EPISODE8: យឺតមួយជំហ៊ាន

281 49 4
                                    

EPISODE8: យឺតមួយជំហ៊ាន

« អេ៎ អ្នកកម្លោះ? មកឈរអីនៅត្រង់នេះ? » ស្ត្រីចំណាស់ម្នាក់នោះ ចោទសួរទៅកាន់ស៊ុងហ៊ុនដែលឈរនៅមុខផ្ទះរបស់ខ្លួន មើលទៅគាត់ដូចជាមិនបានស្គាល់ស៊ុងហ៊ុននោះទេ អញ្ចឹងមានន័យថា ស៊ុងហ៊ុន កុហក ហ៉ីស៉ឺង? ហើយតើផ្ទះពិតរបស់គេនៅឯណា?

« សុំទោសផងអ្នកមីង គឺផ្ទះរបស់ខ្ញុំនៅជិតនេះដែរទេ ខ្ញុំសុំទៅសិនហើយ.. » ស៊ុងហ៊ុន និយាយចប់ក៏ដើរចេញទៅ។ ស្ត្រីចំណាស់ឃើញបែបនេះក៏បានត្រឹមតែដើរចូលផ្ទះវិញទាំងនៅមានចម្ងល់។

+ថ្ងៃថ្មី

ស៊ុងហ៊ុន ត្រូវបានហ៉ីស៉ឺងមកទទួលនៅមុខផ្ទះដែលឈប់យប់មិញនេះ។ ដល់សាលារៀន ស៊ុងហ៊ុន មិនសូវហ៊ានដើរជិតនាយសង្ហារពេកនោះទេ ខ្លាចអ្នកផ្សេងមើលមកគេក្នុងផ្លូវអាក្រក់ទៀត ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមិនអាចគេចផុតពីការគិតទាំងនោះដដែល មិនតែប៉ុណ្ណោះ ថ្ងៃនេះពួកគេមើលមកកាន់ ស៊ុងហ៊ុន ទាំងចម្លែកទៀតផង មើលទៅច្បាស់ជាមានរឿងអីមិនល្អទៀតពុំខាន។

« ចេញពីរៀន ចាំទៅញ៉ាំអីជាមួយគ្នា បងនឹងមកចាំអូននៅមុខថ្នាក់! » ក្រោយជូនស៊ុងហ៊ុនមកដល់ថ្នាក់រៀនហើយ នាយក៏និយាយព្រមទាំងញីក្បាលគេថ្នមៗដូចកាលពីយប់មិញ។

« បាទ! លាហើយ Ethanie... » បានត្រឹមញញឹម និងនិយាយប៉ុន្នឹងតបទៅវិញ។ ហ៉ីស៉ឺង បែរក្រោយតម្រង់ទៅថ្នាក់របស់ខ្លួនវិញ ទឹកមុខដែលញញឹមមុននេះក៏ផ្លាស់ប្តូរមួយរុំពេច។

« មិនដឹងទៅលន់តួសិស្សច្បងបែបណាខ្លះទេ បានជាគាត់ព្រមយកវាជាសង្សារបែបនេះ!! »

« សង្ស័យយកខ្លួនចងចិត្តគាត់ហើយមើលទៅ »

« យើងជ្រេញវាខ្លាំងណាស់! » ស៊ុងហ៊ុន ដាក់ខ្លួនអង្គុយចុះក្រោមក្រសែរភ្នែកស្អប់ខ្ពើម និងពេបជ្រាយរបស់សិស្សរួមថ្នាក់ ប៉ុន្តែគេក៏ចម្លែកចិត្តដែរ ឆ្ងល់ថា ម្តេចក៏ពួកគេដឹងថាខ្លួននិងហ៉ីស៉ឺងជាសង្សារគ្នា?

« មិនយូរមិនឆាប់ទេ ពួកឯងចាំមើលចុះ!! »

« ស៊ុងហ៊ុន! » ម្ចាស់ឈ្មោះងើបមុខទៅរកប្រភពសម្លេង សិស្សក្នុងថ្នាក់ក៏នាំគ្នាស្ងាត់ ចាំមើលគ្រប់សកម្មភាព។

Heartless ❤️‍🔥Where stories live. Discover now