អេលីណាក៏ឈរចាំរាងក្រាស់នៅមុខហាងអាហារព្រោះគិតថានាយនឹងមកទទួលនាងទៅវិញតែនេះកន្លងទៅជិតកន្លះម៉ោងហើយមិនឃើញស្រមោលរាងក្រាស់មកវិញនោះទេ
" អ្នកនាងនៅចាំលោក pond ទៀតឬ ? " លោក អាថាន់ ក៏សួរទៅកាន់នាងក្រមុំដែលឈរនៅខាងមុខហាង
" ច៎ាស ខ្ញុំចាំលោកប្រធានត្រឡប់មកវិញ " អេលីណា តបទាងញញឹម មិនសម ព្រោះនាងដឹងខ្លួនឯងច្បាស់ណាស់ថារាងក្រាស់មិនមកវិញនោះទេ
" ខ្ញុំថាលោក pond មិនមកវិញនោះទេអ្នកនាងទៅជាមួយខ្ញុំទៅ " អេលីណា នាងក៏យល់ព្រមហើយឡើងឡានជាមួយនាយទៅ
ងាកមកមើលរាងក្រាស់នឹងរាងតូចវិញ ពេលនេះរាងក្រាស់បានបើកឡានមកដល់ផ្ទះរបស់រាងតូចហើយ មកដល់ភ្លាមរាងតូចក៏ស្រវ៉ាបើកទ្វារឡានចេញ តែបើកមិនបានព្រោះរាងក្រាស់ log សោរឡានជាប់
" លោកចាក់សោរទ្វារឡានធ្វើអី " រាងតូច ខឹងឆេវព្រោះតែនាយនេះមិនព្រមលែងគេងាយៗពិតមែន
" អូនចង់ទៅទាំងបែបនឹងពិតមែនហ៎? " រាងក្រាស់ តបទាំងទឹកមុខស្រពាប់ស្រពោន
" អឺ ខ្ញុំចង់ចូលផ្ទះ មិនចង់នៅឃើញមុខឯងទេ" នាយងាកមុខចេញរួចក៏អោបដៃខ្លួនឯងជាប់
" បងគួរឲ្យស្អប់ដល់ម្លឹងឬ "
" ............ " ស្ងាត់មិនមានចម្លើយឆ្លើយតបឡើយ
" ចង់ធ្វើអី នឹង " រាងតូចស្រែកចាចពេលដែលដៃមាំក្រាស់ស្រាប់តែលូកចាប់ខ្សែក្រវ៉ាត់របស់គេ ( ខ្សែក្រវ៉ាត់ឡានហេណា🌚)
" បងដោះខ្សែក្រវ៉ាត់ឲ្យអូននឹងណា ក្រែងអូនចង់ទៅផ្ទះមិនអញ្ចឹងហី ឬអូនគិតថាបងចង់ធ្វើអី " រាងក្រាស់ ងើបសម្លឹងទៅមើលមុខរាងតូច ស្របពេលនោះមុខអ្នកទាំងពីរនៅជិតៗគ្នាព្រោះតែរាងក្រាស់អោនដោះខ្សែក្រវ៉ាត់ឲ្យរាងតូចនោះអី
" គ្មាន... គ្មាន គិតស្អីទេ ប្រញាប់បើកទ្វារឡានឲ្យខ្ញុំទៅ ខ្ញុំខ្ពើមនៅជិតលោកឯងណាស់ " រាងតូចហាក់ភាំងៗរកនិយាយមិនចង់ត្រូវ ព្រោះតែមិញនេះគេនៅជិតមុខរាងក្រាស់ពេក
" ថ្ងៃក្រោយពួកយើងអាចជួបគ្នាម្ដងទៀតបានទេ " ចុះចេញពីឡានភ្លាមរាងតូចក៏ប្រុងរត់ចូលផ្ទះភ្លាមតែក៏បង្អាក់ដំណើរភ្លាមៗពេលរាងក្រាស់និយាយទៅកាន់គេ