__ព្រឹកថ្ងៃថ្មី...
នៅក្នុងបន្ទប់ដ៏ធំទូលាយនៃវិមានគ្រួសារគីម បានបង្ហាញឪ្យឃើញរាងតូចដែរគេងលើពូកនឹងរាងក្រាស់ដែរគេងនៅម្ខាងទៀត។
"អ្អឹម!! ឈឺក្បាលណាស់!"Teahyung ក៏ភ្ញាក់ពីគេង ក្នុងខ្លួនក៏នៅធីងធោងៗនៅឡើយ។
" jung!!..." រាងតូចងាកទៅម្ខាងក៏ឃើញនាយក្រាស់ដែរគេងមិនទាន់ក្រោក ទើបភ្ញាក់បន្តិច ព្រោះមិនបានគិតនោះទេថានាយនៅគេងក្នុងបន្ទប់ជាមួយគេបែបនេះ។
" អ្អឹម!! Tea អូនក្រោកហើយហេស? អូនយ៉ាងមិចហើយ ស្វាងហើយឬនៅ?" Jungkook ក៏ក្រោកមកដែរ នឹងប្រញាប់សួរគូរដណ្តឹងសំណព្វចិត្តរបស់ខ្លួនទាំងបារម្ភ។
" អូនមិនអីទេ! តើ...យប់មិញមានរឿងអ្វីកើតឡើងខ្លះ?" Teahyung
" យប់មិញក្មេងខ្លះស្រវឹង សើចផងយំផង មានដឹងខ្លួនទេនឹង?" Jungkook និយាយទាំងប្រឹងទប់សើច
"ថាមិច អូនស្រវឹងដល់ថ្នាក់នឹងផង?" Teahyung សួរបន្តទៅកាន់នាយក្រាស់ទាំងអឹមអៀន
" បាទ ហឹសៗ" Jungkook ងក់ក្បាលហើយក៏សើច ព្រោះទប់លែងជាប់
"បងសើចស្អីហាស? ឈប់និយាយជាមួយបងហើយ " រាងតូចសម្លក់នាយសឹងជ្រុះគ្រាប់ភ្នែក ខាំមាត់ទាំងខឹង នឹងងើបចេញពីគ្រែ ដើរចូលទៅបន្ទប់ទឹកបាត់
"ហឹសៗ ចំមែនក្មេងខូច" រាងក្រាស់កាន់តែអស់សំនើចនឹងរាងតូច ក៏និយាយឡើងទាំងហួសចិត្ត។
_____
នៅឯក្រុមហ៊ុនរាងក្រាស់ឯនេះវិញ ក៏កំពុងតែមានរឿង ។ ព្រោះមានមនុស្សមួយគ្រប់ ដែរអះអាងថាជាមនុស្សគ្រួសារលី ពួកគេបាននាំគ្នា មកអុកឡុកពេញក្រុមហ៊ុនទាមទារជួបអគ្គនាយក ចន។
" មានការស្អី?" Gesដែរត្រូវជាជំនិតរបស់jungkook ក៏ដើរចេញមក នឹងសួរទៅមនុស្សរបស់គ្រួសារលី ទាំងទឹកមុខស្មើធេង
"អាjungkook វានៅឯណា? យើងចង់ជួបវាឥឡូវនេះ " បុរសរូបរាងសង្ហាម្នាក់ ទំនងជាមេក្រុម ក៏និយាយឡើងទៅកាន់Ges ទាំងរឹកពារកោងកាច នាយ គឺជាកូនច្បង ក្នុងគ្រួសារលី Li Sunwoo (លី ស៊ុនវ៉ូ) អាយុ 27ឆ្នាំ ជាបងប្រុសរបស់ Somin។
YOU ARE READING
💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐
Short StoryTeskook សរសេរដោយ : jung teaya Fb : អ្នកនិពន្ធ ដាច់យ៉ៃ☺️💞