EPISODE7: សង្សារ/lover

185 34 2
                                    

EPISODE7: សង្សារ/lover

ផាក ស៊ូហេ ជានិស្សិតឆ្នាំទី2 ជាមិត្តជិតស្និទ្ធរបស់យេរី ពួកគេទាំងពីរស្រឡាញ់គ្នា រាប់អានគ្នាដូចបងប្អូន។ ស៊ូហេ មានសម្រស់ស្រស់ស្អាតណាស់ ស្លូតបូត ចិត្តល្អ រៀនពូកែ ទើបអ្នកណាៗក៏ចូលចិត្តនិងស្រឡាញ់នាង មិនលើកលែងសូម្បីតែ លី ហ៉ីស៉ឺង បុរសព្រានប្រចាំសាលា។ តែការស្រឡាញ់ចំពោះ ស៊ូហេ មិនដូចអ្នកដទៃនោះទេ គឺនាយស្រឡាញ់នាងចេញពីចិត្តនិងបេះដូង រហូតបាននាងជាសង្សារ។ ប៉ុន្តែសារជាតិជាមនុស្សព្រាន ទោះនាយស្រឡាញ់ប៉ុណ្ណាក៏នៅតែលួចមានស្រី។ នៅថ្ងៃមួយ ស៊ូហេ បានតាមទាន់ឃើញ ហ៉ីស៉ឺង កំពុងអោបថើបស្រីផ្សេង ទើបនាងរត់ចេញពីទីនោះ តែក៏ជួបគ្រោះថ្នាក់ចៃដន្យ។ ក្រោយពីហេតុការណ៍នោះ នាងក៏បាត់ដំណឹងសូន្យឆឹងយ៉ាងអាថ៌កំបាំង ហើយគ្មានអ្នកណាម្នាក់បានជួបនាងឡើយ ទោះហ៉ីស៉ឺងអោយគេតាមរកស្ទើរក្រឡាប់ប្រទេសក៏គ្មានវត្តមាននាងដែរ។

+អគារនិស្សិតឆ្នាំទី2

វាមានរយៈពេល7ម៉ោងហើយ បើរាប់ចាប់ពីម៉ោងចូលរៀនមកដល់ពេលនេះ។ ប៉ុន្មានម៉ោងចុងក្រោយនេះ ស៊ុងហ៊ុន នៅតែអង្គុយគិតពីពាក្យសម្តីរបស់ជូវ៉ុនមិនឈប់ ហើយក៏ចង់ដឹងពីរឿងរ៉ាវរបស់ ស៊ូហេ កាន់តែច្បាស់ តែមិនដឹងគួរទៅសួរអ្នកណាបន្ថែម?

គ្រឺង៚

សម្លេងកន្តឹងរោទ៍ឡើងកាត់ផ្តាច់អារម្មណ៍ទាំងប៉ុន្មានរបស់គេ ខណៈពេលនេះគឺជាម៉ោងចេញទៅផ្ទះហើយ។ ក្រោយសិស្សៗចេញទៅអស់ ទើបស៊ុងហ៊ុនរៀបចំកាតាបខ្លួនចេញទៅដែរ។

« ស៊ុងហ៊ុន! ថ្ងៃនេះឯងដូចជាភ្លឹកៗ? មានរឿងអីមែនទេ? » យេរី

« គឺមិនអីទេ...គ្រាន់តែមិនសូវមានសម្មាធិក្នុងខ្លួន.. » នាងងក់ក្បាលទទួលដឹង។ បន្ទាប់ពីរៀបចំរួច ពួកគេទាំងពីរក៏ដើរចេញពីថ្នាក់ តែក៏ប្រទះនឹងហ៉ីស៉ឺងដែលឈរនៅខាងមុខទ្វា មិនដឹងគេមកតាំងពីពេលណា។

« សិស្សច្បង? »

« រួចហើយមែនទេ? តោះ! » នាយសង្ហារមិនចាប់អារម្មណ៍ខ្វល់នឹងក្រសែរភ្នែករបស់ពួកគេទេ នាយបែរជាចូលមកក្រសោបកាន់ដៃរបស់ស៊ុងហ៊ុនភ្លាមៗ បំណងចង់នាំទៅណា តែក៏បង្កជាភាពភ្ញាក់ផ្អើលដល់អ្នកទាំងពីរមិនតិចដែរ។

Heartless ❤️‍🔥Where stories live. Discover now