EP 11 : ការស្លាប់...!

87 11 0
                                    

__________________

3ថ្ងៃក្រោយមក...នៅក្នុងមន្ទីរពេទ្យមានការជ្រួលច្របល់ជាខ្លាំងព្រោះតែវត្តមានរបស់មហាសេដ្ឋីនៃប្រទេសចិន គឺសៀវ លីងឈិន។ នាងបានមកដល់ប្រទេសកូរ៉េកាលពីយប់ថ្ងៃមុននោះ ពេលនេះក៏កំពុងតែជួបនឹងជុងហ្គុក ដែរនៅក្នុងមន្ទីរពេទ្យនោះ។

" ចៅហ្វាយអ្នកនាងសៀវមកដល់ហើយទាន៎" ហ្គីស

"បងស្រី!!" ជុងហ្គុក

" ឯងមិនអីទេហេស?" លីងឈិនសួរជុងហ្គុកទាំងព្រួយបារម្ភ

"ខ្ញុំមិនអីទេ តែថេយ៍..."ជុងហ្គុកនិយាយហើយក៏ងាកទៅមើលថេយ៉ុង

" ....គេប្រហែលជាមិនអីទេ" លីងឈិនដើរទៅថេយ៉ុង លូកដៃទៅស្ទាបចៀបចរគេបន្តិចហើយក៏និយាយទៅកាន់ជុងហ្គុកវិញ

"បង.បងចេះពេទ្យដែរហេស?" ជុងហ្គុក

"មិចក៏អត់? "លីងឈិនសួរទៅជុងហ្គុក

"មែនហើយ គ្រួសារសៀវក៏ពូកែជំនាញពេទ្យដែរ បងសេអ៊ូលធ្វើអ្វីដែរ?" ជុងហ្គុក

" បងមកមើលឯង " លីងឈិន

"អរ...បើចឹងលំបាកដល់បងហើយ"ជុងហ្គុកនិយាយទៅកាន់លីងឈិនដោយឪនគោរព នាងប្រៀបដូចជាបងស្រីម្នាក់ដែរកក់ក្តៅណាស់សម្រាប់នាយ នាយគោរពនឹងស្តាប់តាមនាងណាស់។

"អ្អឹម...គេសន្លប់ប៉ុន្មានថ្ងៃហើយ ចុះឯងវិញត្រូវណាខ្លះ?"

"គេសន្លប់4ថ្ងៃហើយ ខ្ញុំវិញសន្លប់មួយថ្ងៃក៏ដឹងខ្លួន មិនមានរបួសអីធ្ងន់ធ្ងរទេ"

"អ្អឹម...បើចឹងល្អហើយ បងបានឃើញព័ត៌មាននោះ តើឯងកំពុងដាក់នុយស្ទូយត្រីធំហេស?" លីងឈិន

"បាទមិនមែនខ្ញុំទេ គឺលោកប៉ានឹងលោកពូគីម"

"អ្អឹម...បើត្រូវការជំនួយប្រាប់បងបានគ្រប់ពេលណា" លីងឈិន និយាយនឹងទះស្មាជុងហ្គុកតិចៗ

"បាទ អរគុណបងហើយ" ជុងហ្គុក ក៏ឪនគំនាមបន្តិច ជូនចំពោះទឹកចិត្តបងស្រីឈិន

" រកមុខអ្នកបង្កឃើញឬនៅ?" លីងឈិនសួរទៅជុងហ្គុក

" នៅទេ តែក៏កំពុងតែសង្ស័យ..."ជុងហ្គុក

💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐Where stories live. Discover now