តាមចិត្ត

229 42 10
                                    

      ព្រឹកថ្ងៃថ្មី នៅក្នុងក្រុមហ៊ុន NRVG បុគ្គលិកនាំគ្នាម្នីម្នារត់ចែកដៃចែកជើងគ្នាដើម្បីបំពេញការងាររបស់ពួកគេតែរៀងៗខ្លួន

" លោកប្រធាន នេះអ្នកនាងលេខាដែលទើបមកដាក់ពាក្យ ធ្វើការបាទ " 

" ហ្អឹម~ នាំនាងទៅធ្វើការនៅកន្លែងរបស់នាងទៅ"រាងក្រាស់ ឆ្លើយតបទាំងមិនងើបមើលមុខអ្នកទាំងពីរនោះបន្តិចសោះ ឯនាងក្រមុំដែលខំរៀបខ្លួនរៀបរឹកពារនោះក៏កើតការក្ដៅក្រហាយមកឆេវៗព្រោះតែរាងក្រាស់មិនបានចាប់អារម្មណ៍មកលើនាងសូម្បីតែបន្តិចតែមុខនាងក៏គេមិនមើលផង

" អេលីណា មកតាមខ្ញុំមក "

" ច៎ាស " នាងក៏ដើរចេញទៅវិញជាមួយបុគ្គលិកដែលមកជាមួយទាំងមិនភ្លេចលួចងាកទៅមើលរាងក្រាស់ដែលកំពុងតែឈ្ងោកមុខមើលឯកសារនោះឡើយ

" នេះតុធ្វើការរបស់នាង បើសិនជាលោកប្រធានមិនហៅឬក៏មិនមានការងារអីសំខាន់ទេកុំចូលទៅរំខានលោកប្រធានឲ្យសោះនាងយល់ទេ " មុននឹងចាកចេញទៅធ្វើការរបស់ខ្លួនវិញបុគ្គលិកនោះបានឆ្លៀតផ្ដាំទៅនាងក្រមុំ

" នាងកញ្ចាស់ចេះដឹងច្រើនណាស់ " អេលីណា និយាយពេលដែលបុគ្គលិកនោះចេញទៅបាត់ បន្ទាប់មកនាងក៏អង្គុយធ្វើការរបស់នាងតែភ្នែកលួចដៀងទៅមើលតែបន្ទប់ធ្វើការរបស់រាងក្រាស់

       នៅឯផ្ទះរបស់លោក pawat ឯនេះវិញ រាងតូច phuwin មិនទាន់ទៅធ្វើការវិញនៅឡើយទេពោលគឺគេសុំច្បាប់សម្រាកមួយថ្ងៃទៀតព្រោះនៅមិនទាន់ស្រួលខ្លួននៅឡើយ

តុក~តុក~

" Phuwin បងគឺ Nanon  ណា " សម្លេងគោះទ្វារពីខាងក្រៅរួមជាមួយសម្លេងហៅពីខាងក្រៅមកធ្វើឲ្យរាងតូចដែលទើបតែងូតស្លៀកពាក់ខោអាវហើយក៏ប្រញាប់ទៅបើកទ្វារ

" បង non មានការអ្វីមែនទេ ចូលមកខាងក្នុងសិនមក  " រាងតូចបើកទ្វារឲនាយតូចចូល មកខាងក្នុងព្រោះឃើញនៅក្នុងដៃរបស់ Nanon មានម្ហូបអាហារមួយថាសមកផងដែរ

" បងលើកអាហារមកឲ្យ នេះនៅក្ដៅៗឆាប់ញុាំទៅ "

" អរគុណបងច្រើនហើយ ការពិតបងមិនបាច់លើកមកក៏បានខ្ញុំអាចចុះទៅញុាំនៅខាងក្រោមបានតើ " រាងតូចញញឹមពព្រាយឲ្យតែបាននៅជិត Nanon គេមានអារម្មណ៍ល្អដូចជានៅជាមួយបងប្រុសម្នាក់អញ្ចឹង

YOU ARE MY OF LOVE❗Where stories live. Discover now