EPISODE 01: ភ្នាល់
« ហ៉ីស៉ឺង! » កម្លោះសង្ហារដែលអង្គុយនៅកង់ទីនជាមួយមិត្តៗ ឧទានហៅឈ្មោះមិត្តម្នាក់ ដែលជាបុរសសង្ហារប្រចាំសាលា ថែមទាំងជាកូនអ្នកមានទៀតផង ទាស់ត្រង់ថា ជាកំពូលព្រាននារី+បុរស។
« យ៉ាងមិច? » អ្នកជាម្ចាស់ឈ្មោះក៏ឆ្លើយទៅមិត្តវិញទាំងកំបុតៗ ជាភាសាមិត្តនឹងគ្នា
« ឯងមើលនោះ » ស្របពេលនឹងប្រាប់មិត្ត នាយក៏ច្បូញមាត់ស៉ីញ៉ូទៅកាន់ក្រុមសិស្សប្អូនប៉ុន្មានអ្នក ដែលកំពុងដើរតម្រង់ទៅថ្នាក់រៀនភាសាអង់គ្លេស
« មិនឃើញស្អីផង! » នាយងាកមើលតាមមិត្ត ប៉ុន្តែគ្មានឃើញអ្វីក្រៅពីសិស្សដើរធម្មតា ទើបបែរមកលើកកែវទឹកក្រូចរបស់ខ្លួនផឹកបន្តវិញ
« អានេះ ភ្លើរមែន! នោះគឺសិស្សប្អូន ផាក ស៊ុងហ៊ុន!! » មិនត្រឹមតែដៀល នាយថែមទាំងទះក្បាលមិត្តមួយដៃពីក្រោយ ព្រួសអស់ទឹកក្រូចក្នុងមាត់មុននេះ ព្រោះភាពប៉ិនធ្វើភ្លើររបស់គេ
« អាក្មេងមុខអាក្រក់នឹង? វាមានស្អីពាក់ព័ន្ធនឹងយើងទៅ!? » នាយលឺមិត្តនិយាយឈ្មោះមុននេះ ទើបរហ័សចាប់បាន គេមិនស្គាល់ច្បាស់អីណាស់ណាទេ តែលឺគេនិយាយព្រមទាំងជួបមុខបានពីរបីដងដែរ សិស្សប្អូន ឈ្មោះ ផាក ស៊ុងហ៊ុន រូបនោះ ពិតជាមានរូបរាងអាក្រក់ មុខមាត់ស្រម៉េមស្រម៉ាម មានមុន និយាយរួមពិបាកមើលដូចពាក្យគេល្បី គឺល្បីខាងមុខអាក្រក់!។
« យើងប្រាប់ឯងចុះ! ក្មេងម្នាក់នឹងត្បិតមុខមាត់អាក្រក់បែបនឹងមែន ប៉ុន្តែយើងលឺថា គេជាមនុស្សកំណាញ់ខ្លួនណាស់! »
« ហើយថី? »
« ឥឡូវយើងមានល្បែងភ្នាល់មួយ! បើឯងឈ្នះ ឯងចង់បានអីក៏បាន តែបើឯងចាញ់ ឯងត្រូវដូរឡានអោយយើង យ៉ាងមិច? »
« យើងគ្មានពេលភ្នាល់អត់ប្រយោជន៍ទេ ហើយម៉្យាង យើងក៏គ្មានអ្វីចង់បានទៀតដែរ បើរាល់ថ្ងៃនេះ យើងមានអស់ហើយ! » នាយសង្ហារពោលទាំងរឹកពារជឿជាក់ តែក៏ដូចគេនិយាយ សព្វថ្ងៃនេះអ្វីក៏នាយមានដែរ ដូច្នេះគ្មានអ្វីដែលនាយចង់បានទៀតនោះទេ
« ចុះបើយើងជួយឯងស្វែងរកស៊ូហេ? »
« និយាយមក! ភ្នាល់ស្អី! » នាយហាក់ប្រតិកម្មខ្លាំងនៅពេលលឺឈ្មោះស៊ូហេ ជាហេតុនាំអោយអ្នកជាមិត្តលេចស្នាមញញឹមចេញមក
YOU ARE READING
Heartless ❤️🔥
Novela JuvenilHeartless សម្តៅទៅលើមនុស្សគ្មានបេះដូង មនុស្សឈាមត្រជាក់ មនុស្សដែលគ្មានចិត្តមេត្តា ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីតែការសប្បាយរបស់ខ្លួន។ ប៉ុន្តែ ទេវតាមានភ្នែក ម្តេចនឹងអាចអោយមនុស្សបែបនេះរស់នៅបានសុខទៅ! អ្វីដែលគេសាង គេនឹងទទួលបានវាដូចគ្នា!! « អរគុណដែលធ្វើអោយខ្ញ...