រាងល្អិតសម្រូតខ្លួនអង្គុយចុះ នៅខាងមុខផ្នូរ យំយ៉ាងស្រងូតស្រងាត់ រាងល្អិតយំដង្ហក់ អង្អែលឈ្មោះដែរចារលើផ្នូររបស់ថេយ៉ុងទាំងទឹកភ្នែក...
« ខ្ញុំ គីម ថេយ៉ុង ស្លាប់នៅថ្ងៃទី 15 ខែ មីនា ឆ្នាំ2024...ហ្ហឹ...ខ្ងុំស្លាប់បាត់ហើយ...»រាងល្អិត អានអក្សរដែរចារលើផ្នូរ បណ្តើរយំបណ្តើរ នេះហើយជាថេយ៉ុង
« ហ្ហឹ.ហ្ហឹ រាងកាយខ្ញុំត្រូវកប់ទៅក្នុងដី តែហេតុអ្វីខ្ញុំបែរជាមកអង្គុយនៅត្រង់នេះ ហើយយំសោកទៅវិញ? »រាងល្អិតសួរទៅខ្លួន
« ខ្ញុំគឺ គីម ថេយ៉ុង ខ្ញុំមិនទាន់ស្លាប់ទេ អ្នកដែរស្លាប់គឺ លោកគ្រូថេអុិន! » រាងល្អិតនិយាយទាំងញញឹមលាយទឹកភ្នែកការពិតអ្នកដែរស្លាប់មិនមែនជាថេយ៉ុងឡើយ...គេមានឈ្មោះថា ស៊ូ ថេអុិន អាយុ 25ឆ្នាំ ជាគ្រូបង្រៀន អក្សរសាស្ត្រនៅវិទ្យាល័យមួយដ៏ល្បី... នៅថ្ងៃដែរមានគ្រោះថ្នាក់នោះ ក្រោយឡានកុងតឺណឺបុខរួច ជុងហ្គុកនឹងថេយ៉ុងគឺសន្លប់ទាំងពីរ ថេអុិនដែរកំពុងតែបើកម៉ូតូទៅបង្រៀនក៏ប្រទះឃើញ ហើយក៏ចូលទៅជួយរាងតូចចេញមកក្រៅ ថេយ៉ុងពេលនោះត្រូវបានជួយសង្រ្គោះទាន់ពេល ដោយមិត្តម្នាក់របស់ថេអុិនយកទៅកាន់មន្ទីពេទ្យ ថេអុិនក៏ប្រុងនឹងចូលទៅជួយជុងហ្គុកម្នាក់ទៀតដែរ ដោយចូលតាមកៅអីដែរថេយ៉ុងអង្គុយព្រោះទ្វារឡានខាងជុងហ្គុកកៀបជាប់ តែស្របពេលដែរថេអុិនកំពុងដោះខ្សែក្រវ៉ាត់ឪ្យជុងហ្គុកនឹងប្រុងយកនាយចេញមកក្រៅនោះ ឡានកុងតឺណឺក៏ស្រាប់តែថយក្រោយមកបុកម្តងទៀតមួយទំហឹង នាំឪ្យថេអុិនក៏ត្រូវជាប់ក្នុងឡានជាមួយនឹងជុងហ្គុកដែរ ថេអុិនមានមុខមាត់ដូចនឹងថេយ៉ុង99.99%ទៅហើយ ចឹងហើយទើបគ្រប់គ្នាដែរមិនបានដឹង គិតថាគេជាថេយ៉ុង ធាតុពិតថេយ៉ុងត្រូវមិត្តរបស់ថេអុិនយកទៅសង្រ្គោះបាត់ទៅហើយ។
« ហ្ហឹ.ការលះបង់របស់លោក វាពិតជាមានតម្លៃខ្លាំងណាស់ លោកសុខចិត្តស្លាប់ដើម្បីតែជួយមនុស្សដែរលោកមិនដែរស្គាល់ ខ្ញុំពិតជាអរគុណ អរគុណខ្លាំងណាស់ ស៊ូ ថេអុិន!! »ថេយ៉ុង និយាយទាំងទឹកភ្នែក គេពិតជាសោកស្តាយដែរអ្នកជួយសង្រ្គោះជីវិតគេបែរជាស្លាប់ទៅ គេនៅមិនទាន់បានអគុណដោយផ្ទាល់ផង។
YOU ARE READING
💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐
Short StoryTeskook សរសេរដោយ : jung teaya Fb : អ្នកនិពន្ធ ដាច់យ៉ៃ☺️💞