Episode 1 «អាអត់ឃ្លាន ឯងខ្វះស្រីមែនទេ? »

430 39 1
                                    


    +នៅលើដែនដីនៃទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានបង្ហាញពីទេសភាពនាពេលរាត្រី ដែរសម្បូរទៅដោយភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាត មានផ្លាកពាណិជ្ជកម្មធំៗ ផ្លូវខ្វាត់ខ្វែង ជាច្រើន។ ក្រលេកទៅម្ខាង ក៏ស្រាប់តែប្រទះឃើញ ក្មេងប្រុសរូបរាងខ្ជីខ្ជូតម្នាក់ កំពុងដើរលើដងផ្លូវ ដែរគេទើបចេញពីម៉ាត ក្បែរនោះ។

" ហេ៎!!! អាល្អិតទើបមកពីណានឹងហ្ហាស?" កំពុងតែដើរសុខ ក៏មានសំឡេងមួយចោទសួរទៅអាល្អិត។

" អុះ!! បងហូប៊ី មិចក៏បងនៅទីនេះ?" អាល្អិត មុខសរលោងស្រមោចវាជ្រុះ ងាកទៅតបម្ចាស់សំឡេង ដែរជាអ្នកស្គាល់គ្នា។ គេមានឈ្មោះថា គីម ថេយ៉ុង អាយុ 23ឆ្នាំ រៀនឆ្នាំទី3នៅសកលវិទ្យាល័យមួយដែរល្បី អាល្អិតនេះជាកូនអ្នកមានស្តុកស្តម្ភតែគេសុខចិត្តរស់នៅបែកពីគ្រួសារ ដោយរស់នៅខុនដូតែម្នាក់ឯង ។

" អ្អឹម!! បងជូនមិត្តភក្តិមកផ្ទះនៅផ្តុំនេះ ហើយឯងទើបមកពីណា?" នាយកម្លោះសង្ហាដែរមានឈ្មោះថាជុង ហូប៊ី ក៏តបទៅថេយ៉ុងវិញ។

" អរ៎ ខ្ញុំមករកទិញអីញាំបន្តិចនឹងណា"

" ខឹងពេលត្រឡប់ទៅ ខុនដូវិញហើយហេស? "

"មែនហើយ" ថេយ៉ុងងក់ក្បាល

" ល្អ បើចឹងពួកយើងទៅ " ថាចប់អ្នកទាំង2ក៏បណ្តើរគ្នាទៅខុនដូ ព្រោះពួកគេទាំង2រស់នៅខុនដូតែមួយ តែជាន់ខុសគ្នា។

______________

   ព្រឹកថ្ងៃថ្មី...នៅក្នុងក្រុមហ៊ុនមួយដែល ល្បីល្បាញ់ខាងធ្វើជំនួញ ជួញដូររកស៊ី លើគ្រឿងអលង្ការពេជ្រលេខ1 ប្រចាំប្រទេសកូរ៉េនេះតែម្តង។ ដែរគ្រប់គ្រងដោយ ត្រកូលអភិជនមួយ ដែរមានអំណាច ថែមទាំងជាលោហិតរាជវង្សទៀតផង គឺត្រកូលចន ហ្គូណារ៉ា ។

" ពួកឯងបន្តិចទៀត លោកអគ្គនាយកថ្មីគាត់មកដល់ហើយ ត្រូវរៀបចំរឹកពារឪ្យសមសួនឮទេ?" បុគ្គលិកស្រីនៅក្នុងក្រុមហ៊ុន ដែរមានដំណែងខ្ពស់ល្មមប្រកាសប្រាប់ទៅបុគ្គលិកធម្មតា ឲ្យត្រៀមចាំទទួល លោកអគ្គនាយកថ្មី។

"សូមគោរពលោកអគ្គនាយកថ្មី!!" បានបន្តិចលោកអគ្គនាយកថ្មីម្នាក់នោះក៏មកដល់ ព្រមជាមួយនឹងដំណើរយ៉ាងហមហាននឹងទឹកមុខរាបស្មើ ជាមួយជំនិតម្នាក់នៅខាងស្តាំដៃអមពីក្រោយ ។ អគ្គនាយកម្នាក់នេះ សង្ហាខ្ពស់ស្រឡះ កែវភ្នែកមុតស្រួច បបូរមាត់មានមន្តស្នេហ៍ និយាយឲ្យចំ គឺសង្ហាគ្មានទាស់ទ្រង់ណានោះទេ។ មកឪ្យបុគ្គលិកគ្រប់គ្នា លង់នឹងនាយស្រឹបៗតែម្តង។

💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐Where stories live. Discover now