EPISODE4: អតីតកាល/ Past
« តើជាអ្នកណា? » ជូវ៉ុន សម្លឹងមុខនាងដោយក្រសែរភ្នែកពិបាកស្មាន តែយេរី បែរជាញញឹមដាក់គេ។
« ឬមិនមែនជា-
« ពួកឯង!!! មើលនោះ! អាភ្នែកបួន មកជាមួយ សិស្សច្បង លី ហ៉ីស៉ឺង!! » ពាក្យសម្តីរបស់ជូវ៉ុន ក៏ត្រូវបានកាត់ផ្តាច់ នៅពេលអ្នកក្នុងកម្មវិធីនាំគ្នាផ្អើលពីរឿងស៊ុងហ៊ុន ដែលចូលមកជាមួយហ៉ីស៉ឺង។ អ្នកទាំងពីរពាក់ឈុតដូចជាគូរ ដោយស៊ុងហ៊ុន ឈុតក្រ័ហ្សេពណ៌ស ហើយហ៉ីស៉ឺងពណ៌ខ្មៅ។
« នៅបានទេ? »
« បាន! អរគុណសិស្សច្បង! » ហ៉ីស៉ឺង ងក់ក្បាលបន្តិច ទើបដើរទៅរកក្រុមមិត្តៗរបស់គេ ចំណែកស៊ុងហ៊ុន ក៏ដលរទៅរកតុសម្រាប់អង្គុយផងដែរ។
« ពិតជាមិនចេះខ្មាស់គេមែន! នេះឯងទៅប្រើមាយារស្អីខ្លះដាក់សិស្សច្បង? »
« ឬវាយកខ្លួនទៅប្តូរ? »
« ហាស៎ហា៎! » ទាំងប្រុសទាំងស្រីបែរជានាំគ្នាត្មិះតិះដៀលស៊ុងហ៊ុន រកតែគ្នាលេបអ្វីបន្តិចអោយចូលពោះមិនបាន។
« ខ្ញុំមិនដឹងអីទេ.. »
« អូ៎...ឈុតនេះទៅជួលគេប៉ុន្មាន? ខំម៉្លេះ? ទោះឯងស្លៀកពាក់ឈុតទេវតាទៀត ក៏នៅតែអាក្រក់ដែរ! ផាក ស៊ុងហ៊ុន!! ហឹសៗ »
« បិទមាត់ដ៏ស្អុយរបស់ពួកឯងទៅ! នេះមុនមកកម្មវិធី មានដុះធ្មេញដែរទេ? » យេរី ដើរមកដល់ក៏ថាអោយពួកគេខ្លាំងៗ រហូតដល់ពួកគេចាកចេញទៅកន្លែងផ្សេង។
« ឯងមិនអីទេ? ហើយព្រឹកមិញឯងបាត់ទៅណា? យើងខំដើររកឯង »
« សុំទោសណា៎ យេរី! ព្រឹកមិញនេះខ្ញុំបានត្រឡប់ទៅផ្ទះ... »
« មិនអីទេ! តែថា មុននេះឯងមកជាមួយសិស្សច្បងហ៉ីស៉ឺងមែនទេ? »
« គ្រាន់តែចៃដន្យជួបគ្នាខាងមុខប៉ុណ្ណោះ » ស៊ុងហ៊ុន ពោលកុហកក៏ព្រោះមិនចង់វែងឆ្ងាយ បើនាងដឹងនាងប្រាកដជាសួរនាំទៀតមិនខាន គេក៏ដឹងថានាងបារម្ភពីគេយ៉ាងណាដែរ!!
« ខ្ញុំទៅបន្ទប់ទឹកមួយភ្លែតសិន ឯងដើរមើលលេងសិនចុះ! »
« អ៊ឹម! » ស៊ុងហ៊ុន ងក់ក្បាល ទើប យេរី ដើរចេញទៅ។
YOU ARE READING
Heartless ❤️🔥
TeenfikceHeartless សម្តៅទៅលើមនុស្សគ្មានបេះដូង មនុស្សឈាមត្រជាក់ មនុស្សដែលគ្មានចិត្តមេត្តា ហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីតែការសប្បាយរបស់ខ្លួន។ ប៉ុន្តែ ទេវតាមានភ្នែក ម្តេចនឹងអាចអោយមនុស្សបែបនេះរស់នៅបានសុខទៅ! អ្វីដែលគេសាង គេនឹងទទួលបានវាដូចគ្នា!! « អរគុណដែលធ្វើអោយខ្ញ...