Episode 7 "បងនឹងកាន់តែគួរឪ្យខ្លាច បើសិនជា..."

163 21 1
                                    

    គិតមិនខុសមែន ពេលនេះក៏មានមនុស្សតាមដានរាងតូចពិតមែនមិនដឹងជានរណាឡើយ មានបំណងអ្វីក៏មិនបានដឹងដែរ ពេលនេះរាងតូចកំពុងតែនៅក្នុងផ្សារទំនើប តែម្នាក់ឯង នឹងមិនបានដឹងខ្លួននោះទេ ថាមានមនុស្សតាមខ្លួន។

" អាយ!!!...អ្អឹម..!" រាងតូចដើរទៅមុខបន្តិច ជាកន្លែងដែរស្ងាត់មនុស្ស ក៏ស្រាប់តែមានមនុស្សម្នាក់ចាប់ដៃទាំង2របស់គេ ហើយក៏ខ្ទប់អូសទៅកន្លែងមួយផ្សេងទៀត ដែរចង្អៀត។

" សូច!! "មនុស្សម្នាក់នោះគឺ Hobi ។ នាយធ្វើសញ្ញាឪ្យរាងតូចស្ងាត់ ហើយអោបរាងតូចជាប់នឹងដើមទ្រូង នឹងមើលទៅមនុស្សឈុតខ្មៅ ដែរតាមដានរាងតូចនោះ។

" ...ពួកគេមុននេះជាអ្នកណា?" Teahyung  ក្រោយឃើញថាមនុស្សឈុតខ្មៅមុនទៅបាត់អស់ហើយ គេក៏រើខ្លួនចេញពីhobi នឹងសួរទៅនាយ។

" ខ្ញុំមិនដឹងទេ តែខ្ញុំឃើញពួកគេតាមឯងៗ
" hobi និយាយនឹងធ្វើរឹកពារមិនសូវសម ព្រោះមុននេះ នាយបានអោបរាងតូច ទាំងដែរដឹងរួចទៅហើយថារាងតូចមានម្ចាស់។

" អរ៎ អរគុណបងហើយដែរមកជួយ!" Teahyung ញញឹមបន្ដិច អរគុណដល់នាយដែរមកជួយខ្លួន

"មិនអីទេ បើចឹង Tea ចង់ទៅណាទៀត ចាំខ្ងុំជូនទៅ ព្រោះខ្លាចពួកគេគិតអ្វីមិនល្អលើ tea ហើយត្រឡប់មកវិញម្តងទៀត" Hobi

"បាទ! បាន ដើរផ្សារមានគ្នាក៏ល្អ ហិហិ" Teahyung និយាយទាំងសប្បាយចិត្ត មិនគិតច្រើនក៏សម្រេចចិត្តឪ្យ hobiកំដរដើរទិញអីវ៉ាន់។

_____

  Jungkook ក្រោយបញ្ជា Ges  ហើយក៏ធ្វើការរបស់នាយបន្តទៀត បានបន្តិចGesស្រាប់តែចូលមករករាងក្រាស់ទាំងដង្ហក់ ហាក់មានរឿងអ្វីបន្ទាន់។

"ចៅហ្វាយៗ!!" Ges រត់ចូលមករកJungkook

"មានរឿងអីហេស?" Jungkook ជ្រួញចិញ្ចើមចូលគ្នា សួរទៅជំនិតទាំងងឿងឆ្ងល់

" គឺនេះទាន!!" Ges បង្ហាញរូបភាពមួយនៅក្នុងទូរស័ព្ទដៃរបស់ខ្លួន ដែរជារូបរបស់Teahyungនឹងhobi ។

"...ស្អីនឹង? ឯងបានវាមកពីណា?"  Jungkook មើលបន្តិចហើយ ក៏ស្ទុះងើបឈរអស់កម្ពស់សួរទៅជំនិតទាំងក្តៅស្លឹកត្រចៀក។

💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐Where stories live. Discover now