EPISODE5: ការធ្វើបាប/bullying
« សិស្សច្បង... » ហ៉ីស៉ឺង បែរមករកប្រភពសម្លេង
« លី យេរី! » នោះគឺជា យេរី។ នាង ចេញពីបន្ទប់ទឹកហើយក៏ប្រទះភ្នែកនឹងស្រមោលមនុស្សស្ទង់ៗ ទើបដើរមករក ហើយក៏បានស្តាប់ដឹងរឿងគ្រប់យ៉ាង។
« នាងមកធ្វើស្អី? » ហ៉ីស៉ឺង សួរនាងទាំងគម្រោះគម្រើយ មិនសូម្បីតែមើលមុខ ប្រហែលជាគេមិនចូលចិត្តនាង?
« តើបងមកឈរទីនេះធ្វើអីដែរ? » នាងមិនឆ្លើយ បែរជាសួរបកទៅគេវិញ
« មិនមែនជារឿងរបស់នាងទេ! កុំចេះដឹង!! »
« ហេតុអីក៏ថាមិនមែន? ខ្ញុំបានលឺគ្រប់យ៉ាងអស់ហើយ » នាងនិយាយ ស្របពេលបោះជំហ៊ានទៅឈរទន្ទឹមនឹងនាយសង្ហារ
« ដូច្នេះ? នាងនឹងទៅនិយាយប្រាប់មិត្តរបស់នាង? » ហ៉ីស៉ឺង សម្លឹងមុខនាងបន្តិចក៏ងាកទៅវិញ
« ស៊ុងហ៊ុន មែនទេ? ហ៉ឹស! ចុះបងគិតថាបែបណា? » នាងសើចក្រហឹមបន្តិច។ ពាក្យសម្តី ស្តាប់ទៅហាក់ដូចជាពួកគេមានរឿងដែលទាក់ទងនឹងគ្នា
« ខ្ញុំមិនគិតស្រាប់ទៅហើយ!! »
« បងនៅមិនទាន់ភ្លេច ស៊ូហេ ទៀតហេស៎? » នាងសួរបន្ត ទាំងងាកសម្លឹងមុខគេ
« គ្មានថ្ងៃដែលខ្ញុំបំភ្លេច ស៊ូហេ នោះទេ!! នាងគួរតែដឹងច្បាស់! » គេបែរមើលមុខនាងវិញទាំងកែវភ្នែកមុតស្រួច។
« បងកំពុងតែលេងសើចជាមួយបេះដូងស៊ុងហ៊ុនហើយ »
« នាងខ្វល់? ឬ ច្រណែន!? »
+ខាងក្នុង
បង្វែរចំណាប់អារម្មណ៍មកក្នុងកម្មវិធីឯណេះវិញ ពួកគេកំពុងតែមានការសប្បាយអរយ៉ាងខ្លាំង ប៉ុន្តែមិនមែនជាការសប្បាយបែប ផឹកស៉ី ឬ រាំលេងនោះទេ តែវាបែរជាការធ្វើបាបអ្នកទន់ខ្សោយជាងខ្លួនទៅវិញ។ ហើយប្រាកដណាស់! មនុស្សដែលតែងតែជាការកម្សាន្តរបស់ពួកគេ គឺគ្មានអ្នកណាក្រៅពី....
« អាក្មេងសម្រាម! បែបនេះវាសាកសមនឹងឯងហើយ! ហាស៎ហា៎ » សិស្សប្រុសម្នាក់ ចាក់ស្រាក្រហមទៅលើក្បាល ស៊ុងហ៊ុន តែអង្គុយបត់ជើងផ្ទាល់ឥដ្ឋដោយសារតែមុននេះពួកគេទាក់ជើងគេអោយដួល និងចាប់ផ្តើមធ្វើបាបគេ ពោលគឺ bully
YOU ARE READING
Heartless ❤️🔥
Teen FictionHeartless សម្តៅទៅលើមនុស្សគ្មានបេះដូង មនុស្សឈាមត្រជាក់ មនុស្សដែលគ្មានចិត្តមេត្តា ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីតែការសប្បាយរបស់ខ្លួន។ ប៉ុន្តែ ទេវតាមានភ្នែក ម្តេចនឹងអាចអោយមនុស្សបែបនេះរស់នៅបានសុខទៅ! អ្វីដែលគេសាង គេនឹងទទួលបានវាដូចគ្នា!! « អរគុណដែលធ្វើអោយខ្ញ...