|part1:រត់ចេញ|

342 34 0
                                    

Part1
+ផ្តើមរឿង
ស្ថិតក្នុងភូមិគ្រឹះវ័យរៀងចំណាស់មួយដែលបានបង្ហាញឲ្យឃើញនូវទិដ្ឋភាពមនុស្សចំនួនពីរនាក់បានកំពុងបញ្ចេញសម្តីទាស់ទែងកងរំពងពេញផ្នែកនៃខាងក្នុងភូមិគ្រឹះដែលធ្វើឲ្យរំខានដល់មនុស្សនៅក្បែរៗនោះ។ លោក Nishimura ដែលជាអ្នកធ្វើជំនួញដ៏ជោគជ័យបំផុតក្នុងទីក្រុងTokyo ស្ថិតនៅប្រទេស Japan បានកំពុងប្រទាយប្រទាប់សម្តីជាមួយនឹងកូនប្រុសរបស់លោកដោយកំហឹងស្រែកដាក់បុរសដែលជាកូនគ្មានមេត្តាព្រោះការមិនស្តាប់បង្គាប់ត្រាបតាម។

"មនុស្សមានកេរ្តិ៍ឈ្មោះដូចជាយើងមិនគួរមានកូនប្រុសចោរម្សៀតដូចជាឯងទេអាគីនី!!!"លោក នីសុីមូរ៉ាបញ្ចេញសំនៀងសម្លុតទៅអ្នកម្ខាងទៀតយ៉ាងគួរឲ្យខ្លាចដូចនៅឋាននារក

"ខ្ញុំក៏ពិតជាមិនចង់មានឪពុកជាមនុស្សមិនស្តាប់ហេតុផលដូចជាលោកប៉ាដែរ!! ខ្ញុំធំហើយលោកប៉ាប្រលែងខ្ញុំបានទេខ្ញុំចប់វិទ្យាល័យហើយខ្ញុំចង់រស់នៅក្នុងសុបិន្តខ្ញុំ មិនមែនសុបិន្តរបស់ប៉ាទេ!!" នីគីនិយាយយ៉ាងត្រជាក់ស្រឹបទៅកាន់លោកឪពុករបស់ខ្លួនដែលធ្វើឲ្យអ្នកខាងនោះក្តីស្លឹកត្រចៀកងុំ

"ស្តាប់យើងណា អានីគី!! យើងជាឪពុកឯងយើងមានសិទ្ធិធ្វើអ្វីគ្រប់យ៉ាងព្រោះឯងជាកូនច្បងនៃក្រតូល នីសុីមូរ៉ានេះ..!!!" លោក នីសុីមូរ៉ានិយាយសង្កត់សម្លេងត្រជាក់ទៅកាន់កូនវិញព្រមទាំងខិតមុខទៅជិតកូនហើយក៏ចង្អុលរួញក្បាលកូន

