EPISODE3: សម្តែង
« ហេតុអី? ហ៉ឹកៗ ហេតុអីពួកគេធ្វើបាបខ្ញុំម៉្លេះ? អ្ហឹក! » ស៊ុងហ៊ុន ដើរតាមដងផ្លូវទាំងទឹកភ្នែកសស្រាក់ គ្រាន់តែកើតមកក្រ ខុសមែនទេ? បើរើសបាន គេក៏ចង់មានដែរ!!
« ស៊ុងហ៊ុន... »
« សិស្សច្បង... » ហ៉ីស៉ឺង សម្លឹងមើលទៅស៊ុងហ៊ុនទាំងអារម្មណ៍ច្របូកច្របល់ ចិត្តមួយខ្ពើមរអើម ចិត្តមួយអាណិត ព្រោះគេមិនដែលកើតមកលំបាក ពេលឃើញស្ថានភាពអ្នកចំពោះមុខបែបនេះ គេហាក់រំជួលចិត្តអាណិតបន្តិចដែរ។
« ទៅប្តូរសម្លៀកបំពាក់ចេញសិនទៅ គេមើលមកច្រើនណាស់... » ស៊ុងហ៊ុន ក្រឡេកមើលជុំវិញទើបដឹងថា មនុស្សម្នាដែលដើរឆ្លងកាត់ទីនោះ កំពុងសម្លឹងមើលមកគេទាំងខ្ទប់ច្រមុះ ក៏ព្រោះគេរត់ចេញមកទាំងខោអាវសើមដោយទឹកកខ្វក់។
+Condo heeseung
« បងមានតែសម្លៀកបំពាក់បែបនេះ! ឯងយកទៅដូរសិនទៅ! » ហ៉ីស៉ឺងហុចខោខ្លីក្រណាត់ និង អាវសធម្មតាមួយឈុតទៅកាន់ស៊ុងហ៊ុន តាមធម្មតាគេមកស្នាក់នៅខុនដូតែថ្ងៃសម្រាកប៉ុណ្ណោះ ដូច្នេះគេមានតែខោអាវវាលៗរលុងៗ។
« អរ..ហ្ហឹក...អរគុណសិស្សច្បង »
« អ៊ឹម! » ស៊ុងហ៊ុន កាន់ខោអាវចូលបន្ទប់ទឹកដែលមានក្នុងបន្ទប់ស្រាប់។ ហ៉ីស៉ឺង សម្លឹងមើលទៅគេរហូតដល់គេបិទទ្វាបន្ទប់ទឹកបាត់ ទើបងាកមកវិញ។
« ហ៉ើយ!!! ធ្វើជាសុភាពបុរសពិតជាតឹងទ្រូងណាស់!! » នាយដកដង្ហើមធំ អាចនិយាយបានថា ទោះបីគេអាណិត ប៉ុន្តែចិត្តស្អប់ ចិត្តខ្ពើមរអើម វាច្រើនជាង។ គ្រប់យ៉ាងដែលគេធ្វើគឺសុទ្ធតែជាការសម្តែង!
30នាទីក្រោយ ៚
« ខ្ញុំពិតជាអរគុណ សិស្សច្បងខ្លាំងណាស់! ខ្ញុំ... » បន្ទាប់ពីសម្អាតខ្លួនរួចរាល់ ពួកគេក៏អង្គុយនិយាយគ្នាតិចតួចនៅលើសាឡុង។
« មានរឿងចំពោះឯង? ទើបបានជាទទឹកជោគបែបនឹង? »
« គឺ...ហ្ហឹកៗ ពួកគេបានដាក់ទឹកលើទ្វាថ្នាក់រៀន ហើយក៏ទម្លាក់មកលើខ្ញុំ...នៅ..ពេល ហ្ហឹក ពេលខ្ញុំដើរចូល... » ស៊ុងហ៊ុនរៀបរាប់ទឹកអណ្តឺតអណ្តក។ នាយលើកដៃជូតទឹកភ្នែកដូចកូនក្មេង។ ហ៉ីស៉ឺង ឃើញបែបនេះ ចង់សើចបន្តិចអាណិតបន្តិចមិនដឹង។
YOU ARE READING
Heartless ❤️🔥
Teen FictionHeartless សម្តៅទៅលើមនុស្សគ្មានបេះដូង មនុស្សឈាមត្រជាក់ មនុស្សដែលគ្មានចិត្តមេត្តា ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីតែការសប្បាយរបស់ខ្លួន។ ប៉ុន្តែ ទេវតាមានភ្នែក ម្តេចនឹងអាចអោយមនុស្សបែបនេះរស់នៅបានសុខទៅ! អ្វីដែលគេសាង គេនឹងទទួលបានវាដូចគ្នា!! « អរគុណដែលធ្វើអោយខ្ញ...