កាត់មកដល់ព្រឹកថ្មី ភ្លាមយើងក៏បានឃើញថារាងតូច Nanon រួមជាមួយរាងតូច phuwin បានដើរចូលមកក្នុងក្រុមហ៊ុនព្រមគ្នាជាមួយនឹងរាងក្រាស់ អ្នកនៅក្នុងក្រុមហ៊ុនទាំងមូលបានបោះភ្នែកនាំគ្នាមើលមករាងតូច Nanon សឹងតែគ្រប់គ្នាព្រោះតែនាយតូចជាមនុស្សប្លែកមុខ
" Phuwin ថ្ងៃនេះបងមានប្រជុំពេលថ្ងៃត្រង់ ពេលឯងចប់ការងារក៏ទៅផ្ទះមុនទៅមិនចាំបាច់រងចាំបងនោះទេ " ohm ក្រោយពីចូលក្នុងជណ្តើរយន្តរួចមករាងក្រាស់ក៏បាននិយាយទៅកាន់ប្អូនប្រុសដែលនៅឈរម្ខាងខ្នងរបស់នាយ
" បាទ "phuwin គេក៏មិនចង់នៅក្នុងក្រុមហ៊ុនយូរដែរបន់ឲ្យតែដល់ម៉ោងចប់ការងារនោះទេព្រោះបុគ្គលិកនៅទីនេះមើលគេហាក់មិនពេញចិត្តនូវវត្តមានរបស់នាយឡើយ
" ចុះខ្ញុំនោះលោកទៅវិញបានពេលណា " Nanon អារម្មណ៍របស់គេមិនល្អនោះឡើយព្រោះតាំងពីបោះជំហានចូលមកក្នុងក្រុមហ៊ុននេះមកហាក់ដូចជាកំពុងចូលក្នុងហ្វូងសត្វខ្លាយ៉ាងដូច្នេះ បើគេប្រហែលពេលណាប្រហែលខ្លាត្របាក់សុីហើយ
" ឯងទៅវិញបានពេលណាដែលយើងត្រឡប់ទៅ"ohm សម្ដីគ្មានជាតិនិយាយហើយ ជណ្ដើរយន្តក៏បានបើកឡើងព្រោះបានមកដល់ជាន់ដែលពួកគេត្រូវមកហើយ មកដល់រាងក្រាស់ក៏បានដើរចេញហើយសម្ដៅទៅបន្ទប់ធ្វើការរបស់នាយ ឯ phuwin ឃើញរាងតូច Nanon នៅឈរឡែឡង់ក៏ប្រាប់ថាឲ្យតូចទៅតាមរាងក្រាស់
" បងទៅតាមបង ohm ទៅ "phuwin
" ចុះអ្នកប្រុសនោះ មិនទៅតាមអាបុិនោះទេឬ?"Nanon
" ខ្ញុំត្រូវទៅបន្ទប់ធ្វើការរបស់ខ្ញុំ បងឆាប់ទៅតាមគាត់ទៅកុំឲ្យគាត់ខឹងទាន់ ហើយមួយទៀតបងហៅខ្ញុំថា phuwin មកហៅអ្នកប្រុសពិបាកស្ដាប់ណាស់ ខ្ញុំទៅមុនហើយ បាយបាយ "phuwin ក៏បានដើរទៅបន្ទប់ធ្វើការរបស់នាយបាត់ទៅ ឯនាយតូចគេទៅចោលអស់ហើយក៏បានដើរចេញទៅតាមរាងក្រាស់ពីក្រោយទាំងរត់ព្រោះខ្លាចមិនទាន់នាយ
" អេលោកចាំផង "Nanon រត់ទៅមួយទំហឹង ឯនាយក្រាស់ក៏បានឈប់នៅឆ្កឹងមួយកន្លែងមុខបន្ទប់ធ្វលការជាហេតុធ្វើឲ្យនាយតូចដែលមកមួយទំហឹងនោះចាប់ហ្វាំងមិនទាន់ក៏បុកនឹងខ្នងនាយមួយទំហឹង