "ohm ឆ្លើយតបទាំងមិនបានមើលមុខអ្នកម្ខាងទៀត
" ខ្ញុំឃ្លាន លោកយល់ដែរទេគឺឃ្លាន "Nanon គេមិនត្រឹមតែឃ្លានទេនៅពេលនេះនោះគឺទាំងល្វើយទាំងអស់កម្លាំងព្រោះថាយប់មិញនេះគេមិនបានគេងពេញមួយយប់ទៅហើយ
" តែយើងមិនឃ្លាន "ohm ឆ្លើយយ៉ាងហីៗ
" លោកមិនឃ្លានតែខ្ញុំឃ្លាន ក្រពះមិនបានជាប់គ្នាទេលោកមិនឃ្លានក៏អត់ទៅតែពេលនេះខ្ញុំឃ្លាន ឈប់ឲ្យបន្តិចមកណាសុំអង្វរ "Nanon លើកដៃសំពះនាយក្រាស់ទាំងទឹកមុខកម្សត់ព្រោះតែគេឃ្លានខ្លាំងពិតមែន
" ឯងជាក្មេងឬយ៉ាងម៉េចបានគ្រាន់តែឃ្លានសោះរកយំដែរ "ohm នាយពិតជាអស់សំណើចនឹងនាយតូចណាស់មើលចុះដូចក្មេងវង្វេងម៉ែអញ្ចឹង
" ក៏មកពីលោកមិនឈប់ឲ្យខ្ញុំទិញអីញុាំនឹងហើយ ណាណា ឈប់បន្តិចសិនមកណា "Nanon អង្រួនដៃនាយក្រាស់តិចៗជាការអង្វរក វិធីនេះក៏បានដូចចិត្តពិតមែនគឺនាយក្រាស់ព្រមឈប់ឲ្យគេពិតមែន គឺនាយបានឈប់នៅមុខហាងនំមួយកន្លែងដែលមានដាក់តាំងលក់នំជាច្រើនប្រភេទ មានដូចជា cake អីជាដើម
" ហុឺស ឲ្យលឿនឡើងទៅយើងមិនចូលចិត្តចាំយូរទេ ប្រយ័ត្នបានដើរទៅធ្វើការ "ohm ឈប់ឡានឲ្យនាយតូចរួចហើយគេក៏ដកយកទូរសព្ទមកមើលភ្លែត
" យើងឈប់ឲ្យហើយម៉េចក៏មិនឆាប់ចុះទៅ "ohm ដោយឃើញនាយតូចមិនព្រមចុះទើបនាយសួរទៅកាន់គេទាំងចងចញ្ចើមចូលគ្នា