At condo tea 😺
ឡានចតនៅចំណតខុនដូ ហើយរាងក្រាស់ក៏លើកបីរាងតូចដែរគេងលង់លក់ទៅហើយ ដើម្បីទៅបន្ទប់ ។ តែពេលដែរនាយចេញពីឡានបានបន្តិច ក៏ឃើញថាមាននរណាម្នាក់កំពុងតែលួចមើលនាយ។
«ចាត់ការទៅ!»មនុស្សម្នាក់នោះនិយាយទូរស័ព្ទ ដោយមានមនុស្សម្នាក់ទៀតប្រាប់គេមកតាមខ្សែទូរស័ព្ទ ឪ្យចាត់ការ តែមិនដឹងថា ចាត់ការអ្វីឡើយ។
«បាទ!»
_____
នៅក្នុងបន្ទប់Teahyung រាងក្រាស់Jungkookដាក់រាងតូចទៅលើពូកថ្នមៗ ខ្លាចថានឹងរំខានដល់ដំណេករបស់គេ រួចហើយនាយក៏នៅអង្គុយសម្លឹងមុខរាងតូច នឹងប្រើកែវភ្នែកដែរពោរពេញដោយក្តីស្រឡាញ់។
« បងស្រលាញ់អូនណាស់ថេយ៍! អូនជាអ្វីៗគ្រប់យ៉ាងរបស់បង ជីវិតបងពេលនេះមិនអាចរស់ខ្វះអូនបានឡើយ បើគ្មានអូនក៏គ្មានបងដូចគ្នា សឺត!»jungkook អង្អែលក្បាលរាងតូចតិចៗរួមទាំងនិយាយ ហើយក៏អោបទៅថើបថ្ងាសរាងតូចមួយខ្សឺតយ៉ាងវែង។ ក្រោយពីនេះនាយក៏ប្រញាប់ប្រញាល់ដើរទៅធ្វើម្ហូបអាហារទុកឪ្យរាងតូចញាំ ពេលភ្ញាក់ពីគេង...
«...»ក្រោយនាយដើរចេញផុត រាងតូចក៏បើកភ្នែកឡើង នឹងញញឹមសម្តីនាយមុននេះគេបានស្តាប់ឮទាំងអស់ គេពិតជារំភើបចិត្តដែរបានឮពាក្យទាំងនេះ។
មួយសន្ទុះក្រោយ Jungkook ក៏លើកអាហារមួយថាសមកឪ្យរាងតូចញាំ តែមកដល់ក៏វ៉ាក់អើ ព្រោះថាបាត់រាងតូចពីលើគ្រែបាត់ ហើយនាយក៏ធូរចិត្តវិញព្រោះបានឮសំឡេងចាក់ទឹកបានន័យថារាងតូចនៅក្នុងបន្ទប់ទឹក។
ក្រាក*សំឡេងបើកទ្វារបន្ទប់ទឹកបន្លឺឡើង ស្របពេលកាយតូច ដើរចេញពីបន្ទប់ទឹកមកជាមួយនឹងអាវឃ្លុំត្រឹមជង្គង់ ហើយក៏មានកន្សែងមួយសម្រាប់ជូតសក់។
«អស៎! Teaនេះអូនភ្ញាក់យូរហើយហេស?» Jungkook ទុកថាសអាហារលើតុរ ហើយនឹងដើរទៅអោបរាងតូច រួចក៏លើកគេពរឡើង។
« អូនទើបតែភ្ញាក់ទេ ភ្ញាក់មកក៏ឆ្ងុយពេញផ្ទះ»Teahyung
« បងធ្វើអាហារឪ្យអូនញាំនឹកណា មោះ! ញាំបន្តិចទៅ » នាយដាក់teahyungឪ្យអង្គុយលើពូក នឹងងើបទៅលើកអាហារពីលើតុឪ្យរាងតូចញាំ។
YOU ARE READING
💐ដង្ហើមស្នេហ៍ អធិរាជហ្គូណារ៉ា💐
Short StoryTeskook សរសេរដោយ : jung teaya Fb : អ្នកនិពន្ធ ដាច់យ៉ៃ☺️💞