"ត្រូវហើយប៉ាមានសិទ្ធិគ្រប់យ៉ាងតែប៉ាគ្នានសិទិ្ធជ្រើសរើសក្តីសុបិន្តខ្ញុំតាមតែអំពើចិត្តប៉ាទេ!! " នីគីនិយាយទាំងភ្នែកឡើងក្រហមនីគីនិយាយត
"ហើយក៏កាន់តែមិនអាចបញ្ជាគ្រប់យ៉ាងដែលមិនមែនជាចំណង់ចំណូលចិត្តខ្ញុំដែរ !!ហើយក៏សំុទោសប៉ាដែលខ្ញុំនិយាយបែបនេះ!!ទោះយ៉ាងណាក៏ខ្ញុំមិនធ្វើជាម្ចាស់ជំនួញបន្តពីប៉ាដែរ! " នីគីនិយាយរួចក៏ដើរចេញពីទីនោះទាំងមានដំណក់ទឹកភ្នែកហូរចេញពីភ្នែកបាត់ទៅហើយ សំដៅទៅបន្ទប់ខ្លួន
ចំណែកឯងអ្នកម្ខាងទៀតបានត្រឹមឈរក្តាប់ដៃខឹងនឹងកូនដែលរឹងរូសមិនស្តាប់បង្គាប់ខ្លួនព្រោះលោកចង់ឲ្យនីគីក្លាយជាអ្នកបន្តធ្វើជាម្ចាស់ជំនួញពីខ្លួននិងគ្រប់គ្រងក្រុមហ៊ុនផងដែរ ប៉ុន្តែនីគីបែរជាចង់ក្លាយជាអ្នកតន្រ្តីករទៅវិញ លោកនីសុីមូរ៉ាបានគិតថាក្តីសុបិន្តរបស់នីគីនេះពិតជាឥតប្រយោជន៍ណាស់ជាកូនអ្នកជំនួញល្បីទាំងមូលបែរជាមានផ្នត់គំនិតខុសបែបនេះ។
~នីគីមានអាយុទើបតែ18ឆ្នាំទេទើបបញ្ចប់ការសិក្សាវិទ្យាល័យថ្មី នីគីជាក្មេងពូកែគ្រប់យ៉ាង សង្ហាក៏សង្ហា នីគីមុឺងម៉ាត់ណាស់ ព្រមទាំងចិត្តដាច់ទៀតផង នាយជាមនុស្សត្រជាក់ និយាយមួយៗ ច្បាស់ៗស្រាលៗមិនចូលចិត្តសម្លេងសម្លុតទេ ជាមនុស្សប្រុសដែល soft ចិត្តធ្ងន់ និងចូលចិត្តនៅតែម្នាក់ឯងមិនចូលចិត្តរាប់ញាត្តិច្រើនទេ។
+បន្ទប់នីគី
ក្នុងបន្ទប់ពោរពេញដោយពណ៍ខ្មៅងងឹតព្រោះនីគីចូលចិត្តងងឹត នាយមកដល់បន្ទប់ភ្លាមអស់ភាពរឹងមាំទៀតហើយនាយគិតថានាយពិតជាឥតបានការមែនដែលមិនអាចបំពេញក្តីបំណងរបស់ឪពុកតែនាយពិតជាមិនចង់ពិតមែន នាយជាមនុស្សចិត្តដាច់ណាស់និយាយហើយគឺធ្វើមែនហើយ។
"ប៉ា.!! ខ្ញុំមិនបានការទេ!! ខ្ញុំពិតជាសុំទោសមែន!!!ហ្ហឹក.!!ហ្ហឹក" នីគីអង្គុយចុះលើការ៉ូផ្អែកខ្លួននៅជញ្ជាំងនិយាយម្នាក់ឯងទាំងឈឺចាប់ដោយយំខ្សឹបៗមិនឲ្យអ្នកណាចាប់បានសម្លេងយំទេ។
   កាត់មកថ្ងៃស្អែកព្រឹកមនុស្សមនុស្សនាបំពេញការងាររៀងៗខ្លួនដោយស្វះស្វែង រីឯនៅក្នុងភូមិគ្រឹះនីសុីមូរ៉ាវិញឡើងស្ងាត់ជ្រងំព្រោះគ្មានអ្នកណាស្រដីម្នាក់ឡើយដោយតុអាហារថ្ងៃនេះមានតែពីរនាក់ចូលរួម មានលោកនីសុីមូរ៉ា និង កូនប្រុសពៅឈ្មោះជេយ៉ុនហៅ ជេក។
"ប៉ា!បងនីគីមិនចូលរួមញ៊ាំអាហារពេលព្រឹកទេឬបានជាមិនឃើញចុះមកសោះ?" ជេកសួរដោយឆ្ងល់
"អាjoshទៅហៅម្ចាស់ឯងមកសុីបាយមកវាមិនឃ្លានទេឬយ៉ាងមិច?" លោកនីស៊ីបញ្ជាjoshដែលជាជំនិតរបស់នីគី(សូមហៅលោក នីសុីមូរ៉ា ថានីសុីបានហើយ)
"បាទលោកម្ចាស់" joshបានឡើងទៅបន្ទប់នីគី
"ប៉ារឿងបងនីគីបន្តតំណែងនោះយ៉ាងមិចហើយ?"ជេក
"ជេកឯងខំរៀនទៅប៉ាចេះចាត់ចែងហើយលឺទេឆាប់ញ៊ាំបាយមុនបងឯងទៅហានបានទៅរៀន"លោកនីសុី និយាយយ៉ាងស្រទន់ទៅកូនប្រុសពៅរបស់លោកព្រោះលោកស្រឡាញ់ជេកណាស់ ជេកជាក្មេងអាយុទើប16ឆ្នាំចេះស្តាប់បង្គាប់ឪពុកណាស់(ស្រឡាញ់កូនលម្អៀងហើយពូនីសុី)
"លោកម្ចាស់មិនឃើញចាហ្វាយនីគីនៅក្នុងបន្ទប់ទេបាទ សម្លៀកបំពាក់ តុរៀន ក៏បានបាត់សម្ភារ:អស់ដែរបាទ!!" Josh រត់យ៉ាងលឿនមកប្រាប់ដំណឹងដល់ម្ចាស់ខ្លួន
"ប្រហែលបងនីគីចេញទៅក្រៅទេដឹងបង josh!!"ជេក
" នីគីវាមិនចេះចេញដើរលេងរញ៉េរញ៉ៃបែបនេះទេ ឆាប់ខលទូរស័ព្ទទៅវាទៅអាjosh"លោកនីសុី
"បាទលោកម្ចាស់"joshប្រញ៉ាប់ខលទៅនីគី តែគ្មានដំណឹងឡើយច្បាស់ណាស់នីគីដឹងតែរត់ចេញពីផ្ទះហើយបាត់ទាំងសម្លៀកបំពាក់ទៀតនោះ
"មិនលើកទូរស័ព្ទទេបាទលោកម្ចាស់"josh
"ចាត់ការអង្គរក្សចេញតាមរកនីគីឥឡូវនេះ!!" លោកនីសុីក៏ភ័យមិនស្ទើរដែរកូនប្រុសមិនចេះដើរលេងឆ្ងាយពីផ្ទះផងបែរជាបាត់ខ្លួនពីផ្ទះឈឹងណាមួយនាយមិនទៅរៀនទៀតទេព្រោះបញ្ចប់ការសិក្សាហើយ។
អង្គរក្សពេញភូមិគ្រឹះខ្ចាត់ខ្ចាយគ្នាចេញឡានតាមរកនីគីក៏មិនឃើញ តាម GPSក៏មិនឃើញឡើងស្ទះពេញនឹងព្រោះតែនីគីម្នាក់
+ប្រលានយន្តហោះ Seuol

មិនបាច់រកនីគីច្រើនទេឥឡូវនេះនាយបានមកចុះចតនៅប្រលានយន្តហោះប្រទេសកូរ៉េហើយ(នីគីនៅជប៉ុនហា៎មែននៅកូរ៉េហេណា៎)បានន័យថានាយបានមកដល់ប្រទេសកូរ៉េហើយ ត្រូវណាស់នាយបានរត់ចេញពីផ្ទះមកនៅកូរ៉េ ផ្តាច់ទំនាក់ទំនងជាមួយឪពុកគ្រួសារខ្លួន បិទលេខទូរស័ព្ទ ចាប់ផ្តើមជីវិតថ្មីជាមនុស្សពេញវ័យនៅទីក្រុងសេអ៊ូលនេះ។
"ស្រស់ស្រាយណាស់ទីបំផុតអ្វីៗនឹងត្រូវផ្លាស់ប្តូរសង្ឃឹមថាជីវិតថ្មីជាជីវិតស្រស់បំព្រងទៅចុះ" នីគីដើរចេញពីប្រលានយន្តហោះដោយអារម្មណ៍ល្អហើយក៏មិនស្តាយក្រោយនឹងអ្វីដែលខ្លួនបានធ្វើឡើយនាយគិតច្បាស់ហើយថានឹងរស់នៅទីនេះជារៀងរហូតស្វែងរកអនាគតខ្លួនឯង។

<ចង់យាយថាភាគនេះរឿងពាក់ព័ន្ធនឹងជីវិតនីគីសុទ្ធ ភាគក្រោយបានជួបតួនូ យើងហើយ>
~~សូមរង់ចាំភាគបន្ទាប់អរគុណ Saranghee reader❤️❤️❤️😚❤️
To be continued

និស្ស័យ និង ជោគវាសនា𐙚Sunki✧⩇⩇:⩇⩇Where stories live. Discover now