___
ថ្ងៃថ្មី...ទឺត.ទឺត.ទឺត.~សំឡេងលោតនៃចង្វាក់បេះដូងអ្នកទាំងពីរ បន្តឮជាបន្ទាប់គ្នា នៅក្នុងបន្ទប់ពេទ្យ ។ ភ្លាមនោះ ត្របកភ្នែកក្រាស់ក៏ហើបបន្តិចម្តងៗ ម្នាក់នោះគឺជុងហ្គុក នាយដកដង្ហើមញាប់ៗ ដកបំពង់អុកស៊ីសែនចេញ ហើយក៏ព្យាយាមងើបអង្គុយដោយខ្លួនឯង។
« អ្អឹស!! ហ្ហឺយ! ហ្ហឺម... »ជុងហ្គុក ងើបអង្គុយទាំងពិបាក ឈឺសព្វទាំងខ្លួន នាយក្រលេកទៅម្ខាងក៏ឃើញរាងតូចដែរ គេងសន្លប់ស្តូកស្តឹងលើគ្រែជិតនាយដែរ។
«ថេយ៍...!»ជុងហ្គុកពោលហៅឈ្មោះមនុស្សជាទីស្រឡាញ់យ៉ាងស្រាល ដោយសំឡេងខ្សត់ខ្សោយ នាយតក់ស្លុតជាពន់ពេកពេលឃើញក្បាល នឹងជើងរាងតូចទាំងសងខាងរុំបង់ជុំជិត។
« ហ្ហឹក.ថេយ៉ុង អូនយ៉ាងមិចហើយ? »ជុងហ្គុក ស្រាប់តែយំ ដង្ហោយហៅរាងតូច នឹងសួរទាំងសំឡេងខ្សាវៗ
«...ហ្ហឹក. ថេយ៍~អូនដឹងខ្លួនមក មកនិយាយជាមួយបងណា... »ជុងហ្គុក ស្រវាចុះពីលើគ្រែពេទ្យរបស់ខ្លួន នឹងព្យាយាមដើរតិចទៅជិតគ្រែថេយ៉ុង
« ជុង...ជុង កូន.កូនដឹងខ្លួនហើយ មោះៗ អង្គុយសិនៗ »ភ្លាមនោះលោកស្រី ចន ក៏ចូលមក ឃើញថាកូនប្រុសដឹងខ្លួនមកវិញហើយ គាត់ក៏សព្ទទៅជួយគ្រាកូនប្រុសអង្គុយសិន
« ម៉ាក់ថេយ៍គេ...»
« ថេយ៍គេត្រូធ្ងន់ណាស់កូន គេអាចនឹងសន្លប់យូរជាងកូន តែកូនកុំបារម្ភអី គេប្រាកដជា ជាណា »លោកស្រីចន
« គ្រូពេទ្យថាមិចដែរទៅម៉ាក់»
« ក្បាលថេយ៉ុងប៉ះទង្គិច គេអាចនឹងភ្លេចរឿងខ្លះ ហើយក៏ចាំរឿងខ្លះ ចំំណែកជើងរបស់គេ សំណាងហើយដែរមិនបាក់ តែក៏ប៊ីសនឹងបាក់ទៅហើយដែរ »លោកស្រីចន មើលទៅថេយ៉ុង ទាំងសង្វេគងអាណិតដល់ថេយ៉ុងជាខ្លាំង
« ដោយសារតែខ្ញុំ ខ្ញុំមើលថែគេមិនបានល្អ ខ្ញុំមិនបានការពារគេ ហ្ហឺ...»ជុងហ្គុកចាប់ផ្តើម បន្ទោសខ្លួនឯងនូវអ្វីដែរបានកើតឡើង ទឹកភ្នែកក៏ស្រក់ចុះលែងខ្មាស់អៀននរណា ។
« ជុង~កូនកុំយំចឹងណា កូនជាកូនប្រុស ជាអធិរាជប្រចាំគ្រួសារចន បើពួកដែរតាមព្យាបាទកូនបានដឹងថាកូន កំពុងឈឺចាប់ដោយសារពួកវា ពួកវានឹងបានចិត្ត ហើយកាន់តែប្រហើនលើសដើមណា »លោកស្រីចន
YOU ARE READING
💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐
Short StoryTeskook សរសេរដោយ : jung teaya Fb : អ្នកនិពន្ធ ដាច់យ៉ៃ☺️💞