Ep 5 សម្លាប់មនុស្សស្អី

215 33 3
                                    

   បន្ទាប់ពីនោះ ពួកគេទាំងពីរក៏បានបែកផ្លូវគ្នាដោយi.n ត្រូវនាំ Han ទៅយករបស់នៅឯផ្ទះដើម្បីទៅនៅធ្វើការនៅផ្ទះ i.n តែម្ដង ឯរាងតូចត្រូវត្រឡប់ទៅក្រុមហ៊ុនវិញនឹងឯង រាងតូចកំពុងដើរទៅរកឡានសុខៗក៏មានទូរស័ព្ទមួយខលមក ទើបរាងតូចប្រញាប់លើក
" មានការអី " Felix
" ស្រីម្នាក់ដែលចៅហ្វាយឲខ្ញុំតាមដានពេលនេះកំពុងនៅក្រុមហ៊ុន Hwang group " .....
" ធ្វើការបានល្អ ប៉ុណ្ណឹងបានហើយ " Felix បិទទូរស័ព្ទរួចក៏ឡើងឡាន បើកចេញទៅលឿនស្លេវ

ងាកមកមើល Hyunjin ឯនេះវិញ គេកំពុងអង្គុយពិនិត្យឯកសារធម្មតានោះទេ តែភ្លេមនោះ Hanan ក៏បានចូលមកល្មម
" បង hyun ថ្ងៃនេះទំនេរទេ បងជួយជូនខ្ញុំទៅញុាំអីបន្ទិចទៅណា " hanna
" បងមិនទំនេរទេ អូនទៅវិញទៅ " Hyunjin និយាយធម្មតាតែក្នុងចិត្តគឺពិតជាធុញដល់កំពូលហើយ
" ណាបងណា តែមួយដងទេ ឬមួយបងស្អប់ខ្ពើមខ្ញុំ " Hanna ធ្វើជាអន់ចិត្ត រាងក្រាស់ឃើញបែបនេះក៏រាងទាក់ទើ បន្ទិចដែរគេបម្រុងនិងឆ្លើយយល់ព្រមហើយតែ
" បង Hyun " Felix រាងតូចបានបើកទ្វារចូលមក
" Yongbook មានការអីជាមួយបងហេស " Hyunjin ប្តូរពីការយល់ព្រមជាមួយ Hanna បែរជាទៅឆ្លើយតបជាមួយរាងតូចវិញ ត្បិតតែគេមិនបានស្រឡាញ់រាងតូច តែរាងតូចមិនធ្វើឲគេធុញដូចជា Hanna
" នេះបងជាប់ភ្ញៀវហេស ខ្ញុំថាមកបបួលបងទៅញុាំអីតើ " Felix និយាយធ្វើជាទម្លាក់ទឹកមុខបន្ទិច តែក៏មិនភ្លេចលួចដៀងភ្នែកទៅមើល Hanna ដែរ
" បានតើ បងរួចការងារល្មម " Hyunjin ទម្លាក់ឯកសារចុះ រួចងើបទៅរករាងតូចដោយដើរហួស Hanna ធ្វើឲនាងខឹងជាខ្លាំង
" អូ អូន Hanna ទៅជាមួយគ្នាទេ " Felix សួរបែបឌឺទៅកាន់ Hanna

" នេះអូនហៅ Hanna អូនហ៎ " Hyunjin សួរទាំងផ្លែកចិត្តព្រោះរាល់ដងឮតែហៅ អ្នកនាង Hanna ឬក៏ Hanna អីបែបនឹង
" ក៏នឹកឃើញថា Hanna នាងប្អូនអូនដែរ ម្យាងហៅបែបនឹងហើយទើបស្និតស្នាលមែនទេ អូន Hanna " Felix
Hyunjin មិនបានតបអ្វីទេគេគ្រាន់តែចម្លែកចិត្ត តាំងពីត្រឡប់មកវិញផ្លែកណាស់
" ត្រូវហើយ បងដាក់ចិត្តហៅខ្ញុំបែបនេះហើយមិនទៅដូចជាមិនសម បងមិនប្រកាន់ណាហី Hyun ដែលអូនចូលរួមជាមួយ " Hanna ដើរមកអោបដៃរាងក្រាស់ម្ខាងដើម្បីឌឺរាងតូចវិញ រាងតូចក៏អស់សំណើចបន្ទិចទើបដើរចេញទៅមុនគេមិនបានបញ្ចេញអាការះខឹងអីបន្ទិច ព្រោះគេដឹងថារាងក្រាស់ប្រាកដជាប្រលេះដៃគេចេញ មិនទាន់ទាំងគិតក្នុងចិត្តហើយផង រាងក្រាស់ក៏ប្រលេះដៃនាងចេញមែន រួចដើរទៅអោបចង្កេះរាងតូចដើរចេញទៅបាត់ទុកឲ Hanna ដើរតាមពីក្រោយទង់មិនសុខចិត្ត

សងគំនុំសាងស្នេហ៍ // Complete Where stories live. Discover